ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ចិនម្នាក់អុ.កឡុកបំផ្លា.ញទំនិញក្នុងម៉ាត និងស្ទុះ​ហក់មកខាំ​នាយប៉ុស្តិ៍ម្នាក់របួ.សធ្ងន់ នគរបាលម្នាក់ទៀតរបួ.សស្រាល

1 ម៉ោង មុន
  • ភ្នំពេញ

រាជធានី​ភ្នំពេញ ៖ ជនជាតិ​ចិន​ម្នាក់ ចូល​អុកឡុក បំផ្លាញ​ទំនិញ​ខូចខាត​អស់​ជា​ច្រើន ក្នុង​ហាង​ទំនិញ​ពលរដ្ឋ​មួយ​កន្លែង ខណៈ​ពេល​សមត្ថកិច្ច​ចុះ​អន្តរាគមន៍ បែរជា​ជនជាតិ​ចិន​ខាងលើ ខាំ​ដៃ នគរបាល…

រាជធានី​ភ្នំពេញ ៖ ជនជាតិ​ចិន​ម្នាក់ ចូល​អុកឡុក បំផ្លាញ​ទំនិញ​ខូចខាត​អស់​ជា​ច្រើន ក្នុង​ហាង​ទំនិញ​ពលរដ្ឋ​មួយ​កន្លែង ខណៈ​ពេល​សមត្ថកិច្ច​ចុះ​អន្តរាគមន៍ បែរជា​ជនជាតិ​ចិន​ខាងលើ ខាំ​ដៃ នគរបាល ០២​រូប បណ្តាល​អោយ​រង​របួសធ្ងន់​ស្រាល ។

ករណី​នេះ​កើតឡើង​កាលពី​វេលា​ម៉ោង ០៦​ព្រឹក​ថ្ងៃ​ទី ០៦ ខែឧសភា ឆ្នាំ​២០២៦ ចំណុច​ហាង​ទំនិញ​« Smile Mini Marts » តាម​បណ្តោយ​ផ្លូវជាតិ​លេខ ២ ក្នុង​សង្កាត់​ចាក់​អង្រែ​លើ​ ខណ្ឌមានជ័យ រាជធានី​ភ្នំពេញ ។

តាន​ការ​បញ្ជាក់​ពី​ប្រជាពលរដ្ឋ​បានអោយ​ដឹង​ថា មាន​ជនជាតិ​ចិន​ម្នាក់ ដើរ​ដោះ​អាវ តាម​បណ្តោយ​ផ្លូវជាតិ​លេខ ២ ខណៈ​មក​ដល់​ចំណុច​ហាង​លក់ទំនិញ​ខាងលើ ក៏​បាន​ដើរ​ចូល​ទៅ​អុកឡុក និង​បំផ្លាញ​ទំនិញ និង​ឥ​វ៉ា​ន់ ហើយ​ថែម​ទាំង​ទាញ​ដប​ស្រា​ដេញ​គប់​បុគ្គលិក ក្នុង​ហាង​តែ​ម្តង ដោយ​មិនដឹង​មាន​បញ្ហា​អ្វី​នោះ​ឡើយ ។ ដោយ​ឃើញ​បែប​នេះ បុគ្គលិក​ក្នុង​ហាង​មាន​ភាព​ភ័យ​ខ្លាច ទើប​ប្រញាប់​រាយការណ៍​ជូន​សមត្ថកិច្ច ដើម្បី​មក​អន្តរាគមន៍​ជួយ ។

ប្រភព​ដដែល​បាន​បន្ត​ថា បន្ទាប់​ពី​សមត្ថកិច្ច​ប៉ុស្តិ៍​ចុះ​មក​ដល់ និង​កម្លាំង​អាវុធហត្ថ​ខណ្ឌមានជ័យ​បាន​សហការ​គ្នា ចុះ​ដល់ទី​តាំង និង​បាន​ដើរ​ចូល​ទៅ​ក្បែរ​ជនជាតិ​ចិន​ខាងលើ ដើម្បី​ព្យាយាម​ហាមឃាត់ បុរស​ខាងលើ​កុំអោយ បង្ក​ការ​អុកឡុក និង​បំផ្លាញ​បន្ត​ទៀត ។ ប៉ុន្តែ​បែរជា​បុរស​ជនជាតិ​ខាងលើ ហក់​ស្ទុះ​មក​ខាំ​ម្រាមដៃ​នគរបាល បណ្តាល​អោយ​ដាច់​ម្រាមដៃ ធ្ងន់ធ្ងរ ហើយ ក៏​ទៅ​ខាំ​ដៃ​នគរបាល​ម្នាក់ បណ្តាល​អោយ​ឈាម​រង​របួសស្រាល​ម្នាក់​ទៀត ទើប​សមត្ថកិច្ច និង​ពលរដ្ឋ​ឃាត់​បាន ។

យោង​តាម​ការ​បញ្ជាក់​ពី​នគរបាល បានអោយ​ដឹង​បន្ថែម​ថា នគរបាល ០២​នាក់​ដែល​រង​របួស រួម​មាន​លោកនាយ​ប៉ុស្តិ៍​ចាក់​អង្រែ​លើរបួស​ដាច់​សាច់​ម្រាមដៃ ធ្ងន់ និង​មន្ត្រី​នគរបាល​ប៉ុស្តិ៍ បណ្ដាល​ឲ្យ​របួស​ដៃ​ស្រាល ។

ក្រោយ​កើតហេតុ ជនជាតិ​ចិន​នោះ​ត្រូវ​បាន កម្លាំង​ជំនាញ បញ្ជូន​ទៅ​កាន់​ប៉ុស្តិ៍​ចាក់​អង្រែ​លើ ដើម្បី​បន្ត​នីតិ​វី​ធី​ច្បាប់ ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ