ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

អារម្មណ៍អ្នក​ភូមិ​ពេល​នេះ…​លែងដេ​ក​ភ័យដេក​ខ្លាចទៀ​តហើយ​

5 ឆ្នាំ មុន
  • កំពង់ស្ពឺ

ខេត្តកំពង់ស្ពឺ ៖ សេចក្តីរាយការណ៍បន្តឱ្យដឹងថា ក្រោយ​ពេល​ដែល​ជំនាញ​​បាន​យ​​​កគ្រាប់បែក​ចេញ​ផុត​ទៅ​ បានធ្វើឱ្យ​​ពលរដ្ឋ​ក្នុងភូមិ​នានា​ ក្នុង​ឃុំ​ព្រៃ​វិហារ​ មាន​សេចក្តី​ត្រេកអរ​ឥត​ឧបមា​ ព្រោះពួកគាត់​​លែង​​​មាន​ការ​ភ័យ​​ព្រួយ​រឿង​គ្រាប់បែក​យក្ស​នេះផ្ទុះ​​ទៀត​ហើយ ​។ ​​…

ខេត្តកំពង់ស្ពឺ ៖ សេចក្តីរាយការណ៍បន្តឱ្យដឹងថា ក្រោយ​ពេល​ដែល​ជំនាញ​​បាន​យ​​​កគ្រាប់បែក​ចេញ​ផុត​ទៅ​ បានធ្វើឱ្យ​​ពលរដ្ឋ​ក្នុងភូមិ​នានា​ ក្នុង​ឃុំ​ព្រៃ​វិហារ​ មាន​សេចក្តី​ត្រេកអរ​ឥត​ឧបមា​ ព្រោះពួកគាត់​​លែង​​​មាន​ការ​ភ័យ​​ព្រួយ​រឿង​គ្រាប់បែក​យក្ស​នេះផ្ទុះ​​ទៀត​ហើយ ​។ ​​ គួររំលឹកថា ៖ ​រក​ឃើញថ្មីទៀតហើយ គ្រាប់បែក​អាមេ​រិក​​​បន្សល់ពីសម័យសង្គ្រាម

គ្រាប់បែក​ធុន​យក្ស​មួយ​គ្រាប់ ដែល​​ត្រូវ​ពលរដ្ឋ​​បាន​ប្រទះ​ឃើញ​ និង​​រាយការណ៍​​បន្ត​ទៅ​អាជ្ញាធរ​ និង​ជំនាញ​សុ​ី​ម៉ា​ក់ ដើម្បី​មក​នាំ​យក​ទៅ​រក្សា​ទុក​នៅ​ក​ន្លែង​​សុវត្ថិភាព​

បើ​តាម​មន្ត្រី​នគរបាល​មូលដ្ឋាន​បាន​ប្រាប់​ទៀត​​ថា ​គ្រាប់បែក​ដែល​ពលរដ្ឋ​ប្រទះ​ឃើញ​នេះ​ គឺ​ក្នុង​ខណៈ​​កាយ​ដី​បឹង​មួយ​កន្លែង​ ដែល​គ្រាប់​​បែក​នេះ​ធុន​១១៧ មាន​ទម្ងន់​ជាង​៣០០​គ​.​ក្រ ។ ​​បន្ទាប់​ពី​ទទួល​សេចក្តីរាយការណ៍​អំពី​ការ​ប្រទះ​ឃើញ​នេះ​រួច​មក ត្រូវ​បាន​មន្ត្រី​ស៊ី​ម៉ាក់​យក​ចេញ​ដោយ​សុវត្ថិភាព​ហើយ នៅ​ព្រឹក​ថ្ងៃ​ទី​១២ កុម្ភៈ នេះ ​នៅបឹងកាជោតិ ក្នុងភូមិចំការ​​ដូង​ ខេត្តកំពង់ស្ពឺ ។

​មន្ត្រី​សាលាឃុំ​ព​ហ​រៃ​វិហារ​មួយ​រូប​ ក៏​បាន​លើក​ឡើង​ផង​ដែរ​ថា​ កាលពី​ជំនាញ​សុ​ី​ម៉ាក​់មិន​ទាន់​សិក្សា​នាំ​យក​ចេញ​ ពលរដ្ឋ​ក្នុង​ឃុំ​ក៏​ដូច​ជា​ភូមិ​នានា​មានការ​បារម្ភ​ជា​ខ្លាំង​អំពី​សុវត្ថិភាព ​ព្រោះ​មិនដឹង​ថា ​តើ​វា​នឹង​ផ្ទុះ​ឡើង​នៅ​ពេល​ណា​នោះ​ទេ​ ។

អត្ថបទសរសេរ ដោយ