ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

អ៊ីស្រា​អែល​ផ្ទុះ​កំ.ហឹ.ង​បន្ទាប់​ពី​កូរ៉េ​ខាង​ត្បូង​ផ្សព្វ​ផ្សាយ​វីឌីអូ​ទាហាន​ខ្លួន​ធ្វើ​បា.ប​ប៉ាឡេស្ទីន

7 ម៉ោង មុន

ទី​ក្រុង​យេរូសា​ឡឹម៖ អ៊ីស្រា​អែល​រិះ​គន់​ប្រធានា​ធិបតី​កូរ៉េ​ខាង​ត្បូង​ពី​បទ​ចែក​រំលែក​វីឌីអូ​ស្ដីពី​ការ​ប្រព្រឹត្ត​អំពើ​ហិង្សា​ពី​សំណាក់​​យោធា​អ៊ីស្រាអែល​ទៅ​លើ​ជន​ជាតិ​ប៉ាឡេស្ទីន​។ បញ្ហា​នេះ​កើត​ឡើង​បន្ទាប់​ពី​ប្រធានា​ធិបតី​កូរ៉េ​ខាង​ត្បូង​ លោក​លី​ជេ​ម្យុង​ លើក​ឡើង​អំពី​កង្វល់​ដែល​ថា​យោធា​អ៊ីស្រា​អែល​ប្រព្រឹត្តអំពើ​បៀត​បៀន​ជា​ច្រើន​ករណី​ដែល​មាន​ឯក​សារ​បញ្ជាក់​ត្រឹម​ត្រូវ​។ លោក​លី​បាន​បង្ហោះ​វីឌីអូ​មួយ​ឈុត​បង្ហាញ​រូប​ទាហាន​អ៊ី​ស្រា​អែល​ធ្វើ​បាប​ជន​ជាតិ​ប៉ាឡេ​ស្ទីន​។ ក្រោយ​ការ​បង្ហោះ​វីឌីអូ​នោះ អ៊ីស្រា​អែល​មាន​កំហឹង​យ៉ាង​ខ្លាំង​។ លោក​លី​ជេ​ម្យុង​បង្ហោះ​សារ​នៅ​លើ​បណ្ដាញ​អ៊ិច​ថា​លោក​ចង់​ដឹង​ថា​តើ​នេះ​ជា​ការ​ពិត​ដែរ​ឬ​ទេ​។ ប្រសិនបើ​វា​ជា​ការ​ពិត​មែន…

ទី​ក្រុង​យេរូសា​ឡឹម៖ អ៊ីស្រា​អែល​រិះ​គន់​ប្រធានា​ធិបតី​កូរ៉េ​ខាង​ត្បូង​ពី​បទ​ចែក​រំលែក​វីឌីអូ​ស្ដីពី​ការ​ប្រព្រឹត្ត​អំពើ​ហិង្សា​ពី​សំណាក់​​យោធា​អ៊ីស្រាអែល​ទៅ​លើ​ជន​ជាតិ​ប៉ាឡេស្ទីន​។ បញ្ហា​នេះ​កើត​ឡើង​បន្ទាប់​ពី​ប្រធានា​ធិបតី​កូរ៉េ​ខាង​ត្បូង​ លោក​លី​ជេ​ម្យុង​ លើក​ឡើង​អំពី​កង្វល់​ដែល​ថា​យោធា​អ៊ីស្រា​អែល​ប្រព្រឹត្តអំពើ​បៀត​បៀន​ជា​ច្រើន​ករណី​ដែល​មាន​ឯក​សារ​បញ្ជាក់​ត្រឹម​ត្រូវ​។ លោក​លី​បាន​បង្ហោះ​វីឌីអូ​មួយ​ឈុត​បង្ហាញ​រូប​ទាហាន​អ៊ី​ស្រា​អែល​ធ្វើ​បាប​ជន​ជាតិ​ប៉ាឡេ​ស្ទីន​។ ក្រោយ​ការ​បង្ហោះ​វីឌីអូ​នោះ អ៊ីស្រា​អែល​មាន​កំហឹង​យ៉ាង​ខ្លាំង​។

លោក​លី​ជេ​ម្យុង​បង្ហោះ​សារ​នៅ​លើ​បណ្ដាញ​អ៊ិច​ថា​លោក​ចង់​ដឹង​ថា​តើ​នេះ​ជា​ការ​ពិត​ដែរ​ឬ​ទេ​។ ប្រសិនបើ​វា​ជា​ការ​ពិត​មែន តើ​វិធាន​ការ​អ្វី​ដែល​គេ​ប្រើ​ប្រាស់​។ វីឌីអូ​នោះ​​ផ្ទៀង​ផ្ទាត់​ដោយ​ទូរ​ទស្សន៍​អាល់​ចា​ស៊ីរ៉ាថា​ពិត​ជា​ត្រឹម​ត្រូវ​។ វីឌីអូ​នោះ​បង្ហាញ​ទាហាន​អ៊ីស្រា​អែល​រុញ​សាក​សព​ជន​ជាតិ​ប៉ាឡេស្ទីន​ម្នាក់​ពី​លើ​ដំបូល​ផ្ទះ​នៅ​តំបន់​វេស​ស្បេង​កាល​ពី​ខែ​កញ្ញា​ ឆ្នាំ​២០២៤​។ ទាហាន​អ៊ីស្រា​អែល​ម្នាក់យក​ជើង​ទាត់​សាក​សព​នោះ​មុន​ពេល​ធ្លាក់​ពី​លើ​ដំបូល​។​

នៅ​ថ្ងៃ​នោះ ជនជាតិ​ប៉ាឡេស្ទីន​បី​នាក់​ត្រូវ​ទាហាន​អីស្រា​អែល​ទម្លាក់​ពី​លើ​ដំបូល​ ហើយ​ធ្វើ​ឱ្យ​មហា​ជន​មាន​កំហឹង​ជា​ខ្លាំង​។ រដ្ឋ​មន្ត្រី​ក្រសួង​ការ​បរទេស​ប៉ាឡេស្ទីន​ថ្លែង​ថា​នោះ​ជា​ឧក្រិដ្ឋ​កម្ម​ និង​ជា​ការ​បញ្ជាក់​ថា​ទាហាន​អ៊ីស្រា​អែល​បាន​ប្រព្រឹត្ត​អំពើ​ឃោរ​ឃៅ​។ ក្រោម​ច្បាប់​អន្តរ​ជាតិ​ យោធា​ត្រូវ​តែ​ប្រព្រឹត្ត​ចំពោះ​សាក​សព​ដោយ​សេចក្ដី​គោព​។ ក្រសួង​ការ​បរ​ទេស​អ៊ីស្រា​អែល​ឆ្លើយ​តបថា​សំណុំ​រឿង​នេះ​ត្រូ​វបាន​ស៊ើប​អង្កេត​ និង​ដោះ​ស្រាយ​រួច​ហើយ​។

ទិន្ន​ន័យ​ពី​ក្រុម​អ្នក​តាម​ដាន​បាន​រក​ឃើញ​ថា​អ៊ីស្រា​អែល​បិទ​សំណុំ​រឿង​ពាក់​ព័ន្ធ​នឹង​ការ​បៀត​បៀន​សាក​សព​ពី​សំណាក់​យោធា​របស់​ខ្លួន​ដោយ​គ្មាន​ការ​ចាប់​ជន​ដៃ​ដល់​យក​ទៅ​ផ្ដន្ទា​ទោស​អ្វី​ទេ​។ បន្ទាប់​ពី​លោក​លី​ជេ​ម្យុង​បង្ហោះ​វីឌីអូ​នោះ ក្រសួង​ការ​បរទេស​អ៊ីស្រា​អែលរិះ​គន់​លោក​ត្រង់​ៗ​តែ​ម្ដង​។ ក្រសួង​រិះ​គន់​ថា​លោក​ប្រធានា​ធិបតី​លី​នៅ​សុខ​ៗ​ឆ្កឹះ​កកាយ​រឿង​តាំង​ពី​កាល​កាល​ណី​ដែល​កើត​​ឡើង​តាំង​ពី​ឆ្នាំ​២០២៤​។ អ៊ីស្រា​អែល​ចាត់​ទុក​ថា​អ្នក​ដែល​ចែក​ចាយ​បន្ត​នូវ​វីឌីអូនោះ​មាន​ចេត​នា​ប្រឆាំង​អ៊ីស្រា​អែល៕ ប្រភព៖ អាល់​ចា​ស៊ីរ៉ា និង​ប្រភព​ដទៃ​ទៀត​​

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ