ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

​បុរសៗវ័យ ៣៥+ មិនគួររំលង! ស្គាល់កំពូលអាហារ ៦ យ៉ាង ជួយបំប៉នក្រពេញប្រូស្តាតឱ្យរឹងមាំ និងបង្កើនសមត្ថភាពបុរស

8 ម៉ោង មុន

សុខភាព៖ យោងតាមការចុះផ្សាយពីប្រភពបរទេស នៅពេលឈានចូលវ័យ ៣៥ ឆ្នាំឡើងទៅ សុខភាពក្រពេញប្រូស្តាតគឺជាចំណុចដែលសុភាពបុរសគ្រប់រូបត្រូវយកចិត្តទុកដាក់បំផុត។ ការជ្រើសរើសរបបអាហារបានត្រឹមត្រូវ គឺជាការវិនិយោគដ៏វៃឆ្លាតដើម្បីការពារបញ្ហាក្រពេញប្រូស្តាតរីកធំ និងរក្សាភាពរឹងមាំបានយូរអង្វែង។ ប៉េងប៉ោះឆ្អិនត្រូវបានចាត់ទុកជាកំពូលអាហារលេខ…

សុខភាព៖ យោងតាមការចុះផ្សាយពីប្រភពបរទេស នៅពេលឈានចូលវ័យ ៣៥ ឆ្នាំឡើងទៅ សុខភាពក្រពេញប្រូស្តាតគឺជាចំណុចដែលសុភាពបុរសគ្រប់រូបត្រូវយកចិត្តទុកដាក់បំផុត។ ការជ្រើសរើសរបបអាហារបានត្រឹមត្រូវ គឺជាការវិនិយោគដ៏វៃឆ្លាតដើម្បីការពារបញ្ហាក្រពេញប្រូស្តាតរីកធំ និងរក្សាភាពរឹងមាំបានយូរអង្វែង។

ប៉េងប៉ោះឆ្អិនត្រូវបានចាត់ទុកជាកំពូលអាហារលេខ ១ ព្រោះវាសម្បូរទៅដោយសារធាតុ លីកូពីន ​ដែលជួយកាត់បន្ថយហានិភ័យមហារីកក្រពេញប្រូស្តាតបានយ៉ាងពូកែ ជាពិសេសគឺត្រូវញ៉ាំប៉េងប៉ោះដែលចម្អិនឆ្អិនទើបរាងកាយស្រូបយកសារធាតុនេះបានល្អ។ បន្ថែមពីនេះ គ្រាប់ល្ពៅ ក៏ជាអាហារសម្រន់ដ៏អស្ចារ្យ ព្រោះវាសម្បូរទៅដោយជាតិស័ង្កសី​ដែលជួយកាត់បន្ថយការរលាក និងការពារបញ្ហានោមញឹកនៅពេលយប់ ជួយឱ្យអ្នកសម្រាកបានស្កប់ស្កល់។

សម្រាប់របបអាហារប្រចាំថ្ងៃ អ្នកគួរទទួលទានត្រីសមុទ្រដែលមានខ្លាញ់ល្អដូចជា ត្រីសាល់ម៉ុន ឬត្រីធូណា យ៉ាងហោចណាស់ ២ ដងក្នុងមួយសប្តាហ៍ ដើម្បីទទួលបានអូមេហ្គា ៣ ដែលជួយកាត់បន្ថយការរលាកជាលិកាក្រពេញប្រូស្តាត និងជួយឱ្យប្រព័ន្ធរបត់ឈាមដើរបានស្រួល។ ចំណែកឯបន្លែបៃតងដូចជា ផ្កាខាត់ណាខៀវ ក៏មិនអាចខ្វះបានដែរ ព្រោះវាមានសារធាតុជួយទប់ស្កាត់ការរីកលូតលាស់នៃកោសិកាមិនធម្មតាក្នុងរាងកាយ។

ក្រៅពីអាហារ ក៏មានភេសជ្ជៈជួយបំប៉នផងដែរ ដូចជាការងាកមកផឹកតែបៃតង ក្តៅៗដែលជួយតុល្យភាពអ័រម៉ូនបុរស និងការពារបញ្ហាជ្រុះសក់។ រីឯផ្លែទទឹមវិញ ត្រូវបានគេប្រសិទ្ធនាមថាជាស្ដេចផ្លែឈើសម្រាប់បុរស ព្រោះវាជួយឱ្យឈាមរត់ទៅកាន់គ្រប់ផ្នែកនៃរាងកាយបានល្អ និងធ្វើឱ្យអ្នកមានអារម្មណ៍ស្រស់ស្រាយមានថាមពល។

ការចាប់ផ្ដើមថែទាំសុខភាពពីខាងក្នុងតាំងពីថ្ងៃដែលមិនទាន់មានរោគសញ្ញា គឺជាវិធីសាស្ត្រដ៏ល្អបំផុតដើម្បីរក្សាភាពជឿជាក់ និងភាពរឹងមាំរបស់សុភាពបុរស៕​

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ