ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ឃា.តកម្មសម្លា.ប់ស្ត្រីម្ចាស់ផ្ទះសំណាក់ម្នាក់ នៅស្រុកចម្ការលើ​

1 នាទី មុន
  • កំពង់ចាម

ខេត្តកំពង់ចាម​ ៖ ស្ត្រី​មេម៉ាយ​កូន​ពីរ​អាយុ ៥៦​ឆ្នាំ​ម្នាក់ ជា​ម្ចាស់ផ្ទះ​សំណាក់ «ភូមិ​ច្រ​ណោ​ម​» ក្នុង​ឃុំ​បុសខ្នុរ ស្រុក​ចំការលើ ត្រូវ​បាន​ឃាតករ​ពុំ​ស្គាល់​អត្តសញ្ញាណ​វាយ​សម្លាប់ ។​…

ខេត្តកំពង់ចាម​ ៖ ស្ត្រី​មេម៉ាយ​កូន​ពីរ​អាយុ ៥៦​ឆ្នាំ​ម្នាក់ ជា​ម្ចាស់ផ្ទះ​សំណាក់ «ភូមិ​ច្រ​ណោ​ម​» ក្នុង​ឃុំ​បុសខ្នុរ ស្រុក​ចំការលើ ត្រូវ​បាន​ឃាតករ​ពុំ​ស្គាល់​អត្តសញ្ញាណ​វាយ​សម្លាប់ ។​

ក្រោយ​ពី​មាន​ហេតុការណ៍​នេះ​កើតឡើង​ កម្លាំង​សមត្ថកិច្ច​មូលដ្ឋាន​បាន​សហការ​ជាមួយនឹង​កម្លាំង​ស្នងការដ្ឋាន​នគរបាល​ខេត្ត​ឈាន​រហូត​ឃាត់ខ្លួន​បាន​ជនសង្ស័យ​ម្នាក់​។

សមត្ថកិច្ច​មូលដ្ឋាន​បាន​ប្រាក់​ឲ្យ​ដឹង​នា​ល្ងាច​ថ្ងៃ​ទី​២៤ ​ឧសភា ឆ្នាំ​២០២៦​ ថា​ ស្ត្រី​ម្ចាស់ផ្ទះ​សំណាក់​ដែល​ត្រូវ​បាន​ឃាតករ​សម្លាប់​នោះ​មានឈ្មោះ​សៀង ​ពៅ ​អាយុ​៥៦​ឆ្នាំ នៅ​ភូមិ​ច្រ​ណោ​ម ឃុំ​បុសខ្នុរ ស្រុក​ចំការលើ ត្រូវ​បាន​ឃាតករ​មិន​ស្គាល់​អត្តសញ្ញាណ​សម្លាប់​ ដោយសភាពសព​​ដេកស្លាប់​​ផ្កាប់មុខ​ក្នុង​ថ្លុកឈាម ។

សមត្ថកិច្ច​មូលដ្ឋាន​បាន​ប្រាប់​ឱ្យ​ដឹង​ទៀត​ថា តាម​ការ​ចុះ​ពិនិត្យ​គឺ​អំពើ​ឃាតកម្ម​នេះ​បាន​កើតឡើង​នៅ​យប់​ថ្ងៃ​ទី ២៣ ​ឧសភា​ ឆ្នាំ​២០២៦​ នៅ​ក្នុង​បរិវេណ​ផ្ទះសំណាក់​របស់​ជន​រង​គ្រោះ​តែ​ម្ដង​។

ក្រោយ​ពី​មាន​ហេតុការណ៍​ភ្ញាក់ផ្អើល​នេះ​បាន​កើតឡើង​កម្លាំង​នគរបាល​នៃ​អធិការដ្ឋាន​នគរបាល​ស្រុក​ចំការលើ​បាន​សហការ​ជាមួយ​ជំនាញ​ព្រហ្មទណ្ឌ​កម្រិត​ធ្ងន់​ខេត្ត បាន​ចុះ​ពិនិត្យ​ដោយ​ផ្ទាល់​នាយ​យប់​ថ្ងៃ​កើតហេតុ​។

ក្រោម​ការ​យកចិត្តទុកដាក់​របស់​កម្លាំង​សមត្ថកិច្ច​ពិសេស​ដោយ​តាម​រយៈ​កាមេរ៉ា​សុវត្ថិភាព​បាន​ពិនិត្យ​មើលឃើញ​ភិនភាគ​ជនសង្ស័យ​ឈ្មោះ​អ៊ី​ម បឿន​ភេទ​ប្រុស​ អាយុ​៤៣​ឆ្នាំ នៅ​ភូមិ​វាល​ធ្នង់ ដែល​មានផ្ទះ​នៅ​ក្បែរ​ខ្លោង​ទ្វារ​វត្ត​ស្ទឹង​ក្តី​ ក្នុងភូមិ​វាល​ធ្នង់ ឃុំ​បុសខ្នុរ ដោយ​ទទួល​បាន​បទបញ្ជា​ពី​ព្រះរាជអាជ្ញា​អម​សាលាដំបូង​ខេត្ត​សមត្ថកិច្ច​បាន​ចុះ​ទៅ​ឃាត់ខ្លួន​ជនសង្ស័យ​រូប​នេះ​ដល់​លំនៅ​ឋាន​ដោយ​ធ្វើ​ឡើង​នា​​ព្រឹក​ថ្ងៃ​ទី​២៤ ឧសភា ​។

ដៃ​របស់​ជនសង្ស័យ​គឺ​មាន​ស្នាម​របួស ដែល​បាន​ធ្វើការ​វាយ​ប្រតាយប្រតប់​ជាមួយនឹង​ជន​រង​គ្រោះ​និង​បាន​ប្រើ​កម្លាំងបាយ​ធ្វើ​ឲ្យ​ស្ត្រី​ជា​ម្ចាស់ផ្ទះ​សំណាក់​រហូត​ដល់​ស្លាប់​បាត់បង់​ជីវិត គឺ​បាន​វាយ​ត្រូវ​ក្បាល​និង​ផ្ទៃមុខ ហើយ​បាន​ជិះ​ម៉ូតូ​គេចខ្លួន​មក​ស​ង្ងំ​នៅផ្ទះ​របស់​ខ្លួន​ ធ្វើ​ហាក់បីដូច​មិនដឹង​រឿង​អ្វី​ដែល​បាន​កើតឡើង ចំពោះ​ទ្រព្យសម្បត្តិ​ពុំ​មាន​បាត់បង់​នោះ​ទេ​។​

សូម​បញ្ជាក់​ថា​ ជនសង្ស័យ​មិន​មាន​ប្រពន្ធ​នោះ​ទេ ចំណែក​ស្ត្រី​មេម៉ាយ​ជន​រង​គ្រោះជា​ម្ចាស់ផ្ទះ​សំណាក់​គឺ​មេម៉ាយ​កូន​ពីរនាក់ ដោយ​​កូន​ៗ​គឺ​រៀន​នៅ​រាជធានី​ភ្នំពេញ​ឯណោះ​។

ផ្អែក​តាម​វត្ថុ​តាង​ពិនិត្យ​នៅ​កន្លែង​កើតហេតុ​និង​កាមេរ៉ា​សុវត្ថិភាព​ស៊ីសង្វាក់​ឃើញ​ភិនភាគ​ជនសង្ស័យ​ច្បាស់ ទើប​ឈាន​ដល់​ឃាត់ខ្លួន​ជា​បន្ទាន់​ ដោយ​ជន​នេះ​មិន​ទាន់​បាន​រត់​​ចេញពី​មូលដ្ឋាន​របស់​ខ្លួន​នៅឡើយ​។

សមត្ថកិច្ច​បាន​បន្ថែម​ថា ​មុន​ពេល​កើតហេតុ​ ជនសង្ស័យ​បាន​ជិះ​ម៉ូតូ​មួយ​គ្រឿង​ចេញ​មក​ពី​ចូលរួម​កម្មវិធី​មង្គលការ​គេ​មួយ​កន្លែង​នៅ​ភូមិ​សាមគ្គី​ដោយ​ឆ្ពោះ​មក​កាន់​ផ្ទះសំណាក់​របស់​អ្នក​រង​គ្រោះ​តែ​ម្ដង ហើយ​​អ្នក​​ទាំង​ពីរ​មិន​ដែល​ស្គាល់គ្នា​នោះ​ទេ​ ។

ជុំវិញករណីខាងលើ មិនទាន់ដឹងមូលហេតុនៅឡើយទេ ខណៈនីតិវិធីកំពុងតែបន្ត ៕​

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ