សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីកម្ពុជាបានអះអាង កាលពីថ្ងៃទី ១១ ខែមេសា ឆ្នាំ២០២៦ថា សង្គ្រាមនៅមជ្ឈឹមបូព៌ា និងវិបត្តិថាមពលនៅក្នុងតំបន់ពេលនេះ រដ្ឋាភិបាលបានខាតចំណូល១ខែប្រមាណជា៥០លានដុល្លារ ។
សម្តេចធិបតីបានថ្លែងនៅពេលបើកការដ្ឋានកសាងព្រែកជីកហ្វូណនតេជោ ដំណាក់កាលទី២ ថា
« ការកាត់បន្ថយពន្ធលើទំនិញអគ្គិសនីមួយចំនួន {…} រដ្ឋខាតមួយខែប្រមាណជាជាង៥០លានដុល្លារ ។ ក្រៅពីនោះ អគ្គិសនីកម្ពុជាឭថា បានចេញខាត៣៥លានដុល្លារហើយ ដើម្បីទប់កុំអោយថ្លៃអគ្គិសនីឡើងដូចជាប្រទេសជិតខាង» ។
សម្តេចធិបតីបានបន្តថា មកដល់ពេលនេះ រដ្ឋាភិបាលបានកំពុងតែបន្តពិភាក្សាជាមួយនឹងស្ថាប័នផ្សេងទៀត ដើម្បីត្រៀមដាក់ចេញវិធានការចាំបាច់បន្ថែមទៅតាមស្ថានការណ៍ ។
សម្តេចធិបតីបានលើកឡើងថា រដ្ឋាភិបាលកម្ពុជាមិនដែលទៅណាចោលបងប្អូនប្រជាពលរដ្ឋឡើយ មិនថាតែពេលលំបាកយ៉ាងណាក៏ដោយ ។
សម្តេចធិបតីបានបញ្ជាក់ថា រដ្ឋាភិបាលនៅជាមួយនឹងបងប្អូន មិនថាតែនៅពេលសប្បាយនោះទេ គឺសូម្បីតែពេលលំបាកគឺនៅជាមួយបងប្អូនជានិច្ច ជាក់ស្តែង ដូចជាសម័យកូវីដ១៩ជាដើម ។
ចែករំលែកព័តមាននេះ