ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

សមត្ថកិច្ចកំពុងតាមរកឃា.តករ ! អតីតប្តីបា.ញ់ប្រហារ និងវា.យសម្លា.ប់ស្ត្រីម្នាក់នៅ​ទួល​ពង្ររួចគេចខ្លួនបាត់

13 ម៉ោង មុន
  • ភ្នំពេញ

រាជធានី​ភ្នំពេញ ៖ ករណី​ឃាតកម្ម​បា​.​ញ់​ស​ម្លា​.​ប់​ស្ត្រី​ម្នាក់ កាលពី​វេលា​ម៉ោងជាង​៣​រសៀល ថ្ងៃ​ទី​១២ ខែមេសា ឆ្នាំ​២០២៦ នៅ​ក្នុង​ហាង​សាឡ​ន​យីហោ​«​ម៉ា មី​» និង​តាម​វាយ​បន្ថែម​ដល់​ក្នុង​ហាង​កាត់សក់​យី​ហា​«BORIN»​នៅ​ទល់មុខ​គ្នា​នោះ…

រាជធានី​ភ្នំពេញ ៖ ករណី​ឃាតកម្ម​បា​.​ញ់​ស​ម្លា​.​ប់​ស្ត្រី​ម្នាក់ កាលពី​វេលា​ម៉ោងជាង​៣​រសៀល ថ្ងៃ​ទី​១២ ខែមេសា ឆ្នាំ​២០២៦ នៅ​ក្នុង​ហាង​សាឡ​ន​យីហោ​«​ម៉ា មី​» និង​តាម​វាយ​បន្ថែម​ដល់​ក្នុង​ហាង​កាត់សក់​យី​ហា​«BORIN»​នៅ​ទល់មុខ​គ្នា​នោះ ដែល​មាន​ទីតាំង​ស្ថិត​នៅ​ក្នុងភូមិ​ទួល​ពង្រ សង្កាត់​ចោម​ចៅ​ទី​១ ខណ្ឌ​ពោធិ៍​សែន​ជ័យ រាជធានី​ភ្នំពេញ​នោះ ស្ត្រី​រង​គ្រោះ​បាន​ស្លាប់​បាត់បង់​ជីវិត​នៅ​ក្នុង​មន្ទីរពេទ្យ​ព្រះ​កុសុមៈ​ហើយ នា​វេលា​ម៉ោង​ប្រមាណ​៧​យប់​ថ្ងៃ​កើតហេតុ​ដដែល​នោះ ។

ចំណែកឯ​ឃា​.​តករ​វិញ គឺជា​អតីត​ប្ដី​របស់​នាង ដែល​បាន​លែងលះ​គ្នា​កន្លង​មក ហើយ​ពេល​នេះ កំពុង​រត់គេច​ខ្លួន​នៅឡើយ ។ ស្ត្រី​រង​គ្រោះ​ដែល​រង​ការ​បាញ់ប្រហារ និង​វា​យស​ម្លា​.​ប់​នោះ​ឈ្មោះ ជុន តឿ អាយុ​២២​ឆ្នាំ មុខរបរ​ម្ចាស់​ហាង​សាឡ​ន​«​ម៉ា មី​» មាន​ទីតាំង​ស្ថិត​នៅ​ក្នុង​ផ្សារ​ទួល​ពង្រ ដែល​ជា​កន្លែង​កើតហេតុ​នោះ នាង​មាន​ទីលំនៅ​ភូមិ​មា​ក់​កណ្ដាល ឃុំ​ស្រែ​ចារ ស្រុក​ស្នួល ខេត្តក្រចេះ ។

ដោយឡែក​ខ្មា​.​ន់​កាំ​ភ្លើ​.​ង​ដែល​ជា​អតីត​ប្ដី​នោះ​ឈ្មោះ ធូ​ក ជី អាយុ​៣៩​ឆ្នាំ មាន​ទីលំនៅ​ភូមិ​ព្រើ​ង ឃុំ​បៀ​ន ស្រុក​ព្រៃឈរ ខេត្តកំពង់ចាម ។ ជុំវិញ​ហេតុការណ៍​សាហាវឃោរឃៅ​នោះ នៅ​ពុំ​ដឹង​ថា អតីត​ប្ដី​ជា​ឃាតករ​នោះ ផ្ទុះ​ភ្លើង​ប្រចណ្ឌ​នាង ឬ​ក៏​អ្នក​ទាំង​២ មាន​គំនុំ​ជាមួយ​គ្នា​រឿង​ផ្សេង​នៅឡើយ​ទេ ហើយ​យោង​តាម​រូបភាព​វី​ដេ​អូ​កាមេរ៉ា​សុវត្ថិភាព​គេ​បានឃើញ​ឃាតករ​រូប​នោះ ពាក់​អាវយឺត​ព​ណ៍​លឿង ស្លៀកខោ​ជើងវែង​ព​ណ៍​ប្រផេះ ពាក់​ស្បែកជើងផ្ទាត់​ព​ណ៍​ស ដើរ​ចូល​ទៅ​ក្នុង​ហាង​សាឡ​ន​ម៉ា មី នោះ ។

បន្ទាប់​មក​បាន​ប្រើប្រាស់​កាំ​ភ្លើ​.​ង​ខ្លី​១​ដើម បា​.​ញ់​ប្រហារ​នារី​រង​គ្រោះ​១​គ្រាប់ ហើយ​នារី​រង​គ្រោះ​បាន​រត់​ចេញពី​ហាង​សាឡ​ន​របស់​នាង ចូល​ទៅ​កាន់​ហាង​កាត់សក់​មួយ​នៅ​កន្លែង​ដែល​ស្ថិត​នៅ​ទល់មុខ​គ្នា​រំលង​តែ​ផ្លូវ​១​ខ្សែ​ប៉ុណ្ណោះ ដើម្បី​ឲ្យ​គេ​ជួយ ពេល​នោះ​ជន​ដៃដល់​ក៏​បាន​កាន់​កាំ​ភ្លើ​.​ង​ខ្លី​រត់​ដេញ​តាម​ពីក្រោយ​នាង​យ៉ាង​ប្រកៀក​ប្រកិត ។

កាមេរ៉ា​សុវត្ថិភាព​ដដែល​នោះ​បាន​បង្ហាញ​ឲ្យ​ឃើញ​ទៀត​ថា នៅ​ពេល​រត់​ចូល​ដល់​ក្នុង​ហាង​កាត់សក់​នោះ ជន​ដៃដល់​បាន​ចាប់​ផ្ដួល​នាងរង​គ្រោះ​រួច​វាយ​ក្បាល​ចំនួន​ប្រមាណ​១៦​ស្នាប់​កាំភ្លើងខ្លី​បន្ថែម​ទៀត បណ្ដាល​ឲ្យ​នាង​ដួល​ដេក​នៅ​ក្នុង​ថ្លុកឈាម​គួរ​ឲ្យ​រន្ធត់ ។

បន្ទាប់​មក​ទៀត​ជន​ជា​ឃាតករ​នោះ ក៏​បាន​កាន់​កាំភ្លើងខ្លី​រត់​ចេញពី​កន្លែង​កើតហេតុ​បាត់​ដោយ​សុវត្ថិភាព មិនតែប៉ុណ្ណោះ​នៅ​ក្នុង​ពេល​កើតហេតុ​នោះ​ក៏​មិន​ស្ងាត់​ឡើយ ទីនោះ​ក៏​មាន​មនុស្ស​អ៊ូអរ​ដែរ ។ ប៉ុន្តែ​នៅ​ពេល​ឮ​ស្នូរ​ផ្ទុះអាវុធ​ភ្លាម ទាំង​អ្នក​ដែល​ទៅ​ធ្វើ​សាឡ​ន និង​អ្នក​ដែល​ទៅ​កាត់សក់ ហើយ​កំពុង​អង្គុយ​កាត់សក់​មិន​ទាន់​កាត់​រួច​ផង រួម​ទាំង​ជាងកាត់សក់​ផង​ដែរ បាន​នាំ​គ្នា​រត់​ចែក​ជើង​គ្នា​ប្រសាច​ទាំង​ព្រលឹង​ចុង​សក់ គ្មាន​នរណា​ហ៊ាន​ចូល​ទៅ​ជួយ​នារី​រង​គ្រោះ​នោះ​ឡើយ ។

ទោះបីជា​បែប​ណា​នេះ គ្រាន់តែ​ជា​ការ​ប្រាប់​ឲ្យ​ដឹង​ពី​ប្រភព​ព័ត៌មាន​នានា រួម​ទាំង​រូបភាព​នៅ​ក្នុង​កាមេរ៉ា​សុ​វត្តិភាព ដែល​បំពាក់​នៅ​កន្លែង​កើត​ហេតុតែ​ប៉ុណ្ណោះ ចំណែកឯ​ការ​ពិត​ច្បាស់​ជាង​នេះ​បែប​ណា​នោះ និង​រង់ចាំ​លទ្ធផល​នៃ​ការ​ស៊ើបអង្កេត​របស់​សមត្ថកិច្ច​បន្ត​ទៀត​សិន ។

ក្រោយ​ពេល​កើតហេតុ​នគរបាល​ការិយាល័យ​បច្ចេកទេស និង​វិទ្យាសាស្ត្រ​នៃ​ស្នងការដ្ឋាន​រាជធានី​ភ្នំពេញ រួម​ជាមួយ​សមត្ថកិច្ច​មូលដ្ឋាន និង​លោក​ឧកញ៉ា​វេជ្ជបណ្ឌិត ន​ង សុវណ្ណ​រ័​ត្ន គ្រូពេទ្យ​អយ្យការ​អម​សាលាដំបូង​រាជធានី​ភ្នំពេញ បាន​ធ្វើការ​ពិនិត្យ​កោសល្យវិច័យ​សាកស​.​ព ហើយ​បាន​រក​ឃើញ​មាន​ស្នាម​ត្រូវ​គ្រាប់កាំភ្លើង​១​គ្រាប់ ចូល​ពី​ថ្ពាល់​ខាងស្ដាំ ទៅ​ធ្លាយ​ចេញ​ទៅ​ក ចំហៀង​ខាងឆ្វេង និង​ត្រូវ​បាន​ឃាតករ​រូប​នោះ​វាយ​ក្បាល​រង​របួស​ចំនួន​១៧​កន្លែង បែក​លលាដ៍ក្បាល ហើយ​ជន​រង​គ្រោះ​បាន​ស្លា​.​ប់​ដោយ​ត្រូវ​គ្រាប់​កាំ​ភ្លើ​.​ង និង​វា​.​យ​ក្បាល​ជា​ករណី​ឃាតកម្ម ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ