ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ប្អូនៗចង់ខ្លាំង តែសមត្ថកិច្ចខ្លាំងជាង ! ម៉ូតូជិះជ្រែត្រូវសម្រាកនៅប៉ុស្តិ៍ ចាំចប់ចូលឆ្នាំចាំមកយកវិញ

15 ម៉ោង មុន
  • កំពត

ខេត្តកំពត ៖ ស្នងការដ្ឋាន​នគរបាល​ខេត្តកំពត ចាត់វិធានការ​ក្តៅ​ចំពោះ​ក្រុម​ក្មេង​ស្ទាវ​ជិះ​ម៉ូតូ​បង្ក​អនាធិបតេយ្យ ដើម្បី​ធានា​សុវត្ថិភាព​ជូន​ពលរដ្ឋ​ក្នុង​ឱកាស​បុណ្យចូលឆ្នាំ​ថ្មី ។ ជាក់ស្តែង​បើ​យោង​តាម​ផេ​ក​ស្នងការដ្ឋាន​នគរបាល​ខេត្តកំពត បាន​ប្រកាស នា​យប់​ថ្ងៃ​ទី​១២ ខែមេសា…

ខេត្តកំពត ៖ ស្នងការដ្ឋាន​នគរបាល​ខេត្តកំពត ចាត់វិធានការ​ក្តៅ​ចំពោះ​ក្រុម​ក្មេង​ស្ទាវ​ជិះ​ម៉ូតូ​បង្ក​អនាធិបតេយ្យ ដើម្បី​ធានា​សុវត្ថិភាព​ជូន​ពលរដ្ឋ​ក្នុង​ឱកាស​បុណ្យចូលឆ្នាំ​ថ្មី ។

ជាក់ស្តែង​បើ​យោង​តាម​ផេ​ក​ស្នងការដ្ឋាន​នគរបាល​ខេត្តកំពត បាន​ប្រកាស នា​យប់​ថ្ងៃ​ទី​១២ ខែមេសា ឆ្នាំ​២០២៦​នេះ​ថា ៖ សូម​ប្អូន​ៗ​ជិះ​ម៉ូតូ​អោយ​ស្រួលបួល ដូច​បងប្អូន​ផ្សេង​ៗ​ទៀត កុំ​ជិះ​លឿន ហើយ​ជ្រែរ​ពេញ​ផ្លូវ ដូច​ក្រុម​គាត់​នេះ​អោយ​សោះ ម៉ូតូ​ចូល​ឆ្នាំ​ហើយ ចាំ​មក​យក​ជិះ​វិញ ព្រោះ​ចូល​ឆ្នាំ​បងប្អូន​ប្រជាពលរដ្ឋ​មក​លេង​នៅ​ខេត្តកំពត​ច្រើន​ណាស់ ជិះ​លឿន​ជិះ​ជ្រែ ខ្លាច​បង្ក​គ្រោះថ្នាក់​ដល់​ពួក​គាត់ ។

សូម​បញ្ជាក់​ថា ការ​រឹត​បន្តឹង​នេះ ធ្វើ​ឡើង​ក្នុង​គោលបំណង​ការពារ​អាយុជីវិត និង​សុវត្ថិភាព​ជូន​ភ្ញៀវ​ទេសចរ​ជាតិ និង​អន្តរជាតិ ដែល​បាន​សម្រុក​មក​កម្សាន្ត​នៅ​ក្នុង​ខេត្តកំពត​យ៉ាងច្រើន​កុះករ នា​ឱកាស​បុណ្យចូលឆ្នាំ​ថ្មី ។ សកម្មភាព​ជិះ​ម៉ូតូ​ជ្រែ និង​លើស​ល្បឿន​កំណត់ មិន​ត្រឹមតែ​បង្ក​គ្រោះថ្នាក់​ដល់​ខ្លួនឯង​ប៉ុណ្ណោះ​ទេ ប៉ុន្តែ​វា​ក៏​ជា​ហានិភ័យ​ខ្ពស់​បំផុត​ក្នុង​ការ​បង្ក​គ្រោះថ្នាក់​ដល់​អ្នក​ដទៃ ដែល​កំពុង​ធ្វើ​ដំណើរ​លើ​ដងផ្លូវ​ផង​ដែរ ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ