រាជធានីភ្នំពេញ ៖ នៅម៉ោងជិត១១យប់ កងទ័ពអាកាសរបស់ថៃបានបន្តប្រើប្រាស់យន្តហោះចម្បាំង F-16 ទម្លាក់គ្រាប់បែកផ្តាច់ស្ពានអូរជីក ស្ថិតក្នុងភូមិសាស្ត្ររវាងស្រុកចុងកាល់ ខេត្តឧត្តរមានជ័យ និងព្រំប្រទល់ស្រីស្នំ ខេត្តសៀមរាប ។ នេះបើតាមក្រសួងការពារជាតិកម្ពុជា ។

ក្រសួងការពារជាតិបានឲ្យដឹងនៅថ្ងៃទី២០ ធ្នូ ឆ្នាំ២០២៥ ថា ស្ថានការណ៍នៅតាមបន្ទាត់ព្រំដែនកម្ពុជា-ថៃអំពីករណីយោធាថៃនៅតែបន្តធ្វើសកម្មភាពបាញ់ប្រហារចូលទីតាំងប្រជាជនស៊ីវិលកម្ពុជា និងហេដ្ឋារចនាសម្ព័ន្ធស៊ីវិល នៅយោធភូមិភាគទី៤ ក្នុងភូមិសាស្ត្ររវាងស្រុកចុងកាល់ ខេត្តឧត្តរមានជ័យ និងព្រំប្រទល់ស្រីស្នំ ខេត្តសៀមរាប ។

ក្រសួងការបានលើកឡើងថា នៅវេលាម៉ោង១០:៥៨នាទីយប់ថ្ងៃទី១៩ ខែធ្នូ ឆ្នាំ២០២៥ កងទ័ពអាកាសរបស់ថៃបានបន្តប្រើប្រាស់យន្តហោះចម្បាំង F-16 ទម្លាក់គ្រាប់បែកផ្តាច់ស្ពានអូរជីក ស្ថិតក្នុងភូមិសាស្ត្ររវាងស្រុកចុងកាល់ ខេត្តឧត្តរមានជ័យ និងព្រំប្រទល់ស្រីស្នំ ខេត្តសៀមរាប ។

ក្រសួងបានលើកឡើងថា សកម្មភាពខាងលើ ជាការវាយប្រហារដ៏កំរោល ដោយមិនរើសគោលដៅរបស់យោធាថៃ ជាការរំលោភបំពានច្បាប់មនុស្សធម៌អន្តរជាតិ ៕





ចែករំលែកព័តមាននេះ