ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

​ខេត្តកំពង់ឆ្នាំង៖ ភ្លើងឆេះរោងឆ្អើរត្រីមួយកន្លែងយ៉ាងសន្ធោសន្ធៅ ដោយសារការធ្វេស​ប្រហែស​របស់​ម្ចាស់​

6 ម៉ោង មុន
  • កំពង់ឆ្នាំង

ខេត្តកំពង់ឆ្នាំង ៖ រោងត្រីឆ្អើរមួយកន្លែង ត្រូវបាន​អគ្គិភ័យឆាបឆេះ​ដោយសារម្ចាស់បង្កាត់ភ្លើងឆ្អើរត្រីមិនបានប្រុងប្រយ័ត្ន ។ ករណីនេះ កើតឡើងនៅវេលា​ម៉ោង​៩ និង៣០នាទី​ព្រឹក​ថ្ងៃទី១២ ខែមេសា ឆ្នាំ២០២៦…

ខេត្តកំពង់ឆ្នាំង ៖ រោងត្រីឆ្អើរមួយកន្លែង ត្រូវបាន​អគ្គិភ័យឆាបឆេះ​ដោយសារម្ចាស់បង្កាត់ភ្លើងឆ្អើរត្រីមិនបានប្រុងប្រយ័ត្ន ។ ករណីនេះ កើតឡើងនៅវេលា​ម៉ោង​៩ និង៣០នាទី​ព្រឹក​ថ្ងៃទី១២ ខែ
មេសា ឆ្នាំ២០២៦ ស្ថិតនៅចំណុចក្នុងភូមិកណ្ដាល សង្កាត់ផ្សារឆ្នាំង ក្រុង/ខេត្ត​កំពង់ឆ្នាំង ។

ប្រភពពីសមត្ថកិច្ចអោយដឹងថា ម្ចាស់រោងឈ្មោះ ឯក សុធា អាយុ​៤៣ឆ្នាំ រស់នៅភូមិ/ឃុំ កើតហេតុខាងលើ ។ តាមការស្រង់បឋមពីជនរងគ្រោះអោយដឹងថា ប្រហែលវេលាម៉ោង​៩និង៣០នាទីព្រឹកម្ចាស់រោង​បានបង្កាត់ភ្លើងឆ្អើរត្រី​ដូចសព្វដង ប៉ុន្តែមានការទ្វេសប្រហែសមួយផ្លេត បណ្ដាលអោយមានអណ្ដាតភ្លើងឆាបឆេះតែម្តង ។

ក្នុងករណីនេះ បណ្ដោលអោយខូចរោងឆ្អើរត្រីចំនួន០១ខ្នង ទំហំទទឹងប្រវែង៤ម៉ែត្រ បណ្ដោយប្រវែង​១៥ម៉ែត្រ ឆេះខ្ទេច​ត្រីឆ្អើរចំនួន៣០០ចង្កាក់ រទេះចំនួន២គ្រឿង និងសម្ភារ​ឆ្វើត្រីមួយចំនួនទៀត។

ក្នុងករណីអគ្គិភ័យនេះ កងកម្លាំងនគរបាលបានប្រើប្រាស់ឡានទឹកចំនួន៣គ្រឿង និងប្រើប្រាស់ទឹកអស់ចំនួន៣ឡាន ទើបគ្របគ្រងស្ថានការណ៍​បាន។ ចំពោះហេតុការណ៍​នេះ មិនមានការរាលដាលដល់លំនៅឋានអ្នកដទៃ  និង​បង្កអោយមានអ្នករងរបួសឡើយ ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ