ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

រកឃើញថ្មីទៀតហើយ គ្រាប់បែក​អាមេ​រិក​​​បន្សល់ពីសម័យសង្គ្រាម

5 ឆ្នាំ មុន
  • កំពង់ស្ពឺ

ខេត្តកំពង់ស្ពឺ ៖ គ្រាប់បែក​ធុន១១៧ មានទម្ងន់ជាង៣០០គ.ក្រ​ ត្រូវបានមន្ត្រី​ស៊ីម៉ាក់​យក​ចេញដោយសុវត្ថិ​ភាព​ហើយ កាលពី​ថ្ងៃទី១២ កុម្ភៈ នៅស្រុកគងពិសី ខេត្តកំពង់ស្ពឺ ។…

ខេត្តកំពង់ស្ពឺ ៖ គ្រាប់បែក​ធុន១១៧ មានទម្ងន់ជាង៣០០គ.ក្រ​ ត្រូវបានមន្ត្រី​ស៊ីម៉ាក់​យក​ចេញដោយសុវត្ថិ​ភាព​ហើយ កាលពី​ថ្ងៃទី១២ កុម្ភៈ នៅស្រុកគងពិសី ខេត្តកំពង់ស្ពឺ ។

មន្ត្រី​ស៊ីម៉ាក់​ លោកហេង រតនា និយាយថា នេះជាគ្រាប់បែក ដែល​អាមេរិក​ទម្លាក់ពីលើយន្តហោះ ក្នុង​សម័យ​សង្គ្រាម​​របបលន់ នល់ ដែល​អ្នកស្រុក​បាន​ជីកដី​ប្រទះឃើញ ហើយរាយការណ៍​មក​ស៊ី​ម៉ាក់ ​។ខាង​ស៊ីម៉ាក់ក៏ម្នីម្នាចុះទៅពិនិត្យ​​ថ្ងៃទី១១ កុម្ភៈ ​ និង​ក្រោយពីសិក្សា​ផ្នែក​បច្ចេកទេស​រួចមក ក៏ចាប់​ផ្តើម​ដោះ​និងនាំ​ចេញ​ដោយសុវត្ថិភាព​ ។

​ក្រុមអ្នកវិភាគខ្លះនិយាយថា ​គួរតែ​ឱ្យអាមេរិក​មក​ដោះ​ និងនាំ​យកទៅវិញ ព្រោះអាមេរិក​ជាម្ចាស់​នៃ​គ្រាប់បែក​មហា​វិនា​កកម្មនេះ ។

​​មិនដឹង​ថា តើ​ក្នុង​ដីខ្មែរ​នៅសល់​គ្រាប់ធុន​នេះប៉ុន្មានទៀតនៅឡើយទេ ព្រោះ​ការទម្លាក់​ពីលើ​យន្តហោះ​ចម្បាំង​សម័យ​សង្គ្រាម​អាមេរិកមានជាង២លាន​៨សែន​​តោន ក្នុងដីកម្ពុជា ។


អត្ថបទសរសេរ ដោយ