ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ដល់​ណា​ដល់​ណី​ហើយ​… ករណី​ចាប់​ម៉ាក​ទឹកកក​ដ៏​សន្ធឹក​តាម​ឡានក្រុង​ភ្នំ​េ​ព​ញ​-​សូ​រិ​យា

5 ឆ្នាំ មុន
  • ស្ទឹងត្រែង

ខេត្តស្ទឹងត្រែង ៖ សេចក្តីរាយការណ៍បាន​ឱ្យដឹងថា ​ក្រុម​ឧក្រិដ្ឋជន​​​ជួញដូរ​គ្រឿងញៀនដ៏សន្ធឹកសន្ធាប់​មាន​ទម្ងន់​ជាង​១០០​​គីឡូក្រាមដឹក​តាម​រថយន្តក្រុង «ភ្នំពេញ-សូរិយា» ពី​ប្រទេស​ឡាវ​ចូល​មក​កម្ពុជា ​គិតមក​ដល់​​​ល្ងាចថ្ងៃ​ទី​២៧​ មិថុនា​ គឺ​សមត្ថកិច្ច​ជំនាញ​នៅ​មិន​ទាន់​បង្ហាញ​មុខ​សញ្ញា​ជន​សង្ស័យនោះ​​​នៅឡើយ ​…

ខេត្តស្ទឹងត្រែង ៖ សេចក្តីរាយការណ៍បាន​ឱ្យដឹងថា ​ក្រុម​ឧក្រិដ្ឋជន​​​ជួញដូរ​គ្រឿងញៀនដ៏សន្ធឹកសន្ធាប់​មាន​ទម្ងន់​ជាង​១០០​​គីឡូក្រាមដឹក​តាម​រថយន្តក្រុង «ភ្នំពេញ-សូរិយា» ពី​ប្រទេស​ឡាវ​ចូល​មក​កម្ពុជា ​គិតមក​ដល់​​​ល្ងាចថ្ងៃ​ទី​២៧​ មិថុនា​ គឺ​សមត្ថកិច្ច​ជំនាញ​នៅ​មិន​ទាន់​បង្ហាញ​មុខ​សញ្ញា​ជន​សង្ស័យនោះ​​​នៅឡើយ ​ បន្ទាប់​ពី​ធ្វើការ​​​បង្ក្រាប​បាន​ត្រង់ចំណុច​​ច្រក​ទ្វារ​អន្តរជាតិ​ត្រពាំង​ក្រៀល ព្រំដែន​ខេត្តស្ទឹង​ត្រែង ។

គួរ​បញ្ជាក់​ថា សមត្ថកិច្ច​បញ្ជូន​ជនសង្ស័យទាំង៣នាក់ និង​ភស្តុ​តាងទាំងអស់​​​មក​កាន់​ស្នងការដ្ឋាន​នគរបាល​ខេត្តស្ទឹងត្រែង​ទាំង​យប់ ដោយ​បន្ថែម​កម្លាំង​ការពារ​សន្តិសុខ​យ៉ាង​តឹងរឹងបំផុត ​។ គេ​សង្កេត​ឃើញ​​ថា ជន​សង្ស័យ​និង​ភស្តុ​តាង ត្រូវ​បាន​សាកសួរ​នៅ​ក្នុង​បន្ទប់​យ៉ាង​ស្ងៀមស្ងាត់​​ ​កាលពី​​រសៀល​ថ្ងៃ​ទី​២៧​ មិថុនា​ ដដែល​នោះ សមត្ថកិច្ច​កម្លាំង​នគរបាលនៃ​ស្នងការដ្ឋាន​ខេត្តស្ទឹងត្រែង​ បាន​រឹត​បន្តឹង​​សុវត្ថិភាព​ សូម្បី​​អ្នក​កាសែត​ក៏​ពុំ​ត្រូវ​បាន​អនុញ្ញាត​ឱ្យ​​ចូលផងដែរ ​​។

សមត្ថកិច្ច​ចម្រុះបាន​ឆែកឆេ​ឃើញ ថ្នាំ​ញៀន​ចំនួន​១២០​ដុំ​ លាក់​ក្នុង​វ៉ា​លិស​​ខ្មៅ​នៅ​ក្នុង​រថយន្តក្រុង​ក្រុមហ៊ុន​ភ្នំពេញ-​សូ​រិ​យា ​ដឹក​អ្នកដំណើរ​ពី​ប្រទេស​ឡាវចូល​កម្ពុជា តាម​ច្រក​ត្រពាំង​ក្រៀល​ ត្រូវ​បាន​កម្លាំង​នគរបាល​អន្តោប្រវេសន៍​ប៉ុស្តិ៍​ត្រពាំង​ក្រៀល នៃ​អគ្គនាយកដ្ឋាន​អន្តោប្រវេសន៍រក​ឃើញ​  សុទ្ធតែ​​ថ្នាំ​ញៀន​ប្រភេទ​ម៉ា​ទឹកកក អ៊ិ​ច​ស្ដា​ហ្ស៊ី ។

មន្ត្រី​ប្រចាំការ​ច្រក​ទ្វារ​ព្រំដែន​ត្រពាំង​ក្រៀល​កម្ពុជា​-​ឡាវ​ រួម​សហការ​គ្នា​បង្ក្រាប​មាន​សមត្ថកិច្ច ប៉ុស្តិ៍​ច្រក​ទ្វារ​ព្រំដែន​ត្រពាំង​ក្រៀល មន្ត្រី​អន្តោប្រវេសន៍​ប្រចាំ​ច្រក​ទ្វារ​។ ​កម្លាំង​សហការ​តំណាង​អង្គភាព​គយ​និង​រដ្ឋាករ ប្រធាន​ស្នាក់​មន្ត្រី​BLO​ប្រចាំ​ច្រក​ទ្វារ​ព្រំដែន​។

ប្រភព​ពី​សមត្ថកិច្ច​បានឱ្យ​ដឹង​ថា ឧក្រិដ្ឋជន​ពាក់ព័ន្ធ​ក្នុង​ករណី​រត់ពន្ធគ្រឿង​ញៀ​នោះ​ មាន​ចំនួន​៣​នាក់​ ​១​-​ឈ្មោះ​ធៀវ ធា​រ៉ូ ​ ភេទ​ប្រុស ​អាយុ​៣៥​ឆ្នាំ ​មានស្រុក​កំណើត​នៅ​ខេត្តព្រះវិហារ បច្ចុប្បន្ន​រស់នៅ​ភូមិ​ត្នោត​ថ្មី ឃុំ​សំអាង ស្រុក​ថា​ឡា​បរិ​វ៉ា​ត់ ខេត្តស្ទឹងត្រែង​, ទី​២-​ឈ្មោះធៀ​វ តុង​ហៃ ភេទ​ប្រុស​ អាយុ​៣៧​ឆ្នាំ មានស្រុក​កំណើត​នៅ​ខេត្តព្រះវិហារ បច្ចុប្បន្ន​រស់នៅ​ភូមិ​ត្នោត​ថ្មី​ឃុំ​សំអាង ស្រុក​ថា​ឡា​បរិ​វ៉ា​ត់ ​និងទី៣-ឈ្មោះ ហែម សា​វ៉​ន ភេទ​ប្រុស អាយុ​៣៥​ឆ្នាំ មានទីលំនៅខេត្តព្រះវិហារ ។ ដោយឡែក ថ្នាំ​ញៀន​​ទាំងអស់​គឺ​មាន​​សរុប 120 ​ដុំ ស្មើ​119​គីឡូក្រាម​779.5​ក្រាម ។

គួររំលឹកថា ​៖ ញាក់សាច់ជាមួយ​ឡានក្រុងភ្នំពេញ-សូរិយា ដឹក​ម៉ា​ទឹកកក​ជាង១​០០​គ.ក្រម្សិលមិញ​​

អត្ថបទសរសេរ ដោយ