ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ឃាត់​ក្មេង​ទំនើង​បង្ហោះ​ម៉ូតូ ដោះ​កង់​មុខ​ឱ្យ​អូស​ម៉ូតូ​ថា«ខ្ញុំ​ឈប់​បង្ហោះ​ម៉ូតូ​ទៀត​ហើយ​»

5 ម៉ោង មុន
  • ភ្នំពេញ

រាជធានី​ភ្នំពេញ ៖ ក្មេង​ទំនើង​បង្ហោះ​ម៉ូតូ​នៅ​តាម​ដងផ្លូវ​សាធារណៈ​ម្នាក់​ ត្រូវ​បាន​កម្លាំង​នគរបាល​ខណ្ឌទួលគោក​ឃាត់ខ្លួន​ហើយ​ដោះ​កង់​មុខ​អោយ​អូស​ម៉ូតូ​ជុំវិញ​រង្វង់​មូលនៃ​អធិការដ្ឋាន​និង​និយាយ​ថា «​ខ្ញុំ​ឈប់​បង្ហោះ​ម៉ូតូ​ទៀត​ហើយ​» ​។ ក្មេង​ទំនើង​រូប​នោះ​ឈ្មោះ ចាប ជី​ន​ចា ភេទ​ប្រុស…

រាជធានី​ភ្នំពេញ ៖ ក្មេង​ទំនើង​បង្ហោះ​ម៉ូតូ​នៅ​តាម​ដងផ្លូវ​សាធារណៈ​ម្នាក់​ ត្រូវ​បាន​កម្លាំង​នគរបាល​ខណ្ឌទួលគោក​ឃាត់ខ្លួន​ហើយ​ដោះ​កង់​មុខ​អោយ​អូស​ម៉ូតូ​ជុំវិញ​រង្វង់​មូលនៃ​អធិការដ្ឋាន​និង​និយាយ​ថា «​ខ្ញុំ​ឈប់​បង្ហោះ​ម៉ូតូ​ទៀត​ហើយ​» ​។

ក្មេង​ទំនើង​រូប​នោះ​ឈ្មោះ ចាប ជី​ន​ចា ភេទ​ប្រុស អាយុ​១៧​ឆ្នាំ ជនជាតិ​ខ្មែរ មុខរបរ​សិស្ស (​ជា​អ្នក​បង្ហោះ​ម៉ូតូ​ជិះ​ម៉ូតូ​០១​គ្រឿង​ម៉ាក​Nex ពណ៌​លឿង​-​ស ​​ពុំ​មាន​ពាក់​ស្លាក់​ ។ តាម​នគរបាល​ខណ្ឌទួលគោក​បាន​ឲ្យ​ដឹង​ថា នៅ​ថ្ងៃ​ទី​១២ ​មេ​សា ឆ្នាំ​២០២៦ វេលា​ម៉ោង​ប្រហែល​០៣ ​និង​៣៥​នាទី​ទៀប​ភ្លឺ កម្លាំង​ផ្នែក​ជំនាញ​នៃ​អធិការដ្ឋាន​នគរបាល​ខណ្ឌទួលគោក បាន​ធ្វើការ​ឃាត់ខ្លួន​ក្មេង​ទំនើង​ចំនួន​ម្នាក់​ជាក់ស្តែង​ពី​បទ​បង្ហោះ​ម៉ូតូ​នៅ​បណ្តោយ​ផ្លូវ​សារ​ធារ​ណៈ នៅ​ចំណុច​បណ្តោយ​ផ្លូវ​លេខ ៥៦៦ រហូត​ដល់ ផ្លូវ​២៩១ ស្ថិត​ក្នុង​សង្កាត់​បឹង​កក់​ទី​១ ខណ្ឌទួលគោក រាជធានី​ភ្នំពេញ ។​

បន្ទាប់​ពី​ឃាត់ខ្លួន​នគរបាល​ ក៏​បាន​ឲ្យ​ក្មេង​ទំនើង​រូប​នោះ​ដោះ​កង់​មុខ​ម៉ូតូ​ ហើយ​អូស​ជុំវិញ​រង្វង់​មូល​ទង់ជាតិ​ថា ខ្ញុំ​ឈប់​បង្ហោះ​ម៉ូតូ​ទៀត​ហើយ ​និង​បាន​ធ្វើការ​អប់រំ​អោយ​ឪពុក​ម្តាយ​ធានា​ត្រឡប់​ទៅ​ផ្ទះ​វិញ ​៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ