ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

​មនុស្ស​ម្នា​សម្រុក​មក​ផ្សារ​វាល​យន្ត​ទិញ​អីវ៉ាន់​ត្រៀម​ចូល​ឆ្នាំ​យ៉ាងច្រើន​កុះករ

6 ម៉ោង មុន
  • ស្វាយរៀង

ខេត្តស្វាយរៀង​ ៖ ​នៅ​មុនមួយ​ថ្ងៃ​ចូល​ឆ្នាំ​ថ្មី ​ឆ្នាំ​មមី ​មនុស្ស​ម្នា​នាំគ្នាសម្រុក​មក​ផ្សារ​វាល​យន្ត​ ក្រុង​ស្វាយ​រៀង ​ដើម្បី​ទិញ​ផ្លែ​ឈើ ទិញ​ផ្កា នឹង​ទិញ​គ្រឿង​ម្ហូបអាហារ ដើម្បី​​ត្រៀម​រៀបចំ​ទទួល​ទេវតា​និង​ចង្ហាន់​ទៅ​វត្ត​ប្រគេន​ព្រះសង្ឃ​…

ខេត្តស្វាយរៀង​ ៖ ​នៅ​មុនមួយ​ថ្ងៃ​ចូល​ឆ្នាំ​ថ្មី ​ឆ្នាំ​មមី ​មនុស្ស​ម្នា​នាំគ្នាសម្រុក​មក​ផ្សារ​វាល​យន្ត​ ក្រុង​ស្វាយ​រៀង ​ដើម្បី​ទិញ​ផ្លែ​ឈើ ទិញ​ផ្កា នឹង​ទិញ​គ្រឿង​ម្ហូបអាហារ ដើម្បី​​ត្រៀម​រៀបចំ​ទទួល​ទេវតា​និង​ចង្ហាន់​ទៅ​វត្ត​ប្រគេន​ព្រះសង្ឃ​ គិតត្រឹមថ្ងៃទី១៣ មេសា នេះ។

​បុរស់ជា​អ្នកលក់​ផ្លែ​ឈើ ក៏​ដូច​ជា​អ្នកលក់​ផ្កា​​បាន​លើក​ឡើង​ថា រយ​:​ពេល​២​ថ្ងៃ​ គឺ​ចាប់ពី​ថ្ងៃ​ទី​១២ ​ទី​១៣​ មេ​សា ​២០២៦ ​នេះ​ មាន​មនុស្ស​ស្រី​ប្រុស​ចាស់​ក្មេង ​បាន​នាំ​គ្នា​សម្រុក​មក​ទិញ​ផ្លែ​ឈើ ទិញ​ផ្កា និង​អ្នកខ្លះ​ទិញ​គ្រឿង​ផ្សំ​ សម្រាប់​ធ្វើ​ម្ហូប​ និង​ទិញ​ត្រី​សាច់ សាច់​មាន់​ សាច់​ទា សាច់​គោ​ សាច់​ជ្រូក និង​គ្រឿង​សមុទ្រ ដើម្បី​ត្រៀម​រៀបចំ​គ្រឿង​លំដាប់​ទទួល​ទេវតា និង​ធ្វើ​ចង្ហាន់​យក​ទៅ​វត្ត​ប្រគេន​ព្រះសង្ឃ ។​

អ្នកលក់​ផ្លែ​ឈើ​បាន​លើក​ឡើង​ថា ការ​លក់​ផ្លែ​ឈើ​នៅ​មុន​ថ្ងៃ​ចូល​ឆ្នាំមមី​នេះ ​បើ​ប្រៀបធៀប​ កាលពីមុន​ថ្ងៃ​ចូល​ឆ្នាំម្សាញ់ គឺ​ខុស​គ្នា​ខ្លាំង​ណាស់​ ឆ្នាំម្សាញ់​ មិនសូវ​មាន​​មក​ទិញ​ផ្លែ​ឈើ​ ឬ​ទិញ​ផ្កា​ច្រើន​ទេ​ក៏​ប៉ុន្តែ​ឆ្នាំ​នេះ​ មាន​អ្នក​មក​ទិញ​ផ្លែ​ឈើ​ទិញ​ផ្កា និង​ទិញ​នំ​គ្រឿង​ភេសជ្ជ​:ច្រើន​ ។

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ