សម្ដេចព្រះឧត្តមវង្សាបណ្ឌិត គូ សុភាព សមាជិកលេខាធិការដ្ឋានគណៈសង្ឃនាយក បានចែករំលែកទស្សនាទាន របស់ព្រះអង្គ តាមរយៈបណ្តាញសង្គម អំពីសុរា និងគ្រឿងស្រវឹង នៅថ្ងៃទី ០៦ ខែឧសភា ឆ្នាំ២០២៦ ។

តាមរយៈការចែករំលែកសម្ដេចព្រះឧត្តមវង្សាបណ្ឌិត បានសង្កត់ធ្ងន់ថា« វត្តអារាមមិនគួរអនុញ្ញាតឱ្យមានការលក់ដូរ និងផឹកគ្រឿងស្រវឹងក្នុងវត្តឡើយ»។

នេះ គឺជាការចែករំលែកដ៏ខ្លីមួយ ហើយត្រូវបានពុទ្ធបរិស័ទបានចែករំលែកជាច្រើនតៗគ្នា រហូតដល់មានអ្នកខ្លះសុំអោយព្រះសង្ឃដែលមានតួនាទីធំៗ បិណ្ឌបាត និងអំពាវនាវ ឲ្យរដ្ឋាភិបាលតាក់តែងច្បាប់ឲ្យតឹងរ៉ឹងបំផុត ចំពោះគ្រឿងស្រវឹងគ្រប់ប្រភេទ ដោយរួមទាំងកំណត់អាយុ អ្នកទទួលទាន និងកន្លែងហូបចុកឲ្យបានត្រឹមត្រូវ ដើម្បីសក្តិសមជាប្រទេសកាន់ព្រះពុទ្ធសាសនា ៕


ចែករំលែកព័តមាននេះ