ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

លម្អិត! ករណី​​ប្រទះ​ឃើញស.ព​បុរស​ម្នាក់​​​ក្នុងដីឡូត៍មួយកន្លែង នៅខណ្ឌកំបូល

1 ម៉ោង មុន
  • ភ្នំពេញ

រាជធានី​ភ្នំពេញ​ ៖ បុរស​ម្នាក់​បាន​ជិះ​ម៉ូតូ​ទៅ​ជីក​ក្ដាម​នៅ​ចំណុច​ដី​វាល​មួយ​កន្លែង ក៏​ស្រាប់តែ​ប្រទះ​ឃើញ​សាកសព​បុរស​ម្នាក់​ដេក​ស្លាប់ ក្នុង​ស្ថានភាព​ហើម​ស្អុយរលួយ និង​មាន​ដង្កូវ​ចោះ​ទៅ​ហើយ ដែល​មើលទៅ​គួរ​ឲ្យ​សង្វេគ​បំផុត បន្ទាប់​មក​គាត់​ក៏​បាន​ជិះ​ម៉ូតូ​ប្រាប់​សន្តិសុខ​ម្នាក់​នៅ​ជិត​នោះ​ឲ្យ​ទៅ​មើល​និង​ជួយ​រាយការណ៍​ជូន​នគរបាល​ឲ្យ​ចុះ​ទៅ​ពិនិត្យ​កោសល្យ​វិច្ច័យ ។ គួររំលឹកថា…

រាជធានី​ភ្នំពេញ​ ៖ បុរស​ម្នាក់​បាន​ជិះ​ម៉ូតូ​ទៅ​ជីក​ក្ដាម​នៅ​ចំណុច​ដី​វាល​មួយ​កន្លែង ក៏​ស្រាប់តែ​ប្រទះ​ឃើញ​សាកសព​បុរស​ម្នាក់​ដេក​ស្លាប់ ក្នុង​ស្ថានភាព​ហើម​ស្អុយរលួយ និង​មាន​ដង្កូវ​ចោះ​ទៅ​ហើយ ដែល​មើលទៅ​គួរ​ឲ្យ​សង្វេគ​បំផុត បន្ទាប់​មក​គាត់​ក៏​បាន​ជិះ​ម៉ូតូ​ប្រាប់​សន្តិសុខ​ម្នាក់​នៅ​ជិត​នោះ​ឲ្យ​ទៅ​មើល​និង​ជួយ​រាយការណ៍​ជូន​នគរបាល​ឲ្យ​ចុះ​ទៅ​ពិនិត្យ​កោសល្យ​វិច្ច័យ ។ គួររំលឹកថា បងប្អូន​មាន​បាត់​សាច់ញាតិ​ទេ? ប្រទះ​ឃើញ​ស​.​ព​បុរស​ម្នាក់​ក្នុង​ដី​ឡូត៍​មួយ​កន្លែង នៅ​ខណ្ឌ​កំ​បូល

ហេតុការណ៍​នោះ​បាន​កើតឡើង​បង្ក​ឲ្យ​មានការ​ភ្ញាក់ផ្អើល កាលពី​វេលា​ល្ងាច​ថ្ងៃ​ទី​៥ ខែឧសភា ឆ្នាំ​២០២៦ នៅ​ចំណុច​ដី​វាល​មួយ​កន្លែង ស្ថិត​នៅ​តាម​មហាវិថី​ស៊ី​ន ជី​ន​ពីង ភូមិ​តាំង​រនាម សង្កាត់​ប្រទះ​ឡា​ង ខណ្ឌ​កំ​បូល រាជធានី​ភ្នំពេញ ។

សាកសព​បុរស​ខាងលើ​ពុំ​ត្រូវ​បាន​ស្គាល់​អត្តសញ្ញាណ​នោះ​ទេ មាន កម្ពស់​១,៥០​ម៉ែត្រ អត់​ពាក់អាវ ស្លៀកខោ​ជើង មាន​ស្នាម​ចាក់​សាក់​នៅ​លើ​ដើមដៃ​ទាំង​សងខាង និង​កំភួនជើង​ទាំង​សងខាង ។ មាន​ពាក់​ខ្សែ​អំបោះ​មាន​បន្ដោង​នៅ​កដៃ​ខាងស្ដាំ​, ចំណែក​នៅ​ដៃ​ក​ខាងឆ្វេង​មាន​ពាក់​ខ្សែ​អំបោះ​ក្រហម​, ស្ថានភាព​សាកសព​ឡើង​ហើម​ស្អុយរលួយ ពងបែក របកស្បែក បែក​ក្រឡា​ខ្ជឹង មាត់​រីក ភ្នែក​លាន និង​ដង្កូវ​ចោះ ។ ដោយឡែក​នៅ​ក្បែរ​ខ្លួន​សាកសព​មាន​អាវយឺត​ដៃខ្លី​១​ពណ៌​ទឹកក្រូច​១, វ៉ែនតា​កញ្ចក់​ស​ថ្លា​១, និង​អាវ​ភ្លៀង​ចាស់​១ ,​ស្បែក​ផ្ទាត់​១​គូ​ប្រឡាក់​ដី ,​ទឹករំអិល​៣​កញ្ចប់ ,​វ៉ែនតា​១,​បារី​១​កញ្ចប់​,​ដែកកេះ​ហ្គា​ស់​១,​កូនសោរ​ម៉ាក​សូឡិច​១ ។

តាមប្រភពពី​បុរស​ម្នាក់​ឈ្មោះ ឃឹម ធន អាយុ​៤៧​ឆ្នាំ ​ជា​​សន្តិសុខ បាន​​រៀបរាប់​ឱ្យដឹង​ថា នៅ​វេលា​ល្ងាច​ថ្ងៃ​កើតហេតុ​ មាន​បុរស​អ្នក​ជីក​ក្ដាម​ម្នាក់​ជិះ​ម៉ូតូ​ចេញពី​ដី​វាល​កន្លែង​កើតហេតុ​ខាងលើ​មក​ប្រាប់​គាត់​ថា «ពេល​ខ្ញុំ​ទៅ​រក​ក្ដាម​ខ្ញុំ​បាន​ប្រទះ​ឃើញ​មាន​សាកសព​មនុស្ស​ប្រុស​ម្នាក់​ហើម​ស្អុយ» ។ បន្ទាប់​ពី​បុរស​អ្នក​ជីក​ក្ដាម​នោះ​ប្រាប់​បែប​នេះ គាត់​ក៏​បាន​ដើរទៅ​មើល ក៏​ប្រទះ​ឃើញ​មាន​សាកសព​នៅ​ទីនោះ​ពិតមែន រួច​គាត់​ក៏​រាយការណ៍​ជូន​នគរបាល​ខណ្ឌ​កំ​បូល​ឲ្យ​ចុះ​ទៅ​ពិនិត្យ​ជាក់ស្ដែង​ភ្លា​ៗ​តែ​ម្ដង ។

ដោយឡែក​នគរបាល​បាន​ប្រាប់​ថា ក្រោយ​ពេល​ទទួល​បាន​ដំណឹង​អំពី​ការ​ប្រទះ​ឃើញ​សាកសព​បុរស​នោះ​ហើយ នគរបាល​ប៉ុស្តិ៍​ប្រទះ​ឡ​សង និង​នគរបាល​ខណ្ឌ​កំ​បូល បាន​ចុះ​ទៅ​កាន់​ទីនោះ ។ បន្ទាប់​មក​បាន​រាយការណ៍​ទៅ​កាន់​លោក​ឧកញ៉ា​វេជ្ជបណ្ឌិត ន​ង សុវណ្ណ​រ័​ត្ន គ្រូពេទ្យ​កោសល្យវិច័យ​អម​តុលាការ​រាជធានី​ភ្នំពេញ និង​នគរបាល​ការិយាល័យ​បច្ចេកទេស និង​វិទ្យាសាស្ត្រ នៃ​ស្នងការដ្ឋាន​រាជធានី​ភ្នំពេញ ។ ចុះ​ទៅ​ធ្វើ​កោសល្យវិច័យ ហើយ​បាន​សន្និដ្ឋាន​បាន​ថា បុរស​នោះ​ស្លាប់​ដោយ​ជំងឺ​គាំងបេះដូង ក្រោយ​ពេល​ពិនិត្យ​រួច​នគរបាល​បាន​នាំ​យក​សាកសព​ទៅ​ដាក់​នៅ​ឈាបនដ្ឋាន​វត្ត​ស្វាយមាស​ដែល​ស្ថិត​នៅ​ក្នុង​សង្កាត់​ប្រទះ​ឡា​ង​នោះ​ដែរ ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ