ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ម៉ូតូ​បុ.ក​ជាមួយឡានទួ​រី​ស​ចំ​ពីមុខ​ពេញទំហឹង ស្លា.ប់​យុវជន​ម្នាក់​នៅ​លើ​ផ្លូវជាតិ​លេខ​៥១

6 ម៉ោង មុន
  • កំពង់ស្ពឺ

ខេត្តកំពង់ស្ពឺ ​៖ យុវជន​ម្នាក់​បាន​ស្លាប់​ភ្លាម​ៗ​នៅ​កន្លែង​កើតហេតុ ​ខណៈ​ដែល​ជិះម៉ូតូ​ម្នាក់ឯង​ហើយ​បុក​ជាមួយ​រថយន្ត​បើកបរ​បញ្ច្រាសទិស​ចំ​ពីមុខ​ពេញទំហឹង​ ។ ហេតុការណ៍​ម៉ូតូ​បុក​ជាមួយ​រថយន្ត​បណ្ដាល​ឱ្យ​យុវជន​ម្នាក់​ស្លាប់​នៅ​កន្លែង​កើតហេតុ​បាន​កើតឡើង ​កាលពី​វេលា​ម៉ោង​០២ ​និង​៣០​នាទី​រសៀល​ថ្ងៃ​ទី​១១ ខែមេសា ឆ្នាំ​២០២៦…

ខេត្តកំពង់ស្ពឺ ​៖ យុវជន​ម្នាក់​បាន​ស្លាប់​ភ្លាម​ៗ​នៅ​កន្លែង​កើតហេតុ ​ខណៈ​ដែល​ជិះម៉ូតូ​ម្នាក់ឯង​ហើយ​បុក​ជាមួយ​រថយន្ត​បើកបរ​បញ្ច្រាសទិស​ចំ​ពីមុខ​ពេញទំហឹង​ ។ ហេតុការណ៍​ម៉ូតូ​បុក​ជាមួយ​រថយន្ត​បណ្ដាល​ឱ្យ​យុវជន​ម្នាក់​ស្លាប់​នៅ​កន្លែង​កើតហេតុ​បាន​កើតឡើង ​កាលពី​វេលា​ម៉ោង​០២ ​និង​៣០​នាទី​រសៀល​ថ្ងៃ​ទី​១១ ខែមេសា ឆ្នាំ​២០២៦ ស្ថិតនៅ​តាម​បណ្ដោយ​ផ្លូវជាតិ​លេខ​៥១ ចន្លោះ​បង្គោល​គីឡូម៉ែត្រ​លេខ​៣៣​ ទៅ​លេខ​៣៤ ត្រង់​ចំណុច​ភូមិ​ថ្មគោល ឃុំ​សំបូរ ស្រុក​សំរោង​ទង ខេត្ដកំពង់
ស្ពឺ ។

នគរបាល​ស្រុក​សំរោង​ទង​បាន​និយាយ​ដឹង​ថា ​នៅ​មុន​ពេល​កើតហេតុ​ មាន​ម៉ូតូ​១​គ្រឿង​ម៉ាក​ហុងដា​ប៊ីត ពណ៌​ស​-​ខៀវ ពាក់​ផ្លា​ក​លេខ​កំពង់ស្ពឺ 1Y-8621 អ្នកបើកបរ​ឈ្មោះ ពន្លឺ សំណាង ភេទ​ប្រុស អាយុ​២៤​ឆ្នាំ រស់នៅ​ក្នុងភូមិ​ត្រពាំងរុន ឃុំ​ភ្នំ​តូច ស្រុក​សាមគ្គី​មុនី​ជ័យ ខេត្តកំពង់ស្ពឺ បាន​បើកបរ​តាម​បណ្ដោយ​ផ្លូវជាតិ​លេខ​៥១ ពី​ទិស​ខាងត្បូង​ទៅ​ទិស​ខាងជើង ។ លុះ​ពេល​ធ្វើ​ដំណើរ​មក​ដល់​ចំណុច​កើតហេតុ​ខាងលើ​ បាន​បុក​ជាមួយ​រថយន្ត​១​គ្រឿង​ម៉ាក​ស៊ាំ​យ៉ុ​ង ពណ៌​ប្រផេះ ពាក់​ផ្លា​ក​លេខ​ភ្នំពេញ 2AJ-4548 អ្នកបើកបរ​មិន​ស្គាល់​អត្ដសញ្ញាណ (​គេចខ្លួន​ក្រោយ​ពេល​កើតហេតុ​) ដែល​កំពុង​បើកបរ​បញ្ច្រាសទិស​គ្នា​ចំ​ពីមុខ​យ៉ាង​ពេញទំហឹង បណ្តាល​ឱ្យ​ស្លាប់​យុវជន​ម្នាក់​ជា​ម្ចាស់​ម៉ូតូ​មានឈ្មោះ​(​ពន្លឺ សំណាង​) នៅ​កន្លែង​កើតហេតុ​។

នគរបាល​ស្រុក​សំរោង​ទង​បាន​និយាយ​ដឹង​ថា​ ចំពោះ​សព​យុវជន​រង​គ្រោះ​ នគរបាល​ជំនាញ​បាន​ប្រគល់​ជូន​សាច់ញាតិ​ក្រុម​គ្រួសារ​យក​ទៅ​ធ្វើបុណ្យ​តាម​ប្រពៃណី​។ នគរបាល​ស្រុក​សំរោង​ទង​បាន​បញ្ជាក់​​​ថា ​ក្រោយ​កើតហេតុ​ នគរបាល​ជំនាញ​ចុះ​ធ្វើការ​វាស់វែង ចំពោះ​វត្ថុ​តាង​ទាំង​២​គ្រឿង​
នគរបាល​បាន​យក​ទៅ​រក្សា​ទុក​នៅ​ប៉ុស្តិ៍​នគរបាល​រដ្ឋបាល​សំបូរ​បណ្ដោះអាសន្ន​ រង់ចាំ​ធ្វើការ​ដោះស្រាយ​នៅ​ពេល​ក្រោយ ​៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ