រាជធានីភ្នំពេញ ៖ បុរសជាឪពុកចុងម្នាក់ បានធ្វើសកម្មចាប់រំលោភកូនស្រីអាយុ១២ឆ្នាំ រហូតបានសម្រេច២ដង រួចហើយគំរាមមិនឲ្យនាងនិយាប្រាប់ម្ដាយឡើយ ប៉ុន្តែក្រោយមក ដោយមិនអាចទ្រាំបាន និងភ័យខ្លាចឪពុកចុងចាប់រំលោភជាបន្តបន្ទាប់ទៀត ទើបក្មេងស្រីរងគ្រោះយករឿងនោះទៅប្រាប់ឲ្យម្ដាយមីងបង្កើតបានដឹង ហើយម្ដាយមីងក៏បាននាំនាងទៅដាក់ពាក្យបណ្ដឹងឲ្យនគរបាលឃាត់ខ្លួនឪពុកចុងនោះចាត់ការតាមច្បាប់តែម្ដង ។

ហេតុការណ៍នោះ បានកើតឡើងកាលពីថ្ងៃទី០៣ និងទី០៧ មេសា ឆ្នាំ២០២៦ ស្ថិតនៅចំណុចបន្ទប់ជួលលេខ១ ស្ថិតនៅក្នុងភូមិក្បាលដំរី១ សង្កាត់កាកាបទី១ ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ ។
បុរសជាឪពុកចុងដែលបំពានលើកូនស្រីនោះឈ្មោះ សោម វិសាល អាយុ៤១ឆ្នាំ មុខរបរជាអ្នកដឹកជញ្ជូន ស្នាក់នៅបន្ទប់ជួលកើតហេតុខាងលើ ចំណែកក្មេងស្រីរងគ្រោះដែលជាកូនចុងមានអាយុ១២ឆ្នាំ ស្នាក់នៅក្នុងបន្ទប់ជួលកើតុនោះជាមួយគ្នា មានម្ដាយជាកម្មករិនីរោងចក្រ ។
ក្មេងស្រីរងគ្រោះរូបនោះបាននិយាយរៀបរាប់ប្រាប់នគរបាលថា នាងពិតជាត្រូវបានឪពុកចុងចាប់រំលោភជាបន្តបន្ទាប់ចំនួន២លើកពិតមែន ក្នុងខណៈពេលដែលម្ដាយរបស់នាងមិននៅទៅធ្វើការរោងចក្របាត់ ហើយនាងនៅក្នុងបន្ទប់ជួលម្នាក់ឯង ។ ក្នុងនោះ លើកទី១នៅក្នុងថ្ងៃទី០៣ ខែមេសា ឆ្នាំ២០២៦ ឪពុកចុងចាប់រំលោភនាងបានសម្រេច១ដង រួចគំរាមមិនឲ្យនាងយករឿងនោះទៅប្រាប់ម្ដាយឡើយ ពេលនោះ ដោយខ្លាចឪពុកចុងសម្លាប់ចោល ទើបនាងមិនហ៊ានប្រាប់ម្ដាយឲ្យដឹងឡើយ ។
ក្មេងស្រីរងគ្រោះបាននិយាយបន្តទៀតថា លុះរំលងបានរយៈពេល៤ថ្ងៃក្រោយមក គឺនៅថ្ងៃទី០៧ ខែមេសា ស្រាប់តែឪពុកចុងរូបនោះបានចាប់នាងរំលោភនាងរហូតបានសម្រេចជាលើកទី២ទៀត ដែលពេលនោះ ក៏ម្ដាយនាងទៅធ្វើការបាត់ដែរ ។
ដោយសារតែទទួលរងនូវការរំលោភបំពានពីសំណាក់ឪពុកចុងជាបន្តបន្ទាប់បែបនេះហើយមានការភ័យខ្លាចឪពុកចុងចាប់រំលោភជាបន្តបន្ទាប់ទៀតផងនោះ ទើបនាងទ្រាំលាក់រឿងលែងបាន រួចក៏សម្រេចចិត្តយករឿងនេះទៅរៀបរាប់ប្រាប់ឲ្យម្ដាយមីងរបស់នាងបានដឹងទើបបែកការ ។
នគរបាលបានប្រាប់ថា ក្រោយពេលក្មួយស្រីប្រាប់ឲ្យដឹង នៅថ្ងៃទី០៩ ខែមេសា ឆ្នាំ២០២៦ ស្ត្រីជាម្ដាយមីងបានជូនក្មួយស្រីទៅដាក់ពាក្យបណ្ដឹងនៅប៉ុស្តិ៍នគរ បាលរដ្ឋបាលកាកាបទី១ បន្ទាប់មកនគរបាលប៉ុស្តិ៍ខាងលើក៏បានធ្វើការឃាត់ខ្លួនបុរសជាឪពុកចុងរូបនោះ រួចនាំយកទៅសាកសួនិងកសាងសំណុំរឿងបញ្ជូនទៅកាន់សាលាដំបូងរាជធានីភ្នំពេញចាត់ការតាមច្បាប់តែម្ដង ៕
ចែករំលែកព័តមាននេះ