ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

កម្ពុជា-ឥណ្ឌា បើកសមយុទ្ធទ្វេភាគីកងទ័ពជើង គោកលើកទី២ (CINBAX II) នៅខេត្តកំពង់ស្ពឺ

1 ម៉ោង មុន

ខេត្តកំពង់ស្ពឺ ៖ សមយុទ្ធ​ទ្វេភាគី រវាង​កងទ័ពជើងគោក​កម្ពុជា​-​ឥណ្ឌា លើក​ទី​២ (CINBAX II) ត្រូវ​បាន​ចាប់ផ្តើម​ជា​ផ្លូវការ ស្ថិត​ក្នុងស្រុក​សំរោង​ទង ។…

ខេត្តកំពង់ស្ពឺ ៖ សមយុទ្ធ​ទ្វេភាគី រវាង​កងទ័ពជើងគោក​កម្ពុជា​-​ឥណ្ឌា លើក​ទី​២ (CINBAX II) ត្រូវ​បាន​ចាប់ផ្តើម​ជា​ផ្លូវការ ស្ថិត​ក្នុងស្រុក​សំរោង​ទង ។ នេះ​បើ​យោង​តាម​ផេ​ក កងទ័ពជើងគោក​នៃ​កង​យោធពលខេមរភូមិន្ទ​បាន​ប្រកាស​នា​រសៀល​ថ្ងៃ​ទី​០៦ ខែឧសភា ឆ្នាំ​២០២៦ ។

នៅ​ព្រឹក​ថ្ងៃ​ពុធ ទី​៦ ខែឧសភា ឆ្នាំ​២០២៦ កងទ័ពជើងគោក នៃ​កង​យោធពលខេមរភូមិន្ទ និង​កងទ័ពជើងគោក​ឥណ្ឌា បាន​រៀបចំ​ពិធី​បើក​ជា​ផ្លូវការ​សមយុទ្ធ CINBAX II នៅ​មូលដ្ឋាន​កង​យោធពលខេមរភូមិន្ទ តេ​ជោ​សែន ភ្នំ​ធំ​ម្រះព្រៅ ស្ថិត​ក្នុងស្រុក​សំរោង​ទង ខេត្តកំពង់ស្ពឺ ក្រោម​អធិបតីភាព​ឧត្តមសេនីយ៍ឯក អ៊ួ​ន សា​រឿ​ន មេបញ្ជាការ​រង កងទ័ពជើងគោក និង​លោក​វរសេនីយ៍ឯក ABHISHEK ARORA នាយការិយាល័យ​អនុព័ន្ធយោធា​ឥណ្ឌា​ប្រចាំ​កម្ពុជា ។

ក្នុង​ឱកាស​នោះ ឧត្តមសេនីយ៍ឯក អ៊ួ​ន សា​រឿ​ន និង​លោក​វរសេនីយ៍ឯក ABHISHEK ARORA បាន​សម្តែង​ការ​ពេញចិត្ត​ចំពោះ​ការ​រីក​ចម្រើន​នៃ​ទំនាក់ទំនង និង​កិច្ច​សហប្រតិបត្តិការ​រវាង​កងទ័ពជើងគោក​កម្ពុជា​–​ឥណ្ឌា ដែល​បាន​បន្ត​ពង្រឹង​ឥត​ឈប់​ឈរ តាម​រយៈ​ការ​ផ្លាស់​ប្តូរ​ទស្សនកិច្ច ការ​បណ្តុះបណ្តាល និង​សមយុទ្ធ​រួម​នានា ។

សមយុទ្ធ CINBAX II នឹង​ប្រព្រឹត្ត​ទៅ​ចាប់ពី​ថ្ងៃ​ទី​៣ ដល់​ថ្ងៃ​ទី​១៨ ខែឧសភា ឆ្នាំ​២០២៦ ដោយ​មាន​សកម្មភាព​ហ្វឹកហ្វឺន លើ​ជំនាញ​ជា​ច្រើន​ទាំង​នៅ​ក្នុង​ទីបញ្ជាការ និង​លើ​ទីលាន​អនុវត្ត​ជាក់ស្តែង ដែល​បាន​ឆ្លុះ​បញ្ចាំង​ពី​ការ​ប្តេជ្ញា​ចិត្ត​រួម​របស់​ប្រទេស​ទាំង​ពីរ ក្នុង​ការ​លើកកម្ពស់​សមត្ថភាព​ត្រៀម​ប្រតិបត្តិការ ការ​យល់​ដឹង​គ្នា​ទៅ​វិញ​ទៅ​មក ស្រប​តាម​ស្មារតី​នៃ​មិត្តភាព កិច្ច​សហប្រតិបត្តិការ និង​ការ​ទទួលខុសត្រូវ​រួម​ក្នុង​ការ​ថែរក្សា​សន្តិភាព និង​ស្ថិរភាព​ក្នុង​តំបន់ និង​អន្តរជាតិ ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ