រាជធានីភ្នំពេញ៖ ជនដៃដល់ជាជនជាតិចិន២នាក់បានចាប់បង្ខាំជនជាតិចិនដូចគ្នា ទុកនៅក្នុងផ្ទះស្ថិតនៅក្នុងបុរីមួយកន្លែង ហើយត្រូវបានកម្លាំងនគរបាកអធិការខណ្ឌពោធ៌សែនជ័យ និងកម្លាំងប៉ុស្ដិ៍នគរបាលរដ្ឋបាលចោមចៅទី៣ ធ្វើការស្រាវជ្រាវរហូតឈានដល់ការបង្ក្រាបនិងឃាត់ខ្លួនបាន ហើយនៅក្នុងប្រតិបត្តិការខាងលើនោះ នគរបាលក៏បានជួយសង្គ្រោះជនរងគ្រោះបានចំនួន៤នាក់បានដោយសុវត្ថិភាពផងដែរ ។
ការឃាត់ខ្លួនជនដៃដល់ខាងលើនោះបានធ្វើឡើង នៅថ្ងៃទី២៣ ខែឧសភា ឆ្នាំ២០២៦ នៅចំណុចផ្ទះលេខ H18 ស្ថិតនៅក្នុងបុរីញ៉ូវថោន ភូមិព្រៃទា១ សង្កាត់ចោមចៅទី៣ ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ ។
ជនសង្ស័យក្នុងការចាប់បង្ខាំងមនុស្សទាំង២នាក់នោះម្នាក់ឈ្មោះ Zhang Janjun ភេទប្រុស អាយុ៣៧ឆ្នាំ ជនជាតិចិន និងម្នាក់ទៀតឈ្មោះ Qin liang liang ភេទប្រុស អាយុ៣៨ឆ្នាំ ជនជាតិចិន ។ ក្រោយពេលឃាត់ខ្លួនជនដល់ទាំង២នាក់នោះ នគរបាលក៏ដកហូតបានធ្វើការបានកូនកាំបិតបត់០១ដើម, ដំបងដែករលាស់០១ដើម, ខ្នោះដៃចំនួន០២, ច្រវ៉ាក់ដែកប្រវែង៥២សង់ទីម៉ែត្រ ០១ខ្សែ, ទូរស័ព្ទដៃចំនួន០៣គ្រឿង, ពិលឆក់០១,និងញញួរ០១ ។
ដោយឡែកជនរងគ្រោះដោយការចាប់បង្ខាំង និងត្រូវបាននគរបាលជួយសង្គ្រោះបាននោះមានចំនួន៤នាក់ទី១, ឈ្មោះ Xuwen kai ភេទប្រុស អាយុ៣៧ឆ្នាំ ជនជាតិចិន ។ ទី២, ឈ្មោះ Hong Dayan ភេទប្រុស អាយុ៣៨ឆ្នាំ ជនជាតិចិន មុខរបរ ទី៣,ឈ្មោះ Zhang jipeng ភេទប្រុស អាយុ៣៨ឆ្នាំ ជនជាតិចិន ៤,ឈ្មោះ Chen genkai ភេទប្រុស អាយុ៣៨ឆ្នាំ ជនជាតិចិន ។
ក្រោយពេលឃាត់ខ្លួនបានជនដៃដល់ទាំង២នាក់ខាងលើនោះបានហើយ នគរបាលក៏បាននាំខ្លួនទៅធ្វើការសាកសួរ ដើម្បីកសាងសំណុំរឿងបញ្ជូនទៅកាន់សាលាដំបូងរាជធានីភ្នំពេញចាត់ការតាមច្បាប់ ៕


ចែករំលែកព័តមាននេះ