ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

កងទ័ពអាមេរិកបើកការវាយប្រហារលើនាវារត់​ពន្ធ​គ្រឿងញៀន សម្លា.ប់មនុស្ស៣នាក់ក្នុងមហា​សមុទ្រប៉ាស៊ីហ្វិក

1 ម៉ោង មុន

សហរដ្ឋអាមេរិក ៖ តាម​កងទ័ព​អា​មេ​រិ​កថា ការ​វាយប្រហារ​មួយ​របស់​អា​មេ​រិ​ក សម្លាប់​មនុស្ស​៣​នាក់​នៅ​ក្នុង​នាវា​មួយ​គ្រឿង​ ។ នា​យប់​ថ្ងៃ​ទី​៥ ​ឧសភា ​កងទ័ព​អា​មេ​រិ​ក ក្នុង​ប្រតិបត្តិការ​ប្រឆាំង​ការ​រត់ពន្ធ​គ្រឿងញៀន…

សហរដ្ឋអាមេរិក ៖ តាម​កងទ័ព​អា​មេ​រិ​កថា ការ​វាយប្រហារ​មួយ​របស់​អា​មេ​រិ​ក សម្លាប់​មនុស្ស​៣​នាក់​នៅ​ក្នុង​នាវា​មួយ​គ្រឿង​ ។

នា​យប់​ថ្ងៃ​ទី​៥ ​ឧសភា ​កងទ័ព​អា​មេ​រិ​ក ក្នុង​ប្រតិបត្តិការ​ប្រឆាំង​ការ​រត់ពន្ធ​គ្រឿងញៀន នៅ​ភាគ​ខាងកើត​មហាសមុទ្រ​ប៉ា​ស៊ី​ហ្វិ​កបាន​វាយប្រហារ​នាវា​នោះ​២៤​ម៉ោង​ បន្ទាប់​ពី​ការ​វាយប្រហារ​ប្រហាក់ប្រហែល​គ្នា​នេះ​ដែរ សម្លាប់​មនុស្ស​២​នាក់​មក​។

តាម​បណ្ដាញ​សង្គម​X ទីបញ្ជាការដ្ឋាន​កងទ័ព​អា​មេ​រិ​ក ​នៅ​តំបន់​អា​មេ​រិ​កឡា​ទី​ន​ និង​កា​រ៉ា​អ៉ី​ប​សរសេរ​ថា នាវា​រង​ការ​វាយប្រហារ​បើកបរ​តាម​ផ្លុ​វ​សមុទ្រ​ដែល​គេ​ស្គាល់​ថា​​ ជា​ផ្លូវ​រត់ពន្ធ​គ្រឿងញៀន ក្នុង​តំបន់​កា​រ៉ា​អ៉ី​ប ដែល​នាវា​នោះ​ធ្វើ​ប្រតិបត្តិការ​រត់ពន្ធ​គ្រឿងញៀន​។

កាល​ពី​ថ្ងៃ​ទី​៤​ ឧសភា​ ទីបញ្ជាការដ្ឋាន​យោធា​អា​មេ​រិ​ក​នោះ បាន​លើក​ពី​ការ​វាយប្រហារ​ប្រហាក់ប្រហែល​គ្នា​នោះ​ដែរ សម្លាប់​មនុស្ស​២​នាក់​ដែល​ចាត់​ទុក​ថា​ ជា​អ្នករត់ពន្ធ​គ្រឿងញៀន ក្នុង​ការ​វាយប្រហារ​មួយ​នា​ភាគ​ខាងកើត​មហាសមុទ្រ​ប៉ា​ស៊ី​​ហ្វិ​ក​។

ចាប់តាំងពី​ច្រើន​ខែ​មក​ហើយ​ អា​មេ​រិ​កបាន​ធ្វើ​យុទ្ធនាការ​វាយប្រហារ ក្នុង​មហាសមុទ្រ​ប៉ា​ស៊ី​ហ្វិ​ក​និង​សមុទ្រ​កា​រ៉ា​អ៉ី​ប ប្រឆាំង​បណ្ដា​នាវា​ដែល​ចាត់​ទុក​ថា ចូលរួម​ក្នុង​សកម្មភាព​រត់ពន្ធ​គ្រឿងញៀន​ទៅ​កាន់​សហរដ្ឋអាមេរិក​ ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ