ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ថ្នាក់​ដឹក​ក្រសួង​ការងារ និង​បណ្តុះបណ្តាល​វិជ្ជាជីវៈ​ជួប​ពិភាក្សា​ការងារ​ជាមួយ​ឯកឧត្តម​អភិ​បាលខេត្ត​មី​យ៉ា​ហ្គិ និង​ស្នើ​ឱ្យ​រដ្ឋាភិបាល​ជប៉ុន​ជំរុញ​ភាគី​ថៃ​ឱ្យ​ដោះស្រាយ​បញ្ហា​ជម្លោះព្រំដែន​ជាមួយ​កម្ពុជា​ដោយ​សន្តិវិធី

3 ខែ មុន
  • ភ្នំពេញ

(​ខេត្ត​មី​យ៉ា​ហ្គិ ប្រទេស​ជប៉ុន​) ៖ នៅ​ថ្ងៃ​ទី​១៨ ខែធ្នូ ឆ្នាំ​២០២៥ ឯកឧត្តម តាំង ផេង​រិ​ទ្ធី អនុរដ្ឋលេខា​ធិការ​ក្រសួង​ការងារ…

(​ខេត្ត​មី​យ៉ា​ហ្គិ ប្រទេស​ជប៉ុន​) ៖ នៅ​ថ្ងៃ​ទី​១៨ ខែធ្នូ ឆ្នាំ​២០២៥ ឯកឧត្តម តាំង ផេង​រិ​ទ្ធី អនុរដ្ឋលេខា​ធិការ​ក្រសួង​ការងារ និង​បណ្តុះបណ្តាល​វិជ្ជាជីវៈ តំណាងឯកឧត្តម ហេង សួរ រដ្ឋមន្ត្រី បាន​ជួប​សម្តែង​ការ​គួរសម​ជាមួយ​ឯកឧត្តម Yoshihiro Murai អភិបាលខេត្ត​មី​យ៉ា​ហ្គិ នៅ​សាលាខេត្ត​មី​យ៉ា​ហ្គិ ប្រទេស​ជប៉ុន​។

នៅ​ក្នុង​ជំនួប​នេះ ឯកឧត្តម​អនុរដ្ឋលេខាធិការ​បាន​ពាំនាំ​នូវ​ការ​ផ្តាំផ្ញើ​សួរសុខទុក្ខ និង​សេចក្តី​នឹករលឹក​ពី​សំណាក់ ឯកឧត្តម​រដ្ឋមន្ត្រី ហេង សួរ ជូន​ចំពោះ​ឯកឧត្តម​អភិបាលខេត្ត និង​អបអរសាទរ​ឯកឧត្តម​ដែល​បាន​ជាប់​ឆ្នោត​ជា​អភិបាលខេត្ត​មី​យ៉ា​ហ្គិ ៦​អាណត្តិ​ជាប់​ៗ​គ្នាក្នុង​​ការ​បោះ​ឆ្នោត​ជ្រើសរើស​អភិបាលខេត្ត កាលពី​ខែតុលា កន្លង​ទៅ​នេះ​។ ឆ្លៀត​ក្នុង​ឱកាស​នេះ ឯកឧត្តម​អនុរដ្ឋលេខាធិការ ក៏​បាន​ពិភាក្សា​អំពី​កិច្ច​សហប្រតិបត្តិការ​លើ​វិស័យ​ការងារ ជា​ពិសេស​ការ​ជំរុញ​ការ​បញ្ជូន​កម្មសិក្សាការី និង​ពលករ​ជំនាញ​កម្ពុជា​ឱ្យទៅ​ធ្វើការ​នៅ​ខេត្ត​មី​យ៉ា​ហ្គិ ប្រទេស​ជប៉ុន ឱ្យ​បាន​កាន់តែ​ច្រើន​បន្ថែម​ទៀត​ ។

ទន្ទឹម​នេះ ឯកឧត្តម​បាន​ពន្យល់​អំពី​ស្ថានភាព​នៃ​ការ​ឈ្លានពាន​របស់​យោធា​ថៃ​មក​លើ​កម្ពុជា និង​ស្នើ​ដល់​ឯកឧត្តម Yoshihiro Murai ជួយ​ជូន​យោបល់​ទៅ​រដ្ឋាភិបាល​ជប៉ុន ឱ្យ​ជួយ​សម្របសម្រួល និង​ជំរុញ​ភាគី​ថៃ​ឱ្យ​ឆាប់​វិល​មក​តុ​ចរចា​ដោះស្រាយ​ជម្លោះ​នេះ​ដោយ​សន្តិវិធី និង​គោរព​នូវ​កិច្ចព្រមព្រៀង​សន្តិភាព​កម្ពុជា​-​ថៃ​ឡើង​វិញ​។ 

ជា​ការ​ឆ្លើយ​តប ឯកឧត្ដម​អភិបាលខេត្ត​បាន​សម្តែង​នូវ​ការ​ស្វាគមន៍​យ៉ាង​កក់ក្តៅ​ចំពោះ​ប្រតិភូ​កម្ពុជា និង​វាយតម្លៃ​ខ្ពស់​ចំពោះ​កិច្ច​សហប្រតិបត្តិការ​លើ​វិស័យ​ការងារ​ជាមួយ​ក្រសួង​ការងារ និង​បណ្តុះបណ្តាល​វិជ្ជាជីវៈ ព្រមទាំង​បាន​បញ្ជាក់​ថា ឯកឧត្តម​នឹង​នាំ​យក​នូវ​សំណើ​នេះ​ជូន​ក្រសួងការបរទេស​ជប៉ុន ដោយ​ឯកឧត្តម​ក៏​ឧស្សាហ៍​មាន​កិច្ចប្រជុំ​ជាមួយ​ក្រសួងការបរទេស​ដែរ​ ។ អត្ថបទ៖សហការ

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ