ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ស្ត្រី​ម្នាក់​ត្រូវ​ខ្មា.ន់.កាំ.ភ្លើ.ង​បា.ញ់​.ស.ម្លា.ប់​ក្នុង​ហាង​​កាត់សក់ផ្អើលនៅទួលពង្រ

1 នាទី មុន
  • ភ្នំពេញ

រាជធានី​ភ្នំពេញ​ ៖ យោង​តាម​ប្រភព​ព័ត៌មាន​បឋម មាន​ហេតុការណ៍​ភ្ញាក់ផ្អើល​មួយ​បាន​កើតឡើង​កាលពី​វេលា​ម៉ោងជាង​៣​រសៀល​ថ្ងៃ​ទី​១២ ខែមេសា ឆ្នាំ​២០២៦ ខណៈ​ដែល​ស្ត្រី​ម្នាក់​ត្រូវ​បាន​ខ្មាន់កាំភ្លើង​បាញ់​សម្លាប់​នៅ​ក្នុង​ហាង​កាត់សក់​មួយ​កន្លែង ​ស្ថិត​នៅ​ក្នុងភូមិ​ទួល​ពង្រ សង្កាត់​ចោម​ចៅ​ទី​១ ខណ្ឌ​ពោធិ៍​សែន​ជ័យ…

រាជធានី​ភ្នំពេញ​ ៖ យោង​តាម​ប្រភព​ព័ត៌មាន​បឋម មាន​ហេតុការណ៍​ភ្ញាក់ផ្អើល​មួយ​បាន​កើតឡើង​កាលពី​វេលា​ម៉ោងជាង​៣​រសៀល​ថ្ងៃ​ទី​១២ ខែមេសា ឆ្នាំ​២០២៦ ខណៈ​ដែល​ស្ត្រី​ម្នាក់​ត្រូវ​បាន​ខ្មាន់កាំភ្លើង​បាញ់​សម្លាប់​នៅ​ក្នុង​ហាង​កាត់សក់​មួយ​កន្លែង ​ស្ថិត​នៅ​ក្នុងភូមិ​ទួល​ពង្រ សង្កាត់​ចោម​ចៅ​ទី​១ ខណ្ឌ​ពោធិ៍​សែន​ជ័យ រាជធានី​ភ្នំពេញ បណ្ដាល​ឲ្យ​រង​របួស​ធ្ងន់ធ្ងរ​ដួល​ដេក​ក្នុង​ថ្លុកឈាម។

ស្ត្រី​រង​គ្រោះ​ខាងលើ​ មិន​ទាន់​ត្រូវ​បាន​ស្គាល់​អត្តសញ្ញាណ​នៅឡើយ​ទេ ដោយ​ប្រភព​ខ្លះ​បាន​អះ​អាង​ថា ​នាង​គឺជា​ជាង​សាឡ​ន ហើយ​ឃាតករ​គឺជា​ប្ដី​ស្ត្រី​រង​គ្រោះ ប៉ុន្តែ​នៅ​ពុំ​ទាន់​ដឹង​ថា ​អំពើ​ឃាតកម្ម​មួយ​នេះ ​ផ្ដើម​ចេញពី​ភ្លើង​ប្រចណ្ឌ​ រវាង​ប្ដី​ប្រពន្ធ ឬ​ក៏​ភ្លើង​គំនុំ​ជាមួយ​អ្នក​ដទៃ ឬ​ក៏​មូលហេតុ​អ្វី​ផ្សេង​ទៀត​ ក្រៅពី​នេះ​ទៀត​នៅឡើយ​ទេ ។

ក្រោយ​ពេល​កើតហេតុ​ ឃាតករ​បាន​គេចខ្លួន​បាត់​ដោយ​សុវត្ថិភាព បន្ទាប់​មក ​ប្រជាពលរដ្ឋ​បាន​រាយការណ៍​ជូន​សមត្ថកិច្ច​មូលដ្ឋាន​ខណ្ឌ​ពោធិ៍​សែន​ជ័យ ឲ្យ​ចុះ​ទៅ​ពិនិត្យ​ជាក់ស្ដែង​ និង​ហៅ​រថ​យន្ត​ពេទ្យ​ដឹក​យក​ជន​រង​គ្រោះ​ទៅ​សង្គ្រោះ ។ ព្រមទាំង​ធ្វើការ​ស្រាវជ្រាវ​ស្វែងរក​ឃាតករ​ ដើម្បី​ឃាត់ខ្លួន​ចាត់ការ​តាម​ច្បាប់ ហើយ​ប្រសិនបើ​មាន​ព័ត៌មាន​លម្អិត​អំពី​ហេតុការណ៍​ខាងលើ​នោះ កោះសន្តិភាព​នឹង​ផ្សាយ​ជូន​បន្ត​ទៀត​នៅ​ពេល​ក្រោយ ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ