ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ឯកឧត្តម ហេង សួរ  ​នាំ​យក​អំណោយ​ថ្នាក់ដឹកនាំ​ក្រសួងមន្ត្រីរាជការ សប្បុរសជន ម្ចាស់​រោង​ចក្រ សហគ្រាស ក្រុមហ៊ុន ថ្នាក់ដឹកនាំ​សហ​ជីព និង​បងប្អូន​កម្មករនិយោជិត ជូន​រដ្ឋ​បាល​ខេត្តព្រះវិហារ សម្រាប់​ផ្តល់​ជូន​វីរ​កងទ័ព និង​ប្រជាពលរដ្ឋ​ភៀស​សឹក

4 ម៉ោង មុន
  • ព្រះវិហារ

ខេត្តព្រះវិហារ​ ៖ នា​ព្រឹក​ថ្ងៃ​ទី​២០ ខែធ្នូ ឆ្នាំ​២០២៥​នេះ ឯកឧត្តម ហេង សួរ រដ្ឋមន្ត្រីក្រសួង​ការងារ និង​បណ្ដុះបណ្ដាល​វិជ្ជាជីវៈ…

ខេត្តព្រះវិហារ​ ៖ នា​ព្រឹក​ថ្ងៃ​ទី​២០ ខែធ្នូ ឆ្នាំ​២០២៥​នេះ ឯកឧត្តម ហេង សួរ រដ្ឋមន្ត្រីក្រសួង​ការងារ និង​បណ្ដុះបណ្ដាល​វិជ្ជាជីវៈ អម​ដោយ​ថ្នាក់ដឹកនាំ​ក្រសួង តំណាង​និយោ ជក និង​ក្រុមការងារ បាន​នាំ​យក​អំណោយ​របស់​ថ្នាក់ដឹកនាំ​ក្រសួង មន្ត្រីរាជការ សប្បុរសជន ម្ចាស់​រោងចក្រ សហគ្រាស ក្រុមហ៊ុន ថ្នាក់ដឹកនាំ​សហជីព បងប្អូន​កម្មករនិយោជិត ប្រគល់​ជូន​ឯកឧត្តម គី​ម រិ​ទ្ធី អភិបាល​នៃ​គណៈ​អភិបាល​ខេត្តព្រះវិហារ​។

ក្នុង​ឱកាស​នោះ ឯកឧត្តម​រដ្ឋមន្ត្រីមាន​ប្រសាសន៍​ថា ឈរ​លើ​ស្មារតី «​ខ្មែរ​ស្រឡាញ់​ខ្មែរ ខ្មែរ​ជួយ​ខ្មែរ ខ្មែរ​តែ​មួយ» អំណោយ​ដែល​យើង​ត្រូវ​រួម​គ្នា​ជួយ​នា​ពេល​នេះ គឺជា​ការ​ឆ្លើយ​តប​ក្នុង​គ្រា​លំបាក​ខ្វះខាត​ទាំងឡាយ​នៅ​ចំពោះ​មុខ ខណៈ​ដែល​ខេត្ត​នៅ​ជាប់​ព្រំដែន​ត្រូវ​ប្រឈម​ដោះស្រាយ​ជូន​ប្រជា​ពលរដ្ឋ​ជា​ជនភៀសសឹក​នៅ​តាម​ព្រំដែន និង​គ្រួសារ​វីរ​កងទ័ព​។

តាម​រយៈ​ម្ចាស់​ជំនួយ​ពី​បណ្ដា​ម្ចាស់​រោងចក្រ សហគ្រាស ក្រុមហ៊ុន ថ្នាក់ដឹកនាំ​សហជីព បងប្អូន​កម្មករនិយោជិត សប្បុរសជន និង​ម្ចាស់​ជំនួយ​ទាំងអស់ ដែល​បាន​ស្រឡាញ់​ជាតិ​មាតុភូមិ សមរភូមិ​ក្រោយ​បាន​និង​កំពុង​ប្តេជ្ញា​រួម​គ្នា​ជា​ធ្លុង​មួយ ដើម្បី​គាំទ្រ​សមរភូមិ​មុខ ដោយ​ឯកឧត្តម ហេង សួរ បាន​ថ្លែង​ថា សកម្មភាព​នេះ​ ក៏​បាន​បញ្ជាក់​ឱ្យ​ឃើញ​ថា ទោះ​ខ្មែរ​យើង​ស្ថិត​ក្នុង​ស្ថានភាព​ណា​ក៏​ដោយ ក៏​យើង​មិន​ដែល​បោះបង់​គ្នា​ចោល​នោះ​ឡើយ ពោល​គឺ​យើង​ចេះ​ជួយ​គ្នា​ទៅ​តាម​លទ្ធភាព និង​ជា​ការ​គោរព​ដឹងគុណ​ចំពោះ​វីរ​កងទ័ព​ជួរ​មុខ​ដ៏​អង់អាច​ក្លាហាន​ដែល​កំពុង​បំពេញ​កាតព្វកិច្ច​ការពារ​ទឹកដី ប្រឆាំង​ការ​ឈ្លានពាន​យ៉ាង​ឃោរ​ឃៅ​ពី​សំណាក់​យោធា​ថៃ​។

ក្នុង​នាម​រដ្ឋបាល​ខេត្ត ឯកឧត្តម គី​ម រិ​ទ្ធី បាន​ថ្លែងអំណរគុណ​យ៉ាង​ជ្រាលជ្រៅ​ជាទី​បំផុត​ចំពោះ​ក្រសួង​ការងារ និង​បណ្តុះបណ្តាល​វិជ្ជាជីវៈ សប្បុរសជន និង​ម្ចាស់​ជំនួយ​ទាំងអស់ ដែល​បាន​នាំ​មក​ជា​អំណោយ​សម្ភារ សម្រាប់​ផ្តល់​ជូន​ដល់​ជនភៀសសឹក និង​ក្រុម​គ្រួសារ​កងទ័ព​នា​ពេល​នេះ​ ។ ឯកឧត្តម​បញ្ជាក់​ថា រដ្ឋបាល​ខេត្តព្រះវិហារ ព្រមទាំង​ស្ថាប័ន​ពាក់ព័ន្ធ កំពុង​ខិតខំ​ប្រឹងប្រែង​រៀបចំ​ទីជម្រក អាហារ ទឹក​ស្អាត សេវា​សុខាភិបាល និង​ការ​ថែទាំ​ជា​ចាំបាច់ ដើម្បី​ឱ្យ​បងប្អូន​របស់​យើង​អាច​រស់នៅ​ទី​នេះ​មាន​សុវត្ថិភាព​។

អំណោយ​ដែល​បាន​ត្រូវ​ប្រគល់​ជូន​នា​ពេល​នេះ​រួម​មាន​៖ ថវិកា​ចំនួន​៤០​លាន​រៀល​, រថយន្ត​ដឹក​ជញ្ជូន (3.5​តោន​) ចំនួន​១​គ្រឿង​, អង្ករ​ចំនួន​៣​តោន​, ត្រីងៀត​ចំនួន​២​តោន​, សាច់​គោ​ងៀត​ចំនួន​១​តោន​, សាច់​បាក់​យ៉ុ​ង (200g) ចំនួន​២ ៥០០​កំប៉ុង​, ខ្ទឹមស ចំនួន​៥​តោន​, បារី​សេក​ចំនួន​២ ០០០​សុង​, ទឹកក្រូច Pepsi 330ml ចំនួន ១ ០០០​កេស​, ទឹកក្រូច Cambodia Cola 330ml ចំនួន​១ ០០០​កេស​,​ទឹកក្រូច Cambodia Cola 250ml ចំនួន​២ ០០០​កេស​, ប៉ា​រ៉ា​តង់ (4m x 6m) ចំនួន ២០០​តង់​, ម៉ាស ចំនួន ២០ ០០០​ម៉ាស​, ថ្នាំ​រាគ និង​ថ្នាំ​ប៉ា​រ៉ា ចំនួន ២ ០០០​ឃី​ត​, ភួយ (1.8m x 2m) ចំនួន ២ ៥០០​ភួយ​, នំ​ស្រួយ​ចម្រុះ ចំនួន​១ ២០០​កញ្ចប់ និង​ចេកអំបូង​លឿង​ចំនួន​៥០​កេស​ ៕ អត្ថបទ៖ សហការ

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ