សម្ដេចធិបតី ហ៊ុន ម៉ាណែត សង្ឃឹមថា មេដឹកនាំថៃនឹងរៀបចំក្បាលម៉ាស៊ីន JBC ជួបប្រជុំជាមួយកម្ពុជា
ខេត្តតាកែវ ៖ សម្ដេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីកម្ពុជា សង្ឃឹមថា រដ្ឋាភិបាលថៃ នឹងបង្កើតក្បាលម៉ាស៊ីន JBC…
ខេត្តតាកែវ ៖ សម្ដេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីកម្ពុជា សង្ឃឹមថា រដ្ឋាភិបាលថៃ នឹងបង្កើតក្បាលម៉ាស៊ីន JBC…
ខេត្តតាកែវ ៖ សម្ដេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីកម្ពុជា សង្ឃឹមថា រដ្ឋាភិបាលថៃ នឹងបង្កើតក្បាលម៉ាស៊ីន JBC ឱ្យបានត្រឹមត្រូវ ដើម្បីជួបប្រជុំជាមួយភាគីកម្ពុជា ក្នុងការដោះស្រាយជម្លោះព្រំដែន ។
ក្នុងឱកាសអញ្ជើញជាអធិបតីភាព ក្នុងពិធីបើកការដ្ឋានសាងសង់គម្រោងគ្រប់គ្រងធនធានទឹកចម្រុះហ្វូណនតេជោ កំណាត់ទី២ ស្ថិតនៅខេត្តតាកែវ នាព្រឹកថ្ងៃទី ១១ ខែមេសា ឆ្នាំ២០២៦ សម្ដេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីកម្ពុជា បានមានប្រសាសន៍បង្ហាញក្ដីសង្ឃឹមថា បញ្ហាព្រំដែនកម្ពុជា-ថៃ នឹងអាចដោះស្រាយបានឆាប់ចប់ ដើម្បីផ្តល់សេចក្តីសុខដល់ប្រជាពលរដ្ឋទាំងសងខាង ។
សម្តេចធិបតី ហ៊ុន ម៉ាណែត មានប្រសាស ន៍ដោយបង្ហាញក្តីសង្ឃឹមថា បញ្ហាព្រំដែនរវាងកម្ពុជា និងថៃ អូសពេលវេលាប្រមាណជាជិត១ឆ្នាំមកនេះ នឹងមានដំណោះស្រាយក្នុងពេលឆាប់ៗខាងមុខជាមិនខាន ។
សម្តេចធិបតី បន្តថា កម្ពុជានៅតែបន្តរក្សាជំហរដដែល ក្នុងការដោះស្រាយតាមសន្តិវិធី ដោយផ្អែកលើសន្ធិសញ្ញា អនុសញ្ញា និងកិច្ចព្រមព្រៀងនានាមានស្រាប់ ដែលភាគីទាំងពីរ បានឯកភាពចុះហត្ថលេខាជាមួយគ្នាកន្លងមក រួមទាំងយន្តការអន្តរជាតិផងដែរ ។
សម្ដេចបញ្ជាក់បន្ថែមថា យន្តការទាំងនេះ រដ្ឋាភិបាលថៃ ក៏បានលើកឡើង ដើម្បីដោះស្រាយបញ្ហាព្រំដែនជាមួយកម្ពុជាដែរ។ សម្តេចនាយករដ្ឋមន្ត្រីមានប្រសាសន៍បន្ថែមថា រដ្ឋាភិបាលថៃ ក៏មិនបានប្រកាស ទាត់ចោលកិច្ចព្រមព្រៀងណាមួយជាមួយកម្ពុជានៅឡើយនោះដែរ ។
សម្ដេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីកម្ពុជា បង្ហាញក្តីសង្ឃឹមបន្ថែមថា រដ្ឋាភិបាលថៃ នឹងបង្កើតក្បាលម៉ាស៊ីន JBC ឱ្យបានត្រឹមត្រូវដើម្បីជួបប្រជុំជាមួយភាគីកម្ពុជាក្នុងការដោះស្រាយជម្លោះព្រំដែនជាមួយស្របទៅតាមកិច្ចព្រមព្រៀងទ្វេភាគី ៕












ចែករំលែកព័តមាននេះ