ខេត្តសៀមរាប ៖ ស្នងការដ្ឋាននគរបាលខេត្តសៀមរាប ចុះត្រួតពិនិត្យគោលដៅសំខាន់ៗ ដើម្បីត្រៀមសម្រួលចរាចរណ៍ជូនពលរដ្ឋក្នុងឱកាសចូលឆ្នាំថ្មីខាងមុខនេះ ។
លោកឧត្តមសេនីយ៍ទោ ហួត សុធី ស្នងការនគរបាលខេត្ត បានចាត់កម្លាំងនគរបាលចរាចរណ៍ផ្លូវគោក ចុះល្បាតត្រួតពិនិត្យគោលដៅសំខាន់ៗ ដើម្បីត្រៀមសម្រួលចរាចរណ៍ជូនបងប្អូនប្រជាពលរដ្ឋ ក្នុងឱកាសបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិខ្មែរខាងមុខនេះ ។
ជាក់ស្តែងនៅថ្ងៃអាទិត្យ ទី១២ ខែមេសា ឆ្នាំ២០២៦ ដោយអនុវត្តតាមអនុសាសន៍ណែនាំដ៏ខ្ពង់ខ្ពស់របស់ ឯកឧត្ដម នាយឧត្ដមសេនីយ៍ ស ថេត អគ្គស្នងការនគរបាលជាតិ និងលោកឧត្តមសេនីយ៍ទោ ហួត សុធី ស្នងការ នៃស្នងការដ្ឋាននគរបាលខេត្តសៀមរាប បានចាត់លោកវរសេនីយ៍ឯក ឡុង ម៉េនសុយ៉ាលី ស្នងការរងទទួលផែនការងារសណ្តាប់ធ្នាប់ ដឹកនាំកម្លាំងការិយាល័យនគរបាលចរាចរណ៍ផ្លូវគោក ចុះល្បាតត្រួតពិនិត្យគោលដៅត្រៀមសម្រួលចរាចរណ៍ ជូនបងប្អូនប្រជាពលរដ្ឋ ក៏ដូចជា ភ្ញៀវទេសចរជាតិ និងអន្តរជាតិ នៅតាមគោលដៅសំខាន់ៗក្នុងក្រុងសៀមរាប និងនៅតំបន់ប្រាសាទអង្គរក្នុងឱកាសបុណ្យចូល ឆ្នាំថ្មីប្រពៃណីជាតិខ្មែរដែលនឹងឈានចូលមកដល់នាពេលខាងមុខនេះ៕






ចែករំលែកព័តមាននេះ