ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

យោធា​ថៃ បាន​បាញ់កាំភ្លើង​ធំ​ចេញពី​នាវាចម្បាំង ធ្លាក់​ចូល​ក្នុង​ទឹក​ប្រមាណ​១០​ទៅ​២០​គ្រាប់ នៅ​ក្រោយ​សណ្ឋាគារ ជាប់​ច្រកព្រំដែន​ចាំ​យាម ខេត្តកោះកុង

15 ម៉ោង មុន

រាជធានី​ភ្នំពេញ ៖ ក្រសួងការពារជាតិ​បាន​ឲ្យ​ដឹង​ថា ​យោធា​ថៃ​បាន​បាញ់កាំភ្លើង​ធំ​ ចេញពី​នាវាចម្បាំង ធ្លាក់​ចូល​ក្នុង​ទឹក​ប្រមាណ​១០​ទៅ​២០​គ្រាប់ នៅ​ភូមិសាស្ត្រ​ក្រោយ​សណ្ឋាគារ ជាប់​ច្រកព្រំដែន​ចាំ​យាម ស្រុក​មណ្ឌល​សីមា ខេត្តកោះកុង​…

រាជធានី​ភ្នំពេញ ៖ ក្រសួងការពារជាតិ​បាន​ឲ្យ​ដឹង​ថា ​យោធា​ថៃ​បាន​បាញ់កាំភ្លើង​ធំ​ ចេញពី​នាវាចម្បាំង ធ្លាក់​ចូល​ក្នុង​ទឹក​ប្រមាណ​១០​ទៅ​២០​គ្រាប់ នៅ​ភូមិសាស្ត្រ​ក្រោយ​សណ្ឋាគារ ជាប់​ច្រកព្រំដែន​ចាំ​យាម ស្រុក​មណ្ឌល​សីមា ខេត្តកោះកុង​ ។

ក្រសួងការពារជាតិ​ បាន​លើក​ឡើង​ថា ​ស្ថានការណ៍​នៅ​តាម​បន្ទាត់​ព្រំដែន​កម្ពុជា​-​ថៃ អំពី ករណី​យោធា​ថៃ​ បាន​បន្ត​ធ្វើ​សកម្មភាព​វាយប្រហារ​មក​លើ​កម្ពុជា នៅ​យោធភូមិ​ភាគ​ទី​៣ ក្នុងភូមិ​សាស្ត្រ ច្រក​ចាំ​យាម ស្រុក​មណ្ឌល​សីមា ខេត្តកោះកុង នា​ថ្ងៃ​ទី​១៩ ខែធ្នូ ឆ្នាំ​២០២៥​នៅ​ម៉ោង ១៨:៣០​នាទី ដល់​ម៉ោង ១៨:៥៥​នាទី យោធា​ថៃ​បាន​បាញ់កាំភ្លើង​ធំ​ចេញពី​នាវាចម្បាំង ធ្លាក់​ចូល​ក្នុង​ទឹក​ប្រមាណ​១០​ទៅ​២០​គ្រាប់ នៅ​ភូមិសាស្ត្រ​ក្រោយ​សណ្ឋាគារ ជាប់​ច្រកព្រំដែន​ចាំ​យាម ស្រុក​មណ្ឌល​សីមា ខេត្តកោះកុង​។ គិត​មក​ដល់​ម៉ោង​នេះ​ស្ថានការណ៍​បាន​ត្រលប់​មក​រក​ភាព​ស្ងប់ស្ងាត់​វិញ​ហើយ ​។

ក្រសួងការពារជាតិ​បាន​អះអាង​ថា កងកម្លាំង​កម្ពុជា ​បាន​នឹង​បន្ត​តាមដាន​យ៉ាង​យកចិត្តទុកដាក់ និង​អនុវត្ត​តួនាទី​ដោយ​ប្រុង​ប្រយ័ត្ន​ខ្ពស់​ជា​និច្ច​ ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ