រាជធានិភ្នំពេញ ៖ មានករណីប្រទះឃើញសពបុរសម្នាក់មានសភាពហើមស្អុយ នៅក្នុងដីឡូត៍មួយកន្លែង ដែលគេទុកចោល បង្កការភ្ញាក់ផ្អើលកាលពីវេលាម៉ោង ៤ និង ១០ នាទីរសៀលថ្ងៃទី ៥ ខែឧសភាឆ្នាំ២០២៦ នៅចំណុចក្នុងដីឡូតទុកចោលប៊ូយ៉ុង ភូមិតាំងរនាម សង្កាត់ប្រទះឡាង ខណ្ឌកំបូល រាជធានីភ្នំពេញ។
សពបុរសរងគ្រោះមិនត្រូវបានស្គាល់អត្តសញ្ញាណនោះឡើយ មានអាយុជាង៣០ឆ្នាំ សម្បុរណ្តែកបាយ ស្លៀកខោខូវប៊យ ពណ៍ខ្មៅ មានអាវកីឡាដៃខ្លៃ ពណ៍លឿងនៅក្បែរ ។ សពមានសភាពហើមស្អុយទៅហើយ ។ ជនរងគ្រោះអាចស្លាប់ប្រហែល២ថ្ងៃហើយ។
តាមប្រភពព័ត៍មានបានអោយដឹងថា នៅមុនពេលកើតហេតុ អ្នកដើររកក្តាមប្រទះឃើញសពជនរងគ្រោះ ហើយបានរាយការណ៍ទៅកម្លាំងប្រជាការពារភូមិ ភ្លាមៗនោះក៏បានរាយការណ៍បន្តទៅនគរបាលជំនាញមូលរដ្ឋានចុះទៅយកខ្សែរចងហ៊ុមព័ទ្ធតាំងកើតហេតុ កុំអោយប្រជាពលរដ្ឋចូល ដើម្បីសមត្ថកិច្ចធ្វើការត្រួតពិនិត្យ។
ប្រភពបានបន្តថា ភ្លាមៗនោះនគរបាលជំនាញមូលដ្ឋានបានចុះទៅដល់បានរាយការណ៍ ទៅនគរបាលជំនាញនៃស្នងការដ្ឋានរាជធានីភ្នំពេញដើម្បីពិនិត្យ បន្ទាប់ពីពិនិត្យរួចរាល់ហើយបានបញ្ជក់ថា ជនរងគ្រោះស្លាប់ដោយសារគាំងបេះដូង រួចបានដឹកសពយកទៅតម្កលទុកនៅវត្តស្វាយមាសក្នុងសង្កាត់ប្រទះឡាង ខណ្ឌកំបូល រង់ចាំស្រាវជ្រាវរកក្រុមគ្រួសារមកទទួលយកទៅធ្វើបុណ្យតាមប្រពៃណី ៕









ចែករំលែកព័តមាននេះ