ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ចាប់ខ្លួន​បុរស​ម្នាក់ ក្លែងបន្លំ​ជា​មន្ត្រី​នគរបាល (ផ្កាយ​២) ឆបោក​ប្រាក់​ជន​រង​គ្រោះ ក្រោម​រូបភាព​រត់ការ​ចូល​ក្រប​ខ័ណ្ឌ

8 ម៉ោង មុន

រាជធានី​ភ្នំពេញ ៖ យោង​តាម​បញ្ជា​ដឹកនាំ​របស់​នាយ​ឧត្ដមសេនីយ៍ ស ថេ​ត អគ្គស្នងការ​នគរបាល​ជាតិ និង​តាម​ការ​ចង្អុល​ណែនាំ​ពី​ឧត្ដមសេនីយ៍ឯក អគ្គស្នងការ​រង​នគរបាល​ជាតិ កាលពី​ថ្ងៃ​ទី​០៩ ខែមេសា…

រាជធានី​ភ្នំពេញ ៖ យោង​តាម​បញ្ជា​ដឹកនាំ​របស់​នាយ​ឧត្ដមសេនីយ៍ ស ថេ​ត អគ្គស្នងការ​នគរបាល​ជាតិ និង​តាម​ការ​ចង្អុល​ណែនាំ​ពី​ឧត្ដមសេនីយ៍ឯក អគ្គស្នងការ​រង​នគរបាល​ជាតិ កាលពី​ថ្ងៃ​ទី​០៩ ខែមេសា ឆ្នាំ​២០២៦ នាយកដ្ឋាន​ប្រឆាំង​បទល្មើស​បច្ចេកវិទ្យា បាន​បើក​ការ​ស្រាវជ្រាវ និង​បង្ក្រាប​លើ​ករណី​ក្លែងបន្លំ​ជា​មន្ត្រី​នគរបាល​ជាតិ មាន​ឋានន្តរស័ក្តិ​ផ្កាយ​២ (​ឧត្តមសេនីយ៍ទោ​) ជា​អនុប្រធាន​នាយកដ្ឋាន​ប្រឆាំង​បទល្មើស​បច្ចេកវិទ្យា បាន​ធ្វើ​សកម្មភាព​ឆបោក​ប្រាក់​ជន​រង​គ្រោះ ក្រោម​រូបភាព​រត់ការ​ចូល​ក្រប​ខ័ណ្ឌ​នគរបាល​ជាតិ ។

បើ​តាម​នាយកដ្ឋាន​ប្រឆាំង​បទល្មើស​បច្ចេកវិទ្យា បាន​ឲ្យ​ដឹង​ថា សមត្ថកិច្ច​បាន​ឃាត់ខ្លួន​ជនសង្ស័យ ០១​នាក់ ឈ្មោះ សាន់ វិចិត្រ ភេទ​ប្រុស ជនជាតិ​ខ្មែរ ។

តាម​រយៈ​ការ​ស្រាវជ្រាវ សមត្ថកិច្ច​កំណត់​បាន​ថា ជនសង្ស័យ​រូប​នេះ បាន​ក្លែងបន្លំ​ជា​មន្ត្រី​នគរបាល​ជាតិ (​ឋានន្តរស័ក្តិ ឧត្តម​សេនី​ទោ​) ក្លែង​តួនាទី​ជា​អនុប្រធាន​នាយកដ្ឋាន​ប្រឆាំង​បទល្មើស​បច្ចេកវិទ្យា និង​បាន​ធ្វើការ​ភូត​កុហក​ជន​រង​គ្រោះ អោយ​ជឿ​ថា ខ្លួន​មាន​សមត្ថកិច្ច​លើ​ការងារ​បង្ក្រាប​បទល្មើស​តាម​ប្រព័ន្ធ​បច្ចេកវិទ្យា និង​ឈាន​ទៅ​ដល់​ការ​រត់ការ​ចូល​ក្របខ័ណ្ឌ​នគរបាល​ជាតិ​ដល់​ជន​រង​គ្រោះ​ថែម​ទៀត​ផង ។

បច្ចុប្បន្ន ជនសង្ស័យ​ខាងលើ ត្រូវ​បាន​នាយកដ្ឋាន​កសាង​សំណុំរឿង​បញ្ជូន​ទៅ​កាន់​អយ្យការ​អម​សាលាដំបូង​រាជធានី​ភ្នំពេញ ដើម្បី​បន្ត​នីតិវិធី​តាម​ផ្លូវច្បាប់​ ។

នាយកដ្ឋាន​សូម​ជូនដំណឹង​ដល់​ប្រជាពលរដ្ឋ ដែល​រង​គ្រោះ​ដោយសារ​ការ​ចាញ់បោក​ជនសង្ស័យ​ខាងលើ សូម​ទៅ​ដាក់​ប ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ