ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ញាក់សាច់ជាមួយ​ឡានក្រុងភ្នំពេញ-សូរិយា ដឹក​ម៉ា​ទឹកកក​ជាង១​០០​គ.ក្រម្សិលមិញ​​

5 ឆ្នាំ មុន
  • ស្ទឹងត្រែង

ខេត្តស្ទឹងត្រែង ៖ សេចក្តីរាយការណ៍​ឱ្យ​ដឹង​បន្ត នៅ​វេលា​ម៉ោង​០៨ និង​៤០​នាទី​យប់​ថ្ងៃ​ទី​២៦ មិថុនា ថា ចំពោះ​វត្ថុ​តាង​គ្រឿងញៀន​ដ៏​សន្ធឹកសន្ធាប់​ចំនួន​១២០​ដុំ និង​ជនសង្ស័យ​៣​នាក់​ព្រមទាំង​រថយន្តក្រុង «​សូ​រិ​​យា​»…

ខេត្តស្ទឹងត្រែង ៖ សេចក្តីរាយការណ៍​ឱ្យ​ដឹង​បន្ត នៅ​វេលា​ម៉ោង​០៨ និង​៤០​នាទី​យប់​ថ្ងៃ​ទី​២៦ មិថុនា ថា ចំពោះ​វត្ថុ​តាង​គ្រឿងញៀន​ដ៏​សន្ធឹកសន្ធាប់​ចំនួន​១២០​ដុំ និង​ជនសង្ស័យ​៣​នាក់​ព្រមទាំង​រថយន្តក្រុង
«​សូ​រិ​​យា​» ត្រូវ​បាន​បញ្ជូន​មក​ច្រក​អន្តរជាតិ​ត្រពាំង​គ្រៀល ទៅ​ចូល​ស្នងការ​នគរបាល​ខេត្ត ហើយ​ត្រូវ​នគរបាល​កំពុង​សាកសួរ​និង​ចាត់ការ​បន្ត​តាម​នីតិវិធី ។

សេចក្តីរាយការណ៍​បន្ត​ថា ដោយឡែក មេការ​តំណាង​រថយន្តក្រុង​សូ​រិ​យា ដែល​អង្គុយ​មុខ​ស្នងការ​ខេត្ត ដើម្បី​​រង់ចាំ​ព័ត៌មាន ។ សមត្ថកិច្ច​អន្តោប្រវេសន៍​ប្រចាំការ​នៅ​ច្រក​ទ្វារ​អន្តរជាតិ​ត្រពាំង​គ្រៀល​(​ព្រំដែន​កម្ពុជា​-​ឡាវ​) បាន​បង្ក្រាប​គ្រឿងញៀន​ប្រភេទ​ម៉ា​ទឹកកក​ចំនួន​១២០​គីឡូក្រាម (​ស្មើ​និង​១២០​ដុំ​) ដែល​ជនល្មើស​យក​មក​ពី​ប្រទេស​ឡាវ បំណង​ចូល​មក​កម្ពុជា ដោយ​ប្រើប្រាស់​មធ្យោបាយ​រថយន្តក្រុង​របស់​ក្រុមហ៊ុន​ភ្នំពេញ​-​សូ​រិ​យា មាន​ស្លាក​លេខ​ភ្នំពេញ 3C-2671 និង​ឃាត់ខ្លួន​ជនសង្ស័យ​ជា​ជនជាតិ​ខ្មែរ​៣​នាក់​ផង​ដែរ​។

បើ​តាម​ខាង​ជំនាញ​គ្រឿងញៀន​បាន​បញ្ជាក់​ថា ជនសង្ស័យ​ទាំង​៣​នាក់​១-​ឈ្មោះ​ឈៀវ ធា​រ៉ូ ភេទ​ប្រុស អាយុ​​៣៥​ឆ្នាំ ២-​ឈ្មោះ ហែម សា​វ៉​ន ភេទ​ប្រុស អាយុ​៣៥​ឆ្នាំ និង​ទី​៣-​ធៀ​វ តុង​ហៃ ភេទ​ប្រុស អាយុ​៣៧​ឆ្នាំ ។ វត្ថុ​តាង​ជា​គ្រឿងញៀន​ប្រភេទ​ម៉ា​ទឹកកក អ៊ិ​ច​ស្ដា​ហ្ស៊ី មាន​ទម្ងន់​សរុប​ទាំងអស់​ចំនួន​១២០​គីឡូ
ក្រាម ។

គួរ​រំលឹក​ថា ថ្នាំ​ញៀន​ចំនួន​១២០​ដុំ ក្នុង​មួយ​ដុំ​ប្រហែល​១​គីឡូក្រាម ដែល​តាម​ការ​ប៉ាន់ស្មាន​អាច​ជាង​១០០​គីឡូក្រាម ត្រូវ​បាន​រក​ឃើញ​នៅ​ក្នុង​រថយន្តក្រុង​ដឹក​អ្នកដំណើរ​សូ​រិ​យា ដែល​ធ្វើ​ដំណើរ​ចេញពី​ច្រក​ទ្វារ​អន្តរ​ជាតិ និង​មាន​គោលដៅ​ឆ្ពោះទៅ​រាជធានី​ភ្នំពេញ ។

ប្រភព​ដដែល​បន្ត​ថា គ្រឿងញៀន​ដ៏​សន្ធឹកសន្ធាប់​នេះ ត្រូវ​បាន​ក្រុម​ឧក្រិដ្ឋជន​នាំ​ចេញពី​ប្រទេស​ឡាវ​កាលពី​វេលា​ម៉ោងជាង​៣​រសៀល​ថ្ងៃ​ទី​២៦ មិថុនា ។ ទោះបីជា​បែប​ណា ការ​បន្លំ​ដឹក​ដូច​ទំនិញ​នេះ មិន​អាច​លាក់​បាំង​សមត្ថកិច្ច​បាន​ឡើយ ។ ក្រោយ​ការ​ឆែកឆេរ​រក​ឃើញ​គ្រឿងញៀន​ប្រភេទ​មេ​តំ​ហ្វេ​តា​មីន​(​ម៉ា​ទឹកកក​)​ចំនួន​១២០​ដុំ ដែល​មាន​ទម្ងន់​ជាង​១០០​គីឡូក្រាម​នេះ សមត្ថកិច្ច​ក៏​បាន​ឃាត់ខ្លួន​មនុស្ស​ប្រុស​ចំនួន​៣​នាក់ ដែល​មានការ​ពាក់ព័ន្ធ​ក្នុង​ករណី​នេះ​គឺ ១-​អ្នកបើកបរ​រថយន្ត​ដឹក​អ្នកដំណើរ​សូ​រិ​យា ២-​អ្នកបកប្រែ​ភាសា និង​៣-​សង្ស័យ​ជា​ម្ចាស់​គ្រឿងញៀន ។

ទោះបីជា​បែប​ណា មន្ត្រី​មាន​សមត្ថកិច្ច​ក្នុង​ការ​បង្ក្រាប​គ្រឿងញៀន​ដ៏​ធំ​នេះ មិន​បាន​ផ្តល់​ព័ត៌មាន​ឱ្យ​ដឹង​ទេ​ពេល​កំពុង​ធ្វើ​ប្រតិបត្តិការ ។ គួរ​កត់​សម្គាល់ថា នេះ​ជា​លើក​ដំបូង​ហើយ​ដែល​មានការ​បង្ក្រាប​អំពើ​រត់ពន្ធ​គ្រឿងញៀន​ដ៏​ច្រើន​បំផុត​មិន​ធ្លាប់​មាន​ពី​មុន​មក​នៅ​ប្រទេស​កម្ពុជា ដែល​កន្លង​មក​ធ្លាប់​បង្ក្រាប​បាន​តែ​ជាង​៥០​គីឡូក្រាម​តែ​ប៉ុណ្ណោះ ។

ការ​បង្ក្រាប​នេះ ក៏​ចំ​ថ្ងៃ​ដែល​មានការ​ប្រារព្ធ​ទិវា​អន្តរជាតិ ប្រយុទ្ធ​ប្រឆាំង​គ្រឿងញៀន​ផង​ដែរ ។ ខណៈ​ប្រតិ​បត្តិការ​នេះ កំពុង​ប្រព្រឹត្ត​ទៅ ការ​ស្វែងរក​ព័ត៌មាន​លម្អិត​មិន​ត្រូវ​បាន​មន្ត្រី​សមត្ថកិច្ច​ផ្តល់​ព័ត៌មាន​ផ្លូវការ​នៅ​ឡើយ​​ទេ ៕

អត្ថបទសរសេរ ដោយ

អត្ថបទសរសេរ ដោយ