ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ចូ​ល​ឆ្នាំ​ថ្មី​ ៖ នាយក​រដ្ឋមន្ត្រី​ព្រមាន​ថា ​ស្រវឹង​បុ.ក​មនុស្ស​ស្លា.ប់​មិន​រួចខ្លួន​ទេ

3 ម៉ោង មុន
  • ភ្នំពេញ

​សម្តេច​ធិ​បតី ហ៊ុន ម៉ា​ណែ​ត នាយក​រដ្ឋមន្ត្រី​កម្ពុជា​ បាន​ថ្លែង​ដោយ​សេចក្តី​សង្ឃឹមថា ពិធី​បុណ្យចូលឆ្នាំ​ប្រពៃណី​ជាតិ​នៅ​ស​ប្តា​ហ៍​ក្រោយ​នេះ​ នឹង​ប្រ​ពឹ​ត្តិ​ទៅ​ដោយ​សេចក្តីសុខ​សប្បាយ ​ហើយ​គ្មាន​គ្រោះថ្នាក់​ចរាចរណ៍ ។ ថ្លែង​នៅ​ក្នុងអំឡុងពេល​បើក​ការដ្ឋាន​គម្រោង​គ្រប់គ្រង​ធនធានទឹក​ចម្រុះ​ហ្វូ​ណ​ន​តេ​ជោ​ដំណាក់កាល​ទី​២…

​សម្តេច​ធិ​បតី ហ៊ុន ម៉ា​ណែ​ត នាយក​រដ្ឋមន្ត្រី​កម្ពុជា​ បាន​ថ្លែង​ដោយ​សេចក្តី​សង្ឃឹមថា ពិធី​បុណ្យចូលឆ្នាំ​ប្រពៃណី​ជាតិ​នៅ​ស​ប្តា​ហ៍​ក្រោយ​នេះ​ នឹង​ប្រ​ពឹ​ត្តិ​ទៅ​ដោយ​សេចក្តីសុខ​សប្បាយ ​ហើយ​គ្មាន​គ្រោះថ្នាក់​ចរាចរណ៍ ។

ថ្លែង​នៅ​ក្នុងអំឡុងពេល​បើក​ការដ្ឋាន​គម្រោង​គ្រប់គ្រង​ធនធានទឹក​ចម្រុះ​ហ្វូ​ណ​ន​តេ​ជោ​ដំណាក់កាល​ទី​២ នៅ​ថ្ងៃ​ទី ១១ ខែមេសា ឆ្នាំ​២០២៦ សម្តេច​ធិ​បតី​បាន​លើកទឹកចិត្ត​ឲ្យ​ពលរដ្ឋ​គ្រប់​គ្នា​យកចិត្តទុកដាក់​ហើយ​ប្រុង​ប្រយ័ត្ន​រឿង​សន្តិសុខ ​និង​សុវត្ថិភាព​ចរាចរណ៍ ។

សម្តេច​ធិ​បតី​បាន​ថ្លែង​ថា ចរាចរណ៍​ត្រូវ​តែ​ប្រយ័ត្ន ទោះបីជា​ប៉ូ​លិ​ស​អត់​ផាក​ក៏​ដោយ តែ​មិនមែន​មាន​ន័យ​ថា សល់​លុយ​យក​ទៅ​ផឹក​ស្រវឹង ហើយ​ទៅ​ជិះ​បុក​គេ​ទេ ។ បើ​បុក​គេ​បែប​នេះ​អត់​រួចខ្លួន​ឡើយ ។

សម្តេច​ធិ​បតី​បាន​បញ្ជាក់​ថា «​រឿង​ស្រវឹង​បុក​គេ អត់​រួចខ្លួន​ទេ ។ គ្រប់​គ្នា​ចាំបាច់​គឺ​ត្រូវ​តែ​ទទួលខុសត្រូវ » ។ សម្តេច​ធិ​បតី​បាន​បន្ថែម​ថា ពេល​បើកបរ​សុខ​ៗ​ វា​កើត​មាន​គ្រោះថ្នាក់​ចរាចរ​ណ៍​ វា​គឺជា​រឿង​​មួយ ប៉ុន្តែ​បើសិនជា​យើង​ដឹង​ថា ស្រវឹង​ហើយ​នៅ​តែបើ​កប​រ ហើយ​ទៅ​បង្ក​គ្រោះថ្នាក់​ គឺ​ចាំបាច់​ត្រូវ​តែ​ទទួលខុសត្រូវ​តាម​ច្បាប់​ដាច់ខាត ។

សម្តេច​ធិ​បតី​បាន​បញ្ជាក់​ថា សម័យ​ឥឡូវ​ឡាន​វា​ទំនើប ប្រព័ន្ធ Airbag ពី​មុន​មាន​តែ​២​ទេ ប៉ុន្តែ​ឥឡូវ​មាន​ដល់​ទៅ​១២ ដូច្នេះ​ ពេល​គ្រោះថ្នាក់​មនុស្ស​នៅ​ខាងក្នុង​អត់​អី​ទេ ប៉ុន្តែ​កុំ​ភ្លេច​ថា មនុស្ស​ខាង​ក្រៅ​ គឺ​នៅ​តែ​គ្រោះថ្នាក់​ដដែល​ទេ​ ។​

សម្តេច​ធិ​បតី​សង្កត់ធ្ងន់​ថា «កុំ​អាង​ខ្លួនឯង​ជិះឡាន​ទំនើប​បុក​គេ​ខ្លួនឯង​អត់​អី តែ​អ្នក​ដទៃ​គ្រោះ​ច្នា​ក់ដោយ​សារ​យើង ។ ឡាន​ទំនើប​ប៉ុណ្ណា​ក៏​ដោយ ពេល​យើង​ស្រវឹង​ទៅ​បុក​គេ គេ​ស្លាប់ យើង​ត្រូវ​តែ​ទទួលខុសត្រូវ​» ។

សម្តេច​ធិ​បតី​បាន​បន្ថែម​ថា «បើ​មិន​ស្លាប់​ខ្លួនឯង​​ ដោយសារ​តែ​ឡាន​វា​ទំនើប កុំ​សម្លាប់​គេ​នៅ​ខាងក្រៅ» ​។

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ