ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

គម្រោងបូរីនៅលើភ្នំ ដូចបូរីបោះចោលទៅហើយ​

3 ម៉ោង មុន
  • កំពត

ខេត្តកំពត ៖ ផ្ទះ​វីឡា​ជាប់​300​ខ្នង​នៅ​លើ​ភ្នំ​ចំនួន​2​ត្រូវ​បាន​ទុក​ចោល​នៅ​ខេត្តកំពត​ ។ ផ្ទះ​វីឡា​ជាប់​300​ខ្នង ​ដែល​ក្រុមហ៊ុន​មួយ​បាន​ចំណាយ​ប្រាក់​អស់​រាប់​លាន​ដុល្លារ ​សាងសង់​នៅ​លើ​ភ្នំ​ចំនួន​2 ​នៅ​ភូមិ​ទ្វា​រ​ថ្មី​ ឃុំ​ព្រៃ​ថ្នង ​ស្រុក​ទឹកឈូ…

ខេត្តកំពត ៖ ផ្ទះ​វីឡា​ជាប់​300​ខ្នង​នៅ​លើ​ភ្នំ​ចំនួន​2​ត្រូវ​បាន​ទុក​ចោល​នៅ​ខេត្តកំពត​ ។ ផ្ទះ​វីឡា​ជាប់​300​ខ្នង ​ដែល​ក្រុមហ៊ុន​មួយ​បាន​ចំណាយ​ប្រាក់​អស់​រាប់​លាន​ដុល្លារ ​សាងសង់​នៅ​លើ​ភ្នំ​ចំនួន​2 ​នៅ​ភូមិ​ទ្វា​រ​ថ្មី​ ឃុំ​ព្រៃ​ថ្នង ​ស្រុក​ទឹកឈូ ​ខេត្តកំពត​ ​ក្លាយទៅជា​វីឡា​ដែល​គេ​ទុក​ចោល​នៅ​កណ្ដាល​ព្រៃ​ភ្នំ​នេះ​ទៅហើយ ​ផ្ទះ​ខ្លះ​ក៍​ធ្វើ​រួចរាល់​ និង​ផ្ទះ​ខ្លះ​ទៀត​​ចាក់​គ្រឹះ​សសរ​ចោល​ ហើយក៏ត្រូវ​បាន​ផ្អាក​ការ​សាងសង់​ទៅ​វិញ​ពុំ​បានដឹង​ពី​មូលហេតុ​ឡើយ​ សូម្បី​អ្នកចាំ ឬអ្នកសម្អាតក៏គ្មានដែរ ដូចបោះចោលតែម៉្រង…។

បើ​យោង​តាម​ការ​អោយ​ដឹង​ពី​ប្រជាពលរដ្ឋ​ដែល​ចូល​ទៅ​បោចវល្លិរ​នៅ​ទីនោះ​បាន​និយាយ​ប្រាប់​អោយ​ដឹង​កាលពី​ព្រឹក​ថ្ងៃ​ទី​14​ ខែកញ្ញា​ ឆ្នាំ​2025​នេះ​ថា ​ផ្ទះ​ដែល​គេ​ធ្វើ​ទុក​ចោល​ជាប់​300​ខ្នង​នេះ​ជារបស់​​ក្រុមហ៊ុន​ជនបរទេស​ហើយ​ឈប់​ដំណើរការ​យូ​រ​ឆ្នាំ​ហើយ ។ ​មូលហេតុ​នៃ​ការ​ផ្អាកធ្វើ​ឮ​ថា​អត់​លុយ​ហើយ​គ្មាន​អ្នក​ចូល​ទៅ​ទិញ​។

ខ្លះនិយាយថា មាន​តែ​ជន​បរទេស​ទេ​ដែល​ចូល​ចិត្ត​ទៅ​រស់នៅ​កន្លែង​ស្ងាត់​ៗបែបនេះ​ ។ ​អ្នក​យក​ព័​ត៏​មានបាន​ព្យា​ឈាម​ចង់​ជួប​តំណាង​ក្រុមហ៊ុន​ឬ​អ្នក​មើល​ការ​ខុស​ត្រូវ​នៅ​លើ​ភ្នំ​ផ្ទះ​គម្រោង​សាងសង់​3​រយ​ខ្នង​ផ្ទះ​ដែរ​ តែ​មិន​អាច​ទំនាក់ទំនង​បាន​ដោយសា​គ្មាន​មនុស្ស​ណា​ដឹង​ហេតុផល​នោះ​ទេ​ព្រោះ​មនុស្ស​ម្នា​ភាគច្រើន​មិន​បាន​ចូល​ទៅ​ដល់​កន្លែង​នោះ​ដែរ ​គឺជាតំបន់ស្ងាត់ឈឹងគួរឱ្យខ្លាចណាស់ មិនដឹងពេលណាទើបតំបន់ព្រៃភ្នំនេះក្លាយជា​បូរីទៅហ្ន?

ព័ត៌មានលម្អិតនឹងមានផ្សាយនៅលើទំព័រកាសែតកោះសន្តិភាព​៕​

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ