ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ប្រតិបត្តិការធំនៅក្រុងព្រះសីហនុ៖ ឡោមព័ទ្ធបង្ក្រាបផ្ទះវីឡាបង្កប់ការឆបោកអនឡាញ ឃាត់ខ្លួនមនុស្សជិត ៩០នាក់

6 ម៉ោង មុន

ខេត្ត​ព្រះ​សីហ​នុ ៖ កម្លាំង​គណៈ​បញ្ជាការ​ឯកភាព​រដ្ឋបាល​ក្រុងព្រះសីហនុ បាន​បើក​ប្រតិបត្តិការ​ចុះ​បង្ក្រាប​ទីតាំង​ផ្ទះ​វីឡា​មួយ​កន្លែង ដែល​សង្ស័យ​ថា មានការ​លួចលាក់​ដំណើរការ​អាជីវកម្ម​ឆបោក​តាម​ប្រព័ន្ធ​បច្ចេកវិទ្យា (Scam Online) ដោយ​ឃាត់ខ្លួន​មនុស្ស​សរុប​ចំនួន ៨៣​នាក់…

ខេត្ត​ព្រះ​សីហ​នុ ៖ កម្លាំង​គណៈ​បញ្ជាការ​ឯកភាព​រដ្ឋបាល​ក្រុងព្រះសីហនុ បាន​បើក​ប្រតិបត្តិការ​ចុះ​បង្ក្រាប​ទីតាំង​ផ្ទះ​វីឡា​មួយ​កន្លែង ដែល​សង្ស័យ​ថា មានការ​លួចលាក់​ដំណើរការ​អាជីវកម្ម​ឆបោក​តាម​ប្រព័ន្ធ​បច្ចេកវិទ្យា (Scam Online) ដោយ​ឃាត់ខ្លួន​មនុស្ស​សរុប​ចំនួន ៨៣​នាក់ ។ នេះ​បើ​យោង​តាម​ផេ​ក​រដ្ឋបាល​ខេត្ត​ព្រះ​សីហ​នុ បាន​ប្រកាស​នា​យប់​ថ្ងៃ​ទី​២៤ ខែឧសភា​នេះ ។

រដ្ឋបាល​ខេត្ត​ព្រះ​សីហ​នុ បាន​បន្ត​ថា ប្រតិបត្តិការ​នេះ​បាន​ធ្វើ​ឡើង កាលពី​ថ្ងៃ​ទី​២២ ខែឧសភា ឆ្នាំ​២០២៦ ស្ថិត​នៅ​ទីតាំង​ផ្ទះ​វីឡា​មួយ​កន្លែង ក្នុងភូមិ​៥ សង្កត់​លេខ​៤ ក្រុងព្រះសីហនុ ខេត្ត​ព្រះ​សីហ​នុ ។ ការ​ចុះ​អនុវត្ត​វិធានការ​ច្បាប់​នេះ ធ្វើ​ឡើង​ក្រោម​បទបញ្ជា​ផ្ទាល់​របស់ ឯកឧត្តម ម៉ាង ស៊ី​ណេ​ត អភិបាល នៃ​គណៈ​អភិបាលខេត្ត និង​ជា​ប្រធាន​គណៈ​បញ្ជាការ​ឯកភាព​ខេត្ត​ព្រះ​សីហ​នុ ដោយ​មានការ​សម្របសម្រួល​នីតិវិធី​ពី​តំណាង​អយ្យការ​អម​សាលាដំបូង​ខេត្ត​ព្រះ​សីហ​នុ​ផង​ដែរ ។

ជា​លទ្ធផល​នៅ​ក្នុង​កិច្ច​ប្រតិបត្តិការ​នោះ កម្លាំង​សមត្ថកិច្ច​បាន​រក​ឃើញ និង​ដកហូត​សម្ភារ ព្រមទាំង​ឧបករណ៍​អេ​ឡិច​ត្រូ​និ​ច​មួយ​ចំនួន​ធំ ដែល​ជា​ឧបករណ៍​សង្ស័យ​ជាប់​ពាក់ព័ន្ធ​នឹង​សកម្មភាព​បទល្មើស​បច្ចេកវិទ្យា ។ ជាមួយ​គ្នា​នោះ សមត្ថកិច្ច​បាន​ធ្វើការ​ឃាត់ខ្លួន​ជនបរទេស​ចំនួន​៨៣​នាក់ (​ក្នុង​នោះ​មាន​ស្រី ២២​នាក់​) ។

បច្ចុប្បន្ន ជនបរទេស​ទាំង​៨៣​នាក់ រួម​ទាំង​ម្ចាស់​ទីតាំង​ដែល​ជា​ជនជាតិ​ខ្មែរ និង​សម្ភារ​វត្ថុ​តាង​ទាំងអស់ ត្រូវ​បាន​បញ្ជូន​ទៅ​កាន់​ស្នងការដ្ឋាន​នគរបាល​ខេត្ត​ព្រះ​សីហ​នុ ដើម្បី​ធ្វើការ​សាកសួរ និង​កសាង​សំណុំរឿង​បន្ត​អនុវត្ត​នីតិវិធី​ទៅ​តាម​ផ្លូវច្បាប់ ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ