ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

​អ្នកញ៉ាំកាហ្វេ និងអ្នកមិនញ៉ាំ៖ តើអ្នកណារឹងមាំ និងមានអាយុវែងជាង? មកដឹងពី “រូបមន្តសម្ងាត់” ជួយឱ្យអាយុវែងដល់ទៅ ៣០%​

8 ម៉ោង មុន

សុខភាព៖ យោងតាមការចុះផ្សាយពីប្រភពបរទេស សម្រាប់អ្នកដែលចូលចិត្តញ៉ាំកាហ្វេជារៀងរាល់ព្រឹក នេះគឺជាដំណឹងល្អ! ការសិក្សាស្រាវជ្រាវថ្មីៗបានបង្ហាញថា អ្នកដែលញ៉ាំកាហ្វេក្នុងបរិមាណសមល្មម មានឱកាសអាយុវែងជាងអ្នកមិនញ៉ាំដល់ទៅ ៣០% ជាពិសេសគឺជួយឱ្យរាងកាយនៅតែរឹងមាំទោះបីជាឈានចូលវ័យចំណាស់ក៏ដោយ។ បើតាមទិន្នន័យពីទស្សនាវដ្តីវេជ្ជសាស្ត្រអឺរ៉ុប…

សុខភាព៖ យោងតាមការចុះផ្សាយពីប្រភពបរទេស សម្រាប់អ្នកដែលចូលចិត្តញ៉ាំកាហ្វេជារៀងរាល់ព្រឹក នេះគឺជាដំណឹងល្អ! ការសិក្សាស្រាវជ្រាវថ្មីៗបានបង្ហាញថា អ្នកដែលញ៉ាំកាហ្វេក្នុងបរិមាណសមល្មម មានឱកាសអាយុវែងជាងអ្នកមិនញ៉ាំដល់ទៅ ៣០% ជាពិសេសគឺជួយឱ្យរាងកាយនៅតែរឹងមាំទោះបីជាឈានចូលវ័យចំណាស់ក៏ដោយ។

បើតាមទិន្នន័យពីទស្សនាវដ្តីវេជ្ជសាស្ត្រអឺរ៉ុប ការញ៉ាំកាហ្វេនៅចន្លោះពី ១.៥ ទៅ ៣.៥ កែវក្នុងមួយថ្ងៃ ជួយកាត់បន្ថយអត្រាមរណភាពដោយសារជំងឺបេះដូង និងសរសៃឈាមបានយ៉ាងមានប្រសិទ្ធភាព។ ចំណុចដែលគួរឱ្យចាប់អារម្មណ៍នោះគឺ អ្នកដែលញ៉ាំកាហ្វេនៅពេលព្រឹក ទទួលបានអត្ថប្រយោជន៍សុខភាពខ្ពស់ជាងអ្នកដែលញ៉ាំកាហ្វេរាយប៉ាយពេញមួយថ្ងៃ។ សូម្បីតែកាហ្វេដែលបន្ថែមស្ករ ១ ស្លាបព្រាកាហ្វេ ក៏នៅតែផ្ដល់លទ្ធផលល្អចំពោះសុខភាពជាងអ្នកដែលមិនញ៉ាំកាហ្វេសោះដែរ។

ក្រៅពីជួយឱ្យអាយុវែង កាហ្វេក៏ជាជំនួយការដ៏អស្ចារ្យសម្រាប់មនុស្សចាស់ផងដែរ។ សារធាតុជាតិកាហ្វេអ៊ីនជួយរក្សាកម្លាំងដៃ ជួយឱ្យដើរបានលឿន និងកាត់បន្ថយអាការអស់កម្លាំងល្ហិតល្ហៃ ធ្វើឱ្យសុខភាពផ្លូវកាយនៅតែមានថាមពលទោះបីជាអាយុច្រើនក៏ដោយ។

ទោះជាយ៉ាងណា “អ្វីដែលច្រើនពេកក៏មិនល្អដែរ”។ អ្នកជំនាញបានណែនាំថា មនុស្សពេញវ័យមិនគួរញ៉ាំកាហ្វេលើសពី ៣ ទៅ ៤ កែវក្នុងមួយថ្ងៃឡើយ ព្រោះវាអាចបណ្ដាលឱ្យគេងមិនលក់ ភ័យព្រួយ ឬឡើងសម្ពាធឈាម។ ដើម្បីទទួលបានអត្ថប្រយោជន៍ខ្ពស់បំផុត អ្នកគួរជ្រើសរើសញ៉ាំកាហ្វេនៅពេលព្រឹក និងកុំភ្លេចញ៉ាំទឹកស្អាតឱ្យបានច្រើន ដើម្បីរក្សាសំណើមក្នុងរាងកាយ៕​

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ