ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ចាប់បានផ្អើលអគារ ! ជនជាតិចិន៦៤នាក់ ត្រូវសមត្ថកិច្ចព្រះសីហនុក្រសោបជាប់ ក្រោយសង្ស័យបង្ខាំ.ងមនុស្ស និងឆបោកអនឡាញ

28 នាទី មុន
  • ព្រះសីហនុ

ខេត្ត​ព្រះ​សីហ​នុ ៖ កម្លាំង​គណៈ​បញ្ជាការ​ឯកភាព​រដ្ឋបាល​ខេត្ត បាន​បើក​ប្រតិបត្តិការ​ចុះ​បង្ក្រាប​ករណី​សង្ស័យ​បង្ខាំង​មនុស្ស និង​បទល្មើស​ឆបោក​តាម​ប្រព័ន្ធ​បច្ចេកវិទ្យា (Online Scams) នៅ​ក្នុង​ទីតាំង​កាស៊ីណូ «​យី​ង​ហ័​ង​» ស្ថិត​ក្នុងភូមិ​៤…

ខេត្ត​ព្រះ​សីហ​នុ ៖ កម្លាំង​គណៈ​បញ្ជាការ​ឯកភាព​រដ្ឋបាល​ខេត្ត បាន​បើក​ប្រតិបត្តិការ​ចុះ​បង្ក្រាប​ករណី​សង្ស័យ​បង្ខាំង​មនុស្ស និង​បទល្មើស​ឆបោក​តាម​ប្រព័ន្ធ​បច្ចេកវិទ្យា (Online Scams) នៅ​ក្នុង​ទីតាំង​កាស៊ីណូ «​យី​ង​ហ័​ង​» ស្ថិត​ក្នុងភូមិ​៤ សង្កាត់​លេខ​៤ ក្រុងព្រះសីហនុ ។

ជាក់ស្តែង​រដ្ឋបាល​ខេត្ត​ព្រះ​សីហ​នុ បាន​ប្រកាស​នា​ព្រឹក​ថ្ងៃ​ទី​២៥ ខែឧសភា​នេះ​ថា ៖ កម្លាំង​គណៈ​បញ្ជាការ​ឯកភាព​រដ្ឋបាល​ខេត្ត​ព្រះ​សីហ​នុ ដឹកនាំ​ដោយ​លោក​វរសេនីយ៍ឯក ឆេ​ង វុ​ទ្ធី មេបញ្ជាការ​រង និង​ជា​នាយសេនាធិការ បាន​បើក​ប្រតិបត្តិការ​ចុះ​បង្ក្រាប​ករណី​សង្ស័យ​បង្ខាំង​មនុស្ស និង​បទល្មើស​ឆបោក​តាម​ប្រព័ន្ធ​បច្ចេកវិទ្យា (ONLINE SCAMS) ក្នុង​ទីតាំង​កាស៊ីណូ «​យី​ង​ហ័​ង​» ស្ថិត​ក្នុងភូមិ​៤ សង្កាត់​លេខ​៤ ក្រុងព្រះសីហនុ ។

ប្រតិបត្តិការ​នេះ​បាន​ធ្វើ​ឡើង កាលពី​ថ្ងៃ​ទី​២៣ ខែឧសភា ឆ្នាំ​២០២៦ នៅ​ក្នុង​ទីតាំង​កាស៊ីណូ «​យី​ង​ហ័​ង​» ស្ថិត​ក្នុងភូមិ​៤ សង្កាត់​លេខ​៤ ក្រុងព្រះសីហនុ ខេត្ត​ព្រះ​សីហ​នុ ដែល​ការ​ចុះ​អនុវត្ត​វិធានការ​ច្បាប់​នេះ ធ្វើ​ឡើង​ក្រោម​បទបញ្ជា​ផ្ទាល់​របស់ ឯកឧត្តម ម៉ាង ស៊ី​ណេ​ត អភិបាល​នៃ​គណៈ​អភិបាលខេត្ត ដោយ​សហការ​គ្នា​ជាមួយ​កម្លាំង​ពាក់ព័ន្ធ នឹង​ការងារ​ចម្រុះ​ចំណុះ​លេខាធិការដ្ឋាន​នៃ​គណៈកម្មការ​ចំពោះ​កិច្ច​ប្រយុទ្ធ​ប្រឆាំង​ការ​ឆបោក​តាម​ប្រព័ន្ធ​បច្ចេកវិទ្យា ។

ការ​ចុះ​បង្ក្រាប​នេះ​ធ្វើ​ឡើង បន្ទាប់​ពី​ទទួល​បាន​សេចក្តីរាយការណ៍​ថា មាន​ករណី​ចាប់​ឃុំឃាំង និង​បង្ខាំង​មនុស្ស​ដោយ​ខុសច្បាប់​នៅ​ក្នុង​ទីតាំង​ខាងលើ ។ ជា​លទ្ធផល ក្រោយ​ការ​ឆែកឆេរ​នៅ​ចំណុច​អគារ B ជាន់​ទី​១១ និង​អគារ A (​បន្ទប់​លេខ​៧០៣ ជាន់​ទី​៧) សមត្ថកិច្ច​បាន​រក​ឃើញ​សម្ភារ​បច្ចេកវិទ្យា​ជា​ច្រើន ដែល​សង្ស័យ​ថា បំរើ​ឱ្យ​សកម្មភាព​ឆបោក​តាម​ប្រព័ន្ធ​អន​ឡាញ ។

នៅ​ក្នុង​កិច្ច​ប្រតិបត្តិការ​នេះ កម្លាំង​ជំនាញ​បាន​សម្រេច​ដកហូត​វត្ថុ​តាង​រួម​មាន​៖
-​កុំព្យូទ័រ ចំនួន ៣៧​គ្រឿង
-​ទូរ​សព្ទ​ដៃ ចំនួន ៤២៨​គ្រឿង ព្រមទាំង​សម្ភារ​ភស្តុ​តាង​ពាក់ព័ន្ធ​មួយ​ចំនួន​ទៀត​។
ជាមួយ​គ្នា​នោះ​ដែរ សមត្ថកិច្ច​បាន​ធ្វើការ​ឃាត់ខ្លួន​មនុស្ស​ចំនួន ៦៤​នាក់ (​ភេទ​ប្រុស​) ដែល​ទាំងអស់​គ្នា​ជា​ជនជាតិ​ចិន ។

បច្ចុប្បន្ន ជនសង្ស័យ​ទាំង ៦៤​នាក់ រួម​ជាមួយ​វត្ថុ​តាង ត្រូវ​បាន​បញ្ជូន​ទៅ​កាន់​បញ្ជាការដ្ឋាន​កងរាជអាវុធហត្ថ​ខេត្ត​ព្រះ​សីហ​នុ ដើម្បី​ឱ្យ​មន្ត្រី​ជំនាញ​បន្ត​នីតិវិធី​សាកសួរ និង​កសាង​សំណុំរឿង​បញ្ជូន​ទៅ​កាន់​សាលាដំបូង​ខេត្ត ចាត់ការ​ទៅ​តាម​ផ្លូវច្បាប់​ជា​ធរមាន​៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ