ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

សម្តេច​តេ​ជោ ហ៊ុន សែន អញ្ជើញ​គោរព​វិញ្ញាណក្ខន្ធ មហា​ឧបាសិកា​ពុទ្ធ​សាសនូបត្ថម្ភក៍ ផូ ភួង

9 ម៉ោង មុន

រាជធានីភ្នំពេញ ៖ នា​រសៀល​ថ្ងៃ​សៅរ៍ ​ទី​១១ ខែមេសា ឆ្នាំ​២០២៦ សម្តេច​អគ្គមហាសេនាបតី​តេ​ជោ ហ៊ុន សែន ប្រមុខរដ្ឋ​ស្តីទី​…

រាជធានីភ្នំពេញ ៖ នា​រសៀល​ថ្ងៃ​សៅរ៍ ​ទី​១១ ខែមេសា ឆ្នាំ​២០២៦ សម្តេច​អគ្គមហាសេនាបតី​តេ​ជោ ហ៊ុន សែន ប្រមុខរដ្ឋ​ស្តីទី​ នៃ​ព្រះរាជាណាចក្រ​កម្ពុជា អញ្ជើញ​គោរព​វិញ្ញាណក្ខន្ធ មហា​ឧបាសិកា​ពុទ្ធ​សាសនូបត្ថម្ភក៍ ផូ ភួង ដែល​ត្រូវជា​ម្តាយបង្កើតឯកឧត្តម​នាយ​ឧត្តមសេនីយ៍ ស ថេ​ត អគ្គស្នងការ​នគរបាល​ជាតិ ដែល​បាន​ទទួលមរណភាព​ កាលពី​ថ្ងៃ​ពុធ ទី​៨ ខែមេសា ឆ្នាំ​២០២៦ ក្នុង​ជន្មាយុ ៩៥​ឆ្នាំ ដោយ​រោគាពាធ​ ។

សម្តេច​តេ​ជោ​បាន​មាន​ប្រសាសន៍​រំលែក​ទុក្ខ​ដ៏​ក្រៀមក្រំ ជូន​ចំពោះ​ឯកឧត្តម​នាយ​ឧត្តមសេនីយ៍ និង​លោក​ជំទាវ ព្រមទាំង​ក្រុម​គ្រួសារ នូវ​ការ​បាត់បង់​នូវ​ម្តាយ ម្តាយក្មេក ជីដូន ជីទួត ជាទី​គោរព​ស្រលាញ់​បំផុត​ ដែល​ប្រកប​ទៅ​ដោយ​ព្រហ្ម​វិហារធម៌ និង​សង្គហធម៌ របស់​កូន​ៗ ចៅ​ៗ ចៅទួត ហើយ​ក៏​ជា​ការ​បាត់បង់ ​នូវ​ពុទ្ធសាសនិក​មួយ​រូប​ ដែល​តែងតែមាន​សទ្ធា​ជ្រះថ្លា​ក្រៃ​លែង​ក្នុង​ការ​លើក​ស្ទួយ​ព្រះពុទ្ធ​សាសនា​នៅ​កម្ពុជា​ ។

សម្តេច​តេ​ជោ ហ៊ុន សែន ក៏​បាន​អញ្ជើញ​ចារ​លើ​ក្រាំងមាស​រំលែក​ទុក្ខ​ដល់​ក្រុម​គ្រួសារ​មហា​ឧបាសិកា​ពុទ្ធ​សាសនូបត្ថម្ភក៍ ផូ ភួង​ ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ