ខេត្តស្វាយរៀង ៖ ដោយមានការចង្អុលបង្ហាញពីលោកឧត្តមអគ្គានុរក្សថ្នាក់លេខ៣ គង់ សំអាត ប្រធានពន្ធនាគារខេត្តស្វាយរៀង បានចាត់អោយការិយាល័យ អប់រំកែប្រែ និងស្ដារនីតិសម្បទា សហការជាមួយ ការិយាល័យប្រតិបត្តិ បានប្រជុំអប់រំជនជាប់ឃុំ ដោយមានការចូលរួមពី
លោកវរអគ្គានុរក្សថ្នាក់លេខ១ ថោង សុវណ្ណារ៉ា អនុប្រធានពន្ធនាគារទទួលផែនប្រតិបត្តិ
លោកវរអគ្គានុរក្សថ្នាក់លេខ១ ញឹម ឡា ប្រធានការិយាល័យអប់រំកែប្រែ និងស្តារនីតិសម្បទា ព្រមទាំងមន្ត្រីជំនាញ និងជនជាប់ឃុំនៅអាគារB បន្ទប់B6 ចំនួន៦០នាក់ នៅថ្ងៃទី១២ មេសា ឆ្នាំ២០២៦ស្ថិតនៅពន្ធនាគារខេត្តស្វាយរៀង ។ នេះបើយោងតាមអគ្គនាយកដ្ឋានពន្ធនគារ ។

ខ្លឹមសារមានដូចខាងក្រោម៖
-បទបញ្ជាផ្ទៃក្នុងរបស់ជនជាប់ឃុំ
-សីលធម៌ សង្គម
-បញ្ហាផលប៉ះពាល់នៃគ្រឿងញៀន
-បញ្ហាក្មេងទំនើង
-ការប្រើប្រាស់ទូរស័ព្ទ អចល័ត ដើម្បីទំនាក់ទំនងទៅក្រុមគ្រួសារសាច់ញ្ញាតិ
-ផ្សព្វផ្សាយគោលនយោបាយបន្ធូរបន្ថយទោសនិងលើកលែងទោស
-ការប្រើប្រាស់បណ្ណាល័យ
-សុខភាព អនាម័យ ជំងឺឆ្លង ការការពារ វីរុសនីប៉ាស៍(Nipah)។

ចែករំលែកព័តមាននេះ