អតីតឧកញ៉ា លី សាម៉េត ហៅគ្រូមា ទទួលមរណៈភាពក្នុងពន្ធនាគារ
- ភ្នំពេញ
រាជធានីភ្នំពេញ ៖ នៅថ្ងៃទី០៦ ខែឧសភា ឆ្នាំ២០២៦ នេះ មានការបែកធ្លាយដំណឹងមួយពីពន្ធនាគារមណ្ឌលអប់រំកែប្រែទី១ព្រៃស ស្ដីពីមរណភាពរបស់អតីតឧកញ៉ា លី សាម៉េត…
រាជធានីភ្នំពេញ ៖ នៅថ្ងៃទី០៦ ខែឧសភា ឆ្នាំ២០២៦ នេះ មានការបែកធ្លាយដំណឹងមួយពីពន្ធនាគារមណ្ឌលអប់រំកែប្រែទី១ព្រៃស ស្ដីពីមរណភាពរបស់អតីតឧកញ៉ា លី សាម៉េត…
រាជធានីភ្នំពេញ ៖ នៅថ្ងៃទី០៦ ខែឧសភា ឆ្នាំ២០២៦ នេះ មានការបែកធ្លាយដំណឹងមួយពីពន្ធនាគារមណ្ឌលអប់រំកែប្រែទី១ព្រៃស ស្ដីពីមរណភាពរបស់អតីតឧកញ៉ា លី សាម៉េត ហៅគ្រូមា ដែលជាអ្នកទោស«អាប់យស»ម្នាក់ ដោយជាប់ចោទពីបទឆបោកប្រាក់រាប់លានដុល្លារជាមួយបក្ខពួក ដោយសារតួនាទីរបស់ខ្លួនជាទីប្រឹក្សា ឆបោកយកលាភសក្ការៈផ្ទាល់ខ្លួន ។

តាមព័ត៌មានបែកធ្លាយនេះបានឱ្យដឹងថា ប្រធាននាយកដ្ឋាននគរបាលបច្ចេកទេស និងវិទ្យាសាស្ត្រ បានសុំមន្ត្រីជំនាញនគរបាលកោសល្យវិច័យ ចុះពិនិត្យសាកសពពិរុទ្ធជនឈ្មោះ លី សាម៉េត ។ នៅថ្ងៃទី០៦ ខែឧសភា ឆ្នាំ២០២៦ ពិរុទ្ធជនឈ្មោះ លី សាម៉េត ភេទប្រុស អាយុ៧៣ឆ្នាំ ជនជាតិខ្មែរ ជាប់ចោទបទល្មើស ឆបោកមាន៥សំណុំរឿង កម្រិតទោស២៤ឆ្នាំ និង«នៅសល់១សំណុំរឿងទៀតដែលមិនទាន់កាត់ក្តី» ត្រូវបានសាលាដំបូងរាជធានីភ្នំពេញ បញ្ជូនមកឃុំខ្លួននៅមណ្ឌលអប់រំកែប្រែទី១(ព្រៃស) កាលពីថ្ងៃទី០៥ ខែវិច្ឆិកា ឆ្នាំ២០២៤ ហើយបានទទួលមរណៈភាពនៅមណ្ឌលអប់រំកែប្រែទី១ សង្កាត់ព្រៃស ខណ្ឌដង្កោ រាជធានីភ្នំពេញ ។
ត្រឹមរសៀលថ្ងៃដដែល ក្រោយពេលនគរបាលជំនាញបច្ចេកទេសពិនិត្យសាកសពរួច អតីតឧកញ៉ា លី សាម៉េត ហៅគ្រូមា បានស្លាប់ដោយសារគាំងបេះដូង នឹងត្រូវប្រគល់ជូនក្រុមគ្រួសារដឹកយកទៅធ្វើបុណ្យ ។
សូមរម្លឹកថា កាលពីថ្ងៃទី២៩ ខែមេសា ឆ្នាំ២០២៦ សាលាឧទ្ធរណ៍ភ្នំពេញ បានប្រកាសសាលដីកាលើបណ្តឹងឧទ្ធរណ៍របស់ក្រុមអតីតឧកញ៉ា លី សាម៉េត ដោយតម្កល់សាលក្រមសាលា ដំបូងរាជធានីភ្នំពេញ ទុកជាបានការដដែល ពាក់ព័ន្ធសំណុំរឿងពុករលួយ និងឆបោមានស្ថានទម្ងន់ទោស ។

សាលក្រមដែលបានសម្រេចផ្តន្ទាទោសលើជនជាប់ចោទក្រុម លី សាម៉េត ហៅគ្រូមា និងបក្ខពួក៩នាក់ ពាក់ព័ន្ធសំណុំរឿងព្រហ្មទណ្ឌចំនួន៥ទៅ៦ករណី លទ្ធផលទទួលបានទោសសរុបទាំងអស់គ្នាចំនួន៨៨ឆ្នាំ ។ ដោយឡែកជនជាប់ចោទអតីតឧកញ៉ា លី សាម៉េត ហៅគ្រូមាម្នាក់ឯង សរុបទោសទាំង៤សំណុំរឿង ជាប់ពន្ធនាគារចំនួន២៤ឆ្នាំ ។
បក្ខពួករបស់ក្រុមគ្រូមា ដែលបានចាប់ខ្លួនក្នុងសំណុំរឿង សូកប៉ាន់លុយកាក់រាប់សិបម៉ឺនដុល្លារអាមេរិកមាន ៖
១-ឈ្មោះ ឡាយ វិសិដ្ឋ ភេទប្រុស
២-ឈ្មោះ ឡាច សំរោង ភេទប្រុស
៣-ឈ្មោះ លី សាម៉េត ហៅគ្រូមា ភេទប្រុស
៤-ឈ្មោះ មួង ឃីម ភេទប្រុស
៥-ឈ្មោះ ឆាយ សុវណ្ណារី ហៅចែមួយ ភេទស្រី
៥-ឈ្មោះ ហើង ទិត្យរាត្រីលក្ខណ៍ ហៅស្រីមុំ ភេទស្រី
៦-ឈ្មោះ ដួង តារា ភេទប្រុស
៧-ឈ្មោះ កន សុខកាយ ភេទប្រុស
៨-ឈ្មោះ អ៊ុត ធី ភេទប្រុស
សំណុំរឿងគ្រូមា លី សាម៉េត និងបក្ខពួក ត្រូវបានតុលាការលើកយកមកបើកសវនាការសាកសួរដេញដោលរួចរាល់ហើយ កាលពីថ្ងៃទី១៣-១៤ ខែសីហា ឆ្នាំ២០២៥ ក្នុងនោះ គឺមាន៤សំណុំរឿងដូចជា ៖
១-សូកប៉ាន់លុយកាក់រាប់សិបម៉ឺនដុល្លារអាមេរិក យកងារជាអភិបាលខេត្តពោធិ៍សាត់ ។
២-ទទួលសំណូករាប់សិបម៉ឺនដុល្លារ ដើម្បីរត់ការយកតំណែងជាអភិបាលក្រុងអរីយ៍ក្សត្រ ខេត្តកណ្តាល ។
៣-ឆបោកយកប្រាក់រត់ការចូលមន្ត្រីគយ ។
៤-ពុករលួយឃុបឃិតដោះ(លក់)ទីតាំងពន្ធនាគារខេត្តកំពង់ឆ្នាំង ។
សំណុំរឿងទាំង៤ខាងលើនេះ មានជនត្រូវចោទ៨នាក់ កំពុងជាប់ឃុំ និងម្នាក់កំពុងគេចខ្លួន ។

សូមជម្រាបថា សំណុំរឿងឆបោក ផ្តើមចេញពីអំពើពុករលួយដូចសម្លកំពឹសរបស់អតីតឧកញ៉ា លី សាម៉េត ហៅគ្រូមា និងបក្ខពួក ត្រូវបានសមត្ថកិច្ចបើកការស៊ើបអង្កេតនៅដើមខែវិច្ឆិកា ឆ្នាំ២០២៤ ដោយមានការចាប់ខ្លួនជាបន្តបន្ទាប់ ក្នុងនោះមានខ្លះអតីតងារជាឧកញ៉ា ខ្លះឯកឧត្តម និងខ្លះជាអាជីវកររកស៊ីធម្មតា ប្រមាណជិត១០នាក់ ដាក់ពន្ធនាគារជាបណ្តោះអាសន្ន ៕

ចែករំលែកព័តមាននេះ