ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

អភិបាលខេត្តកំពង់ស្ពឺ ព្រមានចាត់វិធានការមន្ត្រីដែលអាងខ្នងបង្អែក ហើយមិនយកចិត្តទុកដាក់បម្រើរាស្ត្រ

4 ម៉ោង មុន
  • កំពង់ស្ពឺ

ខេត្តកំពង់ស្ពឺ​៖ ឯកឧត្តម​បណ្ឌិត ជាម ច​ន្ទ័ សោភ័ណ អភិបាលខេត្ត​កំពង់ស្ពឺ បាន​ធ្វើការ​ណែនាំ​ដល់​អភិបាលស្រុក​ឱ​រ៉ា​ល់​ដែល​ទើប​ប្រកាស​តែងតាំង​ថ្មី ឱ្យ​បង្កើន​ការ​យកចិត្តទុកដាក់​ខ្ពស់​លើ​កិច្ច​ការ​ងារ ដើម្បី​ឆ្លើយ​តប​ប្រកបដោយ​ប្រសិទ្ធិ​ភាព និង​តម្លាភាព​នូវ​រាល់​សំណើរ…

ខេត្តកំពង់ស្ពឺ​៖ ឯកឧត្តម​បណ្ឌិត ជាម ច​ន្ទ័ សោភ័ណ អភិបាលខេត្ត​កំពង់ស្ពឺ បាន​ធ្វើការ​ណែនាំ​ដល់​អភិបាលស្រុក​ឱ​រ៉ា​ល់​ដែល​ទើប​ប្រកាស​តែងតាំង​ថ្មី ឱ្យ​បង្កើន​ការ​យកចិត្តទុកដាក់​ខ្ពស់​លើ​កិច្ច​ការ​ងារ ដើម្បី​ឆ្លើយ​តប​ប្រកបដោយ​ប្រសិទ្ធិ​ភាព និង​តម្លាភាព​នូវ​រាល់​សំណើរ សំណូមពរ និង​តម្រូវការ​ចាំបាច់​របស់​ប្រជាពលរដ្ឋ​ក្នុង​មូលដ្ឋាន លុប​បំបាត់​ឱ្យ​បាន​នូវ​រាល់​បទល្មើស​ផ្សេង​ៗ​ដែល​កើត​មាន ពិសេស​គឺ​ល្បែង​ឆបោក​តាម​អន​ឡាញ​(Scams online) ការ​ចរាចរណ៍​គ្រឿងញៀន​និង​ក្មេង​ទំនើង​។

ការ​លើក​ឡើង​យ៉ាង​ដូច្នេះ​ ក្នុង​ឱកាស​តែងតាំង​លោក នី នរៈ ពី​អភិបាលរង​ស្រុក​សាមគ្គី​មុនី​ជ័យ ជា​អភិបាលស្រុក​ឱ​រ៉ា​ល់ ជំនួស​លោក ងួ​ន វាសនា ដែល​រាជរដ្ឋាភិបាល​ប្រគល់​ភារកិច្ច​ថ្មី​នៅ​ព្រឹក​ថ្ងៃ​ទី​៩ ខែមេសា ឆ្នាំ​២០២៦ ។

ឯកឧត្តម​បណ្ឌិត ជាម ច​ន្ទ័​សោភ័ណ បាន​លើក​ឡើង​ថា អាជ្ញាធរ​ដែល​បម្រើ​ពលរដ្ឋ​បាន​ល្អ មូល​ដ្ឋាន​មិន​មាន​បញ្ហា​ប្រឈម​នោះ​ទេ ហើយ​បើ​សេវា​ល្អ នោះ​ពលរដ្ឋ​ក៏​គ្មាន​កង្វល់​ដែរ ដូច្នេះ​ជា​មន្ត្រី ជា​អាជ្ញាធរ​ត្រូវ​តែ​ចុះ​ជាប់​និង​តាមដាន​រាល់​សំណើរ សំណូមពរ​និង​តម្រូវការ​ចាំបាច់​នានា​របស់​ពលរដ្ឋ ហើយ​ក្នុង​ករណី​ទទួល​បាន​នូវ​សំណើរ សំណូមពរ និង​តម្រូវការ​របស់​ពលរដ្ឋ ក្នុង​នាម​ជា​មន្ត្រី ជា​អាជ្ញាធរ​គឺ​ត្រូវ​ឆ្លើយ​តប​ឱ្យ​បាន​ទាន់​ពេលវេលា ហើយ​ក្នុង​ករណី​មិន​អាច​ដោះស្រាយ​បាន​ត្រូវ​ដាក់​រាល់​សំណើរ​និង​សំណូមពរ​ទាំងនោះ​មក​រដ្ឋបាល​ខេត្ត​ដើម្បី​ពិនិត្យ​និង​ដោះស្រាយ​បន្ត​។​

រាល់​ការ​ផ្តល់​ជូន​ដល់​ប្រជាពលរដ្ឋ ក្នុង​ការ​ចូលរួម​ដំណើរការ​អភិបាលកិច្ច​ល្អ និង​ជា​ឧបករណ៍​មួយ​សម្រាប់​លើកកម្ពស់ គណនេយ្យ​ភាព តម្លាភាព ក្នុង​ដំណើរការ​ពិនិត្យ​មើល​លើ​ការ​ផ្តល់​សេវា​សាធារណៈ​របស់​រដ្ឋបាល​ខេត្ត រដ្ឋបាល​ស្រុក និង រដ្ឋបាល​ឃុំ​-​សង្កាត់ ក្នុង​គោលបំណង​ដើម្បី​ធានា​ថា រាល់​បញ្ហា​អាទិភាព​របស់​ប្រជាពលរដ្ឋ​ក្នុង​មូលដ្ឋាន​ត្រូវ​បាន​ពិនិត្យ​ដោះស្រាយ និង​ឆ្លើយ​តប​។

ក្នុង​នោះ​គ្រប់​អ្នក​ពាក់ព័ន្ធ​ទាំងអស់​ក្នុង​មូលដ្ឋាន ត្រូវ​បាន​រួម​បញ្ចូល​បរិ​យា​ប័ន​ទៅ​ក្នុង​ដំណើរការ​នៃ​ការ​អភិវឌ្ឍ តាម​បែប​ប្រជាធិបតេយ្យ​នៅ​ថ្នាក់​ក្រោម​ជាតិ​។ ទន្ទឹម​គ្នា​នោះ ឯកឧត្តម​បណ្ឌិត ជាម ច​ន្ទ័​សោភ័ណ ក៏​បាន​ព្រមាន​ចាត់វិធានការ​ចំពោះ​មន្ត្រី ឬ​អភិបាលស្រុក​រូប​ណា​ដែល​មក​បំពេញការងារ​នៅ​ក្នុង​ខេត្ត​នេះ​ដោយ​អាងខ្នង ឬ​ខ្សែ ហើយ​មិន​បម្រើ​ផលប្រយោជន៍​រាស្ត្រ​ ។

​ក្នុង​នាម ​ជា​មន្ត្រី​សាធារណៈ​គឺ ជា​អ្នកបម្រើ​រាស្ត្រ មិនមែន​ជា​ចៅហ្វាយ​នៃ​រាស្ត្រ​នោះ​ទេ ពោល​គឺ​មន្ត្រី​កុំ​តាំងខ្លួន​ជា​មេ ដោយ​សំអាង​ថា ខ្លួន​បាន​មក​កាន់​តួនាទី ឬ​តំណែង​នៅ​ទី​នេះ​ដោយសារ​តែ​មាន​ខ្សែ​ចៅហ្វាយខេត្ត ឬ​ខ្នង​ធំ​នោះ​ឡើយ​។

ឯកឧត្តម​មិន​គាំទ្រ​ចំពោះ​ច​រិ​ក​មន្ត្រី​ដែល​តាំងខ្លួន​បែប​នេះនោះ​ទេ​។​ការ​តាំងខ្លួន​អញ​និយម​ដោយសារ​តែ​មាន​ខ្សែ ហើយ​មិន​យក​ផលប្រយោជន៍​រាស្ត្រ​ដាក់​ក្នុង​បេះដូង ធ្វើ​អ្វី​ស្រេច​តែ​ចិត្ត ឯកឧត្តម​នឹង​ចាត់វិធានការ​ភ្លាម​មិន​ឱ្យ​មន្ត្រី​ឬ​អភិបាលស្រុក​នោះ​មានឱកាស​ដឹកនាំ​បន្ត​ទៀត​ទេ​។

ឯកឧត្តម​អភិបាលខេត្ត​ទទួលយក​តែ​មន្ត្រី​រូប​ណា​ដែល​ធ្វើ​ការងារ និង​មិន​ទទួលយក​ទេ​ចំពោះ​មន្ត្រី​រូប​ណា​ដែល​អួតអាង​ខ្សែ​នោះ​ឡើយ​ ។​ ជាមួយ​និង​ការ​ណែនាំ​នោះ​ដែរ អភិបាលខេត្ត​កំពង់ស្ពឺ​ក៏​បាន​ស្នើ​ឱ្យ​មន្ត្រី​ទាំងអស់​ត្រូវ​ចេះ​រួម​សាមគ្គី​គ្នា ដោះ​ដូរ​បទ​ពិសោធ​រវាង​គ្នា​និង​គ្នា ពិសេស​ករណី​ខុស​ទាស់​ត្រូវ​ចេះ​អប់រំ​ពន្យល់​ដល់​គ្នា​ដើម្បី​រក​ផ្លូវត្រូវ​។

ម្យ៉ាងវិញទៀត​ កុំ​មើល​ស្រាល​អ្នក​ដែល​នៅ​ជុំវិញ​ខ្លួន ព្រោះ​អ្នក​នៅ​ជុំវិញ​អាច​ជា​គ្រូ​នៃ​យើង​គ្រប់
​គ្នា​ ។ ​ត្រូវ​ខិតខំ​អភិវឌ្ឍន៍​មូលដ្ឋាន​ឱ្យ​មានការ​រីក​ចម្រើន យកចិត្តទុកដាក់​លើ​បរិស្ថាន អនាម័យ ដើម្បី​ទាក់ទាញ​ភ្ញៀវ​ទេសចរ​ជាតិ អន្តរជាតិ​ឱ្យ​លេង​កម្សាន្ត​ច្រើន ខណៈ​ដែល​ស្រុក​ឱ​រ៉ា​ល់​មួយ​នេះ​សំបូរ​ទៅ​ដោយ​រមណីយដ្ឋាន​ធម្មជាតិ​ច្រើន​ពិសេស​គឺ​ខ្នងភ្នំ​ផ្សារ ទេរ​ទឹក​ពុះ ខ្នងភ្នំ​ឱ​រ៉ា​ល់ ជាដើម​ដើម្បី​ទាញ​ចំណូល​ដល់​សហគមន៍​៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ