រាជធានីភ្នំពេញ ៖ ឃ្លាំងសិប្បកម្មផលិតពូកមួយកន្លែង នៅមុខសាលាបឋមសិក្សាភ្នំពេញថ្មី ត្រូវបានអគ្គិភ័យឆាប់ឆេះយ៉ាងសន្ធោសន្ធៅ បណ្ដាលឱ្យរងការខូចខាតទាំងស្រុង ។
ហេតុការណ៍នេះបង្កឲ្យមានការភ្ញាក់ផ្អើលកាលពីវេលាម៉ោង៤រសៀលថ្ងៃទី១១ ខែមេសា ឆ្នាំ២០២៦ នៅចំណុចសិប្បកម្ម ដែលស្ថិតនៅតាមផ្លូវ២៨ ក្នុងភូមិរោងចក្រសង្កាត់គោកឃ្លាង ខណ្ឌសែនសុខ រាជធានីភ្នំពេញ ។
នៅក្នុងហេតុការណ៍នោះ រថយន្តពន្លត់អគ្គិភ័យជាច្រើនគ្រឿង បានទៅអន្តរាគមន៍បាញ់ពន្លត់ ។ ទោះបីជាយ៉ាងណា ឃ្លាំងសិប្បកម្មទាំងមូល ត្រូវបានអគ្គិភ័យឆាប់ឆេះយ៉ាងសន្ធោសន្ធៅ បណ្ដាលឲ្យរងការខូចខាតទាំងស្រុង ។
តាមសាក្សី បានឲ្យដឹងថា នៅមុនពេលកើតហេតុ ស្រាប់តែភ្លើងបានឆាប់ឆេះចេញពីឃ្លាំងសិប្បកម្មផលិតពូកខាងលើយ៉ាងសន្ធោសន្ធៅ បង្កឲ្យមានការភ្ញាក់ផ្អើលដល់ប្រជាពលរដ្ឋ នៅក្បែរខាង និងអាជ្ញាធរ សមត្ថកិច្ចទាក់ទងហៅរថយន្តពន្លត់អគ្គិភ័យទៅអន្តរាគមន៍ ។ នៅក្នុងហេតុការណ៍នោះ រថយន្តពន្លត់អគ្គិភ័យជាច្រើនគ្រឿង បានទៅអន្តរាគមន៍បាញ់ពន្លត់ តែពុំអាចទប់ស្កាត់បាន។ ដោយសារអំណាចភ្លើងឆាប់ឆេះពេញបន្ទុក ។
ទាក់ទិនការកើតមានអគ្គិភ័យនេះ គេពុំទាន់ដឹងពីមូលហេតុអ្វីឡើយ ។ តាមព័ត៌មានបឋម បានឲ្យដឹងថា ឃ្លាំងសិប្បកម្មផលិតពូក រួមនឹងវត្ថុធាតុដើម ធ្វើពូកជាច្រើន ត្រូវបានភ្លើងឆាប់ឆេះរងការខូចខាតទាំងស្រុង ។ គេពុំទាន់ដឹងពីទំហំ នៃការខូចខាតនោះឡើយ ៕


















ចែករំលែកព័តមាននេះ