ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

អ្នក​បើក​ត្រាក់ទ័រ​ម្នាក់​រង​របួសធ្ងន់ ពេល​បើក​ត្រាក់ទ័រ​ភ្ជួរ​ដី​កិន​ចំ​មីនតោន​សល់​ពី​សម័យស​.​ង្គ្រា​ម

3 អាទិត្យ មុន
  • បាត់ដំបង

ខេត្តបាត់ដំបង ៖ អ្នក​បើក​ត្រាក់ទ័រ​ភ្ជួរដីចម្ការ​ម្នាក់​រង​របួស​ដាច់​ជើង​ម្ខាង ពេល​បើក​ត្រាក់ទ័រ​ភ្ជួរដីចម្ការ​កិន​ចំ​គ្រាប់​មីនតោន កាលពី​វេលា​ម៉ោង​១២ និង​៤០​នាទី​ថ្ងៃត្រង់​ថ្ងៃ​ទី​១៩ ធ្នូ នៅ​ចំណុច​ភូមិ​អន្លង់​ស្ដី ឃុំ​បួរ ស្រុក​ភ្នំព្រឹក…

ខេត្តបាត់ដំបង ៖ អ្នក​បើក​ត្រាក់ទ័រ​ភ្ជួរដីចម្ការ​ម្នាក់​រង​របួស​ដាច់​ជើង​ម្ខាង ពេល​បើក​ត្រាក់ទ័រ​ភ្ជួរដីចម្ការ​កិន​ចំ​គ្រាប់​មីនតោន កាលពី​វេលា​ម៉ោង​១២ និង​៤០​នាទី​ថ្ងៃត្រង់​ថ្ងៃ​ទី​១៩ ធ្នូ នៅ​ចំណុច​ភូមិ​អន្លង់​ស្ដី ឃុំ​បួរ ស្រុក​ភ្នំព្រឹក ដែល​គេ​អះអាង​ថា ជា​គ្រាប់​កប់​ក្នុង​ដី​សេសសល់​ពី​សម័យ​សង្គ្រាម ។

អភិបាលស្រុក​ភ្នំព្រឹក លោក​សុង សុ​ភ័​ក្រ បាន​បង្ហោះ​តាម​បណ្ដាញ​សង្គម​របស់​លោក​ថា ជន​រង​គ្រោះ​ឈ្មោះ ប៉ុន សំ​ហឿ​ន ភេទ​ប្រុស អាយុ​៣៣​ឆ្នាំ ជា​អ្នក​បើ​ត្រាក់​ទីរ​ភ្ជួរដីចម្ការ​នោះ ។ លោក​អភិបាលស្រុក​បាន​បញ្ជាក់​ថា អ្នក​បើក​ត្រាក់ទ័រ​នោះ បាន​បើក​ភ្ជួរដីចម្ការ​ដែល​ធ្លាប់​អាស្រ័យ​ផល​កន្លង​មក ។ ប៉ុន្តែ​អកុសល​ឆ្នាំ​នេះ ស្រាប់តែ​ជាន់​លើ​គ្រាប់​មីនតោន ដែល​ជា​កាក​សំណល់​សង្គ្រាម​បណ្ដាល​ឲ្យ​ផ្ទុះ​លាន់​កក្រើក ។

ជន​រង​គ្រោះ​របួស​ដាច់​ជើង​ស្ដាំ​ត្រឹម​ភ្លៅ ហើយ​និង​ដាច់​ម្រាមដៃ​ស្ដាំ​អស់​គ្មាន​សល់​ទៀត ខណ​:​ត្រាក់ទ័រ​ខូចខាត​គ្មាន​សល់​។ បើ​តាម​អ្នក​ភូមិ​បាន​និយាយ​ថា ដីចម្ការ​ធ្លាប់​ភ្ជួរ​ដាំ​ដុះ​ស្ទើរ​រាល់​ឆ្នាំ​មិន​ធ្លាប់​ប៉ះ​ចំ​គ្រាប់​អ្វី​ទេ តែ​ពេល​ចុះ​ភ្ជួរ​ឆ្នាំ​នេះ ក៏​ប៉ះ​ចំ​គ្រាប់​មីនតោន​តែ​ម្ដង ដែល​ជា​ប្រភេទ​គ្រាប់​ធុន​ធ្ងន់​ប្រឆាំង​រថក្រោះ​។

មន្ត្រី​ដែល​ចាំ​ទៅ​ពិនិត្យ​រណ្ដៅ​គ្រាប់​មីន​បាន​វាយតំលៃ​ថា បើ​ពិនិត្យ​លើ​រណ្ដៅ​គ្រាប់​ដែល​ផ្ទុះ​ហាក់​មាន​ជម្រៅ​ជ្រៅ​គួរសម​។ ប៉ុន្តែ​ពេល​ចុះ​ភ្ជួរ​រាល់​ឆ្នាំ​ធ្វើ​ឲ្យ​ដី​កាន់តែ​ស្ដើង ទើប​ចុះ​ភ្ជួរ​ឆ្នាំ​នេះ​កិន​ចំ​ធ្វើ​ឲ្យ​ផ្ទុះ​គ្រោះថ្នាក់​តែ​ម្ដង​។

មន្ត្រី​មូលដ្ឋាន​បាន​រំលឹក​ពី​ប្រវត្តិ​ភូមិសាស្ត្រ​នោះ​ថា ធ្លាប់​ជាទី​តាំង​សមរភូមិ​ក្ដៅ​ក្នុង​ទសវត្សរ៍​ឆ្នាំ​១៩៨០ ហើយ​ក៏​ជា​ចំណុច​ផ្លូវ​រថក្រោះ​ដែរ ដូច្នេះ​ហើយ​ទើប​មាន​គ្រាប់​មីន​ប្រឆាំង​រថ​គ្រោះ​មាននៅ​សេសសល់​ក្នុង​ដី ។

យ៉ាងណា បងប្អូន​ប្រជាពលរដ្ឋ​នៅ​តំបន់​នោះ​គួរតែ​មានការ​ប្រុង​ប្រយ័ត្ន ចំពោះ​តំបន់​ណា​ដែល​សង្ស័យ​ថា អាច​នៅ​មាន​គ្រាប់​យុទ្ធ​ភ័​ណ្ឌ​មិន​ទាន់​ផ្ទុះ​មាន​សេសសល​កប់​ក្នុង​ដី ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ