ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

នាវា​ខ្នាត​យក្ស​ឈ្មោះ​Pino LAND នាំភ្ញៀវ​ទេស​ចរ​​ចម្រុះ​ជាតិ​សាសន៍​ជិត​១០០០​នាក់​ចូល​ចត​កំពង់​ផែ​ស្វយ័ត​ក្រុងព្រះសីហនុ​ប្រកបដោយ​សុវត្ថិភាព​

8 ម៉ោង មុន
  • ព្រះសីហនុ

ខេត្តព្រះសីហនុ ៖ តាម​ការឱ្យដឹង​ពី​មន្ត្រី​នគរបាល​អន្តោរ​ប្រវេសន៍​ច្រក​ទ្វារ​កំពង់​ផែរ​ស្វយ័ត​ក្រុង​ ខេត្ត​ព្រះ​សីហ​នុ​បាន​ឲ្យ​ដឹង​ថា ​នៅ​វេលា​ម៉ោង​១២ និង៣០​នាទី​ព្រឹក​ថ្ងៃ​ទី​១២ ​មេ​សា ឆ្នាំ​២០២៦ មាន​នាវា​ទេសចរណ៍​មួយ​គ្រឿង​ឈ្មោះ នាវា​ខ្នាត​យក្ស​ឈ្មោះ​Pino…

ខេត្តព្រះសីហនុ ៖ តាម​ការឱ្យដឹង​ពី​មន្ត្រី​នគរបាល​អន្តោរ​ប្រវេសន៍​ច្រក​ទ្វារ​កំពង់​ផែរ​ស្វយ័ត​ក្រុង​ ខេត្ត​ព្រះ​សីហ​នុ​បាន​ឲ្យ​ដឹង​ថា ​នៅ​វេលា​ម៉ោង​១២ និង៣០​នាទី​ព្រឹក​ថ្ងៃ​ទី​១២ ​មេ​សា ឆ្នាំ​២០២៦ មាន​នាវា​ទេសចរណ៍​មួយ​គ្រឿង​ឈ្មោះ នាវា​ខ្នាត​យក្ស​ឈ្មោះ​Pino LAND សញ្ជាតិ BERMUDA ដឹក​ភ្ញៀវ​ទេសចរ​​ចម្រុះ​ជាតិ​សាសន៍​ចំនួន​​​៩៩៦​នាក់ ​ក្នុង​នោះ​ មាន​ស្រី​៥៥៧​នាក់​ មាន​១១​សញ្ជាតិ មាន​នាវិក​ចំនួន​៥០១​នាក់​ ក្នុង​នោះ​ មាន​ស្រី​១២៤​នាក់​​មាន​១៣​សញ្ជាតិ បាន​ចូល​ចត​នៅ​កំពង់​ផែ​ស្វយ័ត​ក្រុងព្រះសីហនុ​ប្រកបដោយ​សុវត្ថិភាព ។

មន្ត្រី​នគរបាល​អន្តោ​​ប្រវេសន៍​ច្រក​ទ្វារ​កំពង់​ផែ​ស្វយ័ត​ក្រុង​​​ខេត្ត​ព្រះ​សីហ​នុ​បាន​ឲ្យ​ដឹង​ថា ​គោល​បំណង​នៃ​ការ​ចូល​ចត​នាវា​ទេសចរណ៍​ខាងលើ ដើម្បី​មក​ទស្សនា​ប្រទេស​កម្ពុជា​រយៈពេល​មួយ​ថ្ងៃមុន​ថ្ងៃ​ចូល​ឆ្នាំ​ប្រពៃណី​ជាតិខ្មែរ ​ដើម្បី​ឈ្វេងយល់​ពី​វប្បធម៌​ និង​ប្រពៃណី​ និង​ការ​អភិវឌ្ឍន៍​នៃ​ព្រះរាជាណាចក្រ​កម្ពុជា​ ។

​នៅ​ក្នុង​ឱកាស​នៃ​ការ​ចូល​ចត​នាវា​ខាងលើ​នេះ​ មន្ត្រី​នគរបាល​អន្តោរ​ប្រវេសន៍ ច្រក​ទ្វារ​កំពង់​ផែ​ស្វយ័ត​ក្រុង​/​ខេត្ត​ព្រះ​សីហ​នុ បាន​ជួយ​សម្រួល​ក្នុង​ការ​ធ្វើ​បែបបទ​លើ​ប៉ា​ស្ព័​រ​បន្ថែម​ដើម្បី​សម្រួល​ដល់​ការ​ធ្វើ​ដំណើរ​បន្ត​របស់​ភ្ញៀវ​។

ជាមួយ​គ្នា​នេះ​ ភ្ញៀវ​ទេសចរ​ ក៏​បាន​ធ្វើ​ដំណើរ​កំសាន្ត​នៅ​តាម​តំបន់​រមណីយដ្ឋាន​នានា​នៅ​ក្នុង​ក្រុងព្រះសីហនុ​កំសាន្ត​តាម​តំបន់ឆ្នេរ​, និង​តាម​ទី​អារាម​នានា​នៅ​ក្នុង​ក្រុង​/​ខេត្ត​ព្រះ​សីហ​នុ​ផង​ដែរ​។
លក្ខណ​:​បច្ចេកទេស​នាវា មាន​បណ្តោយ​២៦០,៩៧​ម៉ែត្រ​ និង​ទទឹង​មាន​ប្រវែង​៣២,២​ម៉ែត្រ​ជំរៅ​ទឹក​៨,២៥​ម៉ែត្រ ធ្វើ​ដំណើរ​មក​ពី​ប្រទេស​BRUNE និង​បន្តដំណើរ​ទៅ​ប្រទេស​វៀតណាម​។

ភ្ញៀវ​ទេស​ចរ​ដែល​មាន​ចំនួន​ច្រើន​ជាងគេ ​( CHINA) មាន​ចំនួន​៩៦១ ​ក្នុង​នោះ​ មាន​ស្រី​៥៤០​នាក់​។ នាវា​ខាងលើ​ ធ្វើ​ដំណើរ​ទៅ​ប្រទេស​វៀតណាម​នៅ​វេលា​ម៉ោង​២១,00​នាទី​យប់​នៅ​ថ្ងៃ​ដដែល​ ។

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ