ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ចង់​ល្បី​មែន​ទេ? កាន់​កាំបិត​ដើរ​គំរាម​ស.ម្លា.ប់​គេ និង​គប់ឡាន ទីបំផុត​ត្រូវ​នគរបាល​ចាប់ដាក់​ខ្នោះ

4 ម៉ោង មុន
  • កំពង់ស្ពឺ

ខេត្តកំពង់ស្ពឺ​ ៖ បុរស​ម្នាក់​ត្រូវ​បាន​កម្លាំង​នគរបាល​ស្រុក​សំរោង​ទង ​ធ្វើការ​ឃាត់ខ្លួន​តាម​ពាក្យបណ្ដឹង​របស់​បុរស​ម្នាក់ ខណៈ​ដែល​គំរាមកំហែង​ និង​យក​ដុំ​ថ្ម​គប់​ទៅ​លើ​រថយន្ត​របស់​អ្នក​ដទៃ​។ នគរបាល​ស្រុក​សំរោង​ទង​បាន​និយាយ​ដឹង​ថា​ កាលពី​វេលា​ម៉ោង​៧ ​និង​១៩​នាទី​យប់​ថ្ងៃ​ទី​១០ ខែ…

ខេត្តកំពង់ស្ពឺ​ ៖ បុរស​ម្នាក់​ត្រូវ​បាន​កម្លាំង​នគរបាល​ស្រុក​សំរោង​ទង ​ធ្វើការ​ឃាត់ខ្លួន​តាម​ពាក្យបណ្ដឹង​របស់​បុរស​ម្នាក់ ខណៈ​ដែល​គំរាមកំហែង​ និង​យក​ដុំ​ថ្ម​គប់​ទៅ​លើ​រថយន្ត​របស់​អ្នក​ដទៃ​។

នគរបាល​ស្រុក​សំរោង​ទង​បាន​និយាយ​ដឹង​ថា​ កាលពី​វេលា​ម៉ោង​៧ ​និង​១៩​នាទី​យប់​ថ្ងៃ​ទី​១០ ខែ មេសា ឆ្នាំ​២០២៦ មានឈ្មោះ ទ្រី គឹ​ម​ហួ ភេទ​ប្រុស អាយុ​៤៧​ឆ្នាំ រស់នៅ​ក្នុងភូមិ​ស្វាយ​តា​វង ឃុំ​សែន​ដី ស្រុក​សំរោង​ទង ខេត្តកំពង់ស្ពឺ បាន​មក​ដាក់​ពាក្យបណ្ដឹង​នៅ​ប៉ុស្តិ៍​នគរបាល​រដ្ឋបាល​ឃុំ​សែន​ដី​ទៅ​លើ​ឈ្មោះ ដ​ន សិលា ភេទ​ប្រុស អាយុ​៣៧​ឆ្នាំ នៅ​ភូមិ​ជាមួយ ដើម្បី​ជួយ​អន្តរាគមន៍
​និង​រក​យុត្តិធម៌​ ។

នគរបាល​ស្រុក​សំរោង​ទង​បាន​បន្ត​ឲ្យ​ដឹង​ថា នៅ​ក្នុង​ពាក្យបណ្ដឹង​បុរស​ខាងលើ ​បាន​រៀបរាប់​ថា ​នៅ​វេលា​ម៉ោង​០៥ ​និង​៣០​នាទី​ល្ងាច ថ្ងៃ​ទី​១០ ខែមេសា ឆ្នាំ​២០២៦ រូប​ខ្លួន​(​ជន​រង​គ្រោះ​)​កំពុង​តែ​អង្គុយ​នៅផ្ទះ ស្រាប់តែ​ឈ្មោះ ដ​ន សិលា បាន​ដើរមក​កាន់​កាំបិត​ផ្គាក់​ ហើយ​បាន​ជេរ​ប្រ​​មា​ថ និង គំរាម​កាប់សម្លាប់ មិនដឹង​មូលហេតុ​។ រួច​ក៏​បាន​យក​ដុំ​ថ្ម​គប់​ទៅ​លើ​រថយន្ត​ម៉ាក​ហ៊ី​យ៉ា​ន់​ដាយ ពណ៌​ខៀវ ពាក់​ផ្លា​ក​លេខ កណ្តាល​2A.3732 ជា​កម្មសិទ្ធិ​របស់​ឈ្មោះ រស់ តារា​វឹង ភេទ​ប្រុស អាយុ ៤០​ឆ្នាំ រស់នៅ​ក្នុងភូមិ​ជាមួយ​គ្នា ចំ​ទ្រុង​​មិន​បណ្ដាល​ឱ្យ​ខូចខាត​នោះ​ទេ​។

នគរបាល​ស្រុក​សំរោង​ទង​បាន​បញ្ជាក់​ឲ្យ​ដឹង​ថា ​ក្រោយ​ទទួល​បាន​ពាក្យបណ្ដឹង​បុរស​ខាងលើ​រួច​មក នៅ​វេលា​ម៉ោង​៨​យប់​ថ្ងៃ​ទី​១០ ខែមេសា ឆ្នាំ​២០២៦ កម្លាំង​ព្រហ្មទណ្ឌ​ស្រុក សំរោង​ទង​បាន​សហការ​ជាមួយ​កម្លាំង​ប៉ុស្តិ៍​នគរបាល​រដ្ឋបាល​ឃុំ​សែន​ដី បាន​ឃាត់​ឈ្មោះ ដ​ន សិលា មក​សាក
សួរ​។ ជនសង្ស័យ​ខាងលើ​ បាន​ឆ្លើយ​សារភាព​ថា ​ខ្លួន​ពិតជា​បាន​កាន់​កាំបិត​ផ្គាក់​គំរាម​សម្លាប់ និង​គប់​រថយន្ត​ខាងលើ​ពិតប្រាកដ​មែន​មែន ។ ​ក្រោយ​ឃាត់ខ្លួន​នគរបាល​បាន​ធ្វើការ​ដកហូត​បាន វត្ថុ​តាង​កាំបិត​ផ្គាក់​០១​ដើម​ ។

នគរបាល​ស្រុក​សំរោង​ទង​បាន​បញ្ជាក់​ទៀត​ថា បច្ចុប្បន្ន​ ជនសង្ស័យ​រួម​ជាមួយនឹង​វត្ថុ​តាង​ត្រូវ​បាន​ឃាត់ខ្លួន​នៅ​អធិការដ្ឋាន​នគរបាល​ស្រុក​សំរោង​ទង ដើម្បី​កសាង​សំណុំរឿង​ចាត់ការ​បន្ត​តាម​ផ្លូវច្បាប់​ ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ