ខេត្តកំពង់ស្ពឺ ៖ កម្លាំងនគរបាលនៃអធិការដ្ឋាននគរបាលស្រុកសាមគ្គីមុនីជ័យ បានបើកប្រតិបត្តិការបង្ក្រាប និងឃាត់ខ្លួនជនសង្ស័យម្នាក់ជាមុខសញ្ញាលួចយ៉ាងសកម្ម ក្រោយពីបានធ្វើសកម្មភាពលួចម៉ូតូពីប្រជាពលរដ្ឋបានសម្រេច កាលពីយប់ថ្ងៃទី១១ ខែមេសា ឆ្នាំ២០២៦។ នេះបើយោងតាមផេកអធិការដ្ឋាននគរបាលស្រុកសាមគ្គីមុនីជ័យបានប្រកាសនាល្ងាចថ្ងៃទី១២ ខែមេសានេះ ។
ដោយអនុវត្តតាមការដឹកនាំបញ្ជាដ៏ខ្ពង់ខ្ពស់ ពីលោកឧត្ដមសេនីយ៍ទោ ឃឹម សុកខៃ ស្នងការនគរបាលខេត្តកំពង់ស្ពឺ កម្លាំងអធិការដ្ឋាននគរបាលស្រុកសាមគ្គីមុនីជ័យ នៅថ្ងៃទី១១ ខែមេសា ឆ្នាំ២០២៦ វេលាម៉ោង១៩និង១០នាទី នៅចំណុវផ្លូវលំ ស្ថិតនៅភូមិត្រពាំងខ្នារ ឃុំយុទ្ធសាមគ្គី ស្រុកសាមគ្គីមុនីជ័យ បង្កដោយជនសង្ស័យមិនស្គាល់អតសញ្ញាណបានលួចយកម៉ូតូម៉ាកសង់ C125 ពណ៌ខ្មៅ សេរីឆ្នាំ២០២៦ ពាក់ផ្លាកលេខភ្នំពេញ 1LH-3679 ។
ក្រោយកើតហេតុ កម្លាំងសមត្ថកិច្ចបានទំនាក់ទំនងជាមួយជនរងគ្រោះ ឈ្មោះ ខុម សារ៉ាឌី ភេទប្រុស អាយុ៣៧ឆ្នាំ រស់នៅភូមិឃុំខាងលើ ដោយម៉ូតូខាងលើមានភ្ជាប់ប្រព័ន្ធ (GPS) ក៏បានតាមរកនឹងឆែកមើលឃើញ នៅចំណុចភូមិថ្មី សង្កាត់ត្រាចទង ក្រុងឧដុង្គម៉ែជ័យ ខេត្តកំពង់ស្ពឺ និងបានឃាត់ខ្លួនជនសង្ស័យ០១នាក់ ឈ្មោះ ឡោះ ប៊ុនលី ភេទប្រុស អាយុ២៧ឆ្នាំ រស់នៅភូមិថ្មី សង្កាត់ត្រាចទង ក្រុងឧដុង្គម៉ែជ័យ ខេត្តកំពង់ស្ពឺ ដែលជាអ្នកធ្វើសកម្មភាពលួចម៉ូតូរបស់ជនរងគ្រោះ ។
ចំពោះការដកហូតវត្ថុតាងបានមាន: ម៉ូតូ០១គ្រឿង ម៉ាកសង់C125ពណ៌ខ្មៅ សេរីឆ្នាំ២០២៦ (ប្រគល់ជូនជនរងគ្រោះវិញ), ដែកកែច្នៃសម្រាប់កាច់ករម៉ូតូ០៥ដើម ,កូនសោរសម្រាប់ដោះខ្ចៅ០៤ដើម, រៀនម៉ូតូមុខក្រោយ ចំនួន០២ ,កូនកាំបិតចុងស្រួច០១ដើម,ប្រដាប់កឹបផ្លាកលេខ ម៉ូតូ០១ដើម,កាតគ្រីម៉ូតូ០១សន្លឹក,ម៉ារវេនម៉ូតូ០១ដើម,ឧបករណ៍កែច្នៃសម្រាប់ប្រើម្រាស់គ្រឿងញៀ.នមួយចំនួន។
បច្ចុប្បន្នជនសង្ស័យខាងលើ ត្រូវឃាត់ខ្លួននៅអធិការដ្ឋាននគរបាលស្រុកសាមគ្គីមុនីជ័យ ដើម្បីចាត់ការតាមនីតិវិធីបន្ត ៕


ចែករំលែកព័តមាននេះ