ខេត្តប៉ៃលិន ៖ កាលពីរសៀលថ្ងៃទី០៩ ខែមេសា ឆ្នាំ២០២៦ រដ្ឋបាលខេត្តប៉ៃលិន បានប្រកាសចូលកាន់មុខតំណែងថ្មី ដល់មន្ត្រីរាជការក្នុងរចនាសម័ន្ធរដ្ឋបាលខេត្ត ចំនួន២៣រូប ស្ថិតក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់ឯកឧត្តម ជា ចានឌិន ប្រធានក្រុមប្រឹក្សាខេត្ត និងលោកជំទាវបណ្ឌិត បាន ស្រីមុំ អភិបាល នៃគណៈអភិបាលខេត្តប៉ៃលិន ។
យោងតាមដីកាលេខ ០០៦/២៦ ដក.តត ចុះថ្ងៃទី១៦ ខែមីនា ឆ្នាំ២០២៦ ត្រូវបានតែងតាំង លោក ទួត ពៅ អត្ថលេខ១៧៣០២០០៣៤៨ ឋានន្តរស័ក្តិនាយក្រមការ ថ្នាក់លេខ៥ នៃក្របខ័ណ្ឌមន្ត្រីក្រមការ ឱ្យកាន់តំណែងជានាយកទីចាត់ការហិរញ្ញវត្ថុ សាលាខេត្តប៉ៃលិន។
យោងតាមដីកាលេខ ០០៧/២៦ ដក.តត ចុះថ្ងៃទី៣០ ខែមីនា ឆ្នាំ២០២៦ គឺប្រការ ១ ត្រូវបានផ្ទេរភារកិច្ចមន្ត្រីរាជការចំនួន ០៤រូប, ប្រការ ២ ត្រូវបានតែងតាំងមន្ត្រីរាជការចំនួន ០៩រូប និងប្រការ៣ ត្រូវបានប្រគល់ភារកិច្ចមន្ត្រីរាជការចំនួន ០៩រូប នៅក្នុងរចនាសម្ព័ន្ធទីចាត់ការគ្រប់គ្រងធនធានមនុស្ស ទីចាត់ការរដ្ឋបាល ទីចាត់ការហិរញ្ញវត្ថុ ទីចាត់ការផែនការ និងវិនិយោគ ទីចាត់ការអន្តរវិស័យ អង្គភាពច្រក ចេញចូលតែមួយ និងអង្គភាពលទ្ធកម្ម នៃរដ្ឋបាលខេត្តប៉ៃលិន ។
បន្ទាប់ពីតំណាងមន្ត្រីរាជការទទួលបានមុខតំណែងថ្មី ធ្វើការប្តេជ្ញាចិត្តរួចមក លោកជំទាវបណ្ឌិត បាន ស្រីមុំ អភិបាល នៃគណៈ អភិបាលខេត្តប៉ៃលិន បានមានប្រសាសន៍លើកទឹកចិត្ត និងផ្តាំផ្ញើដល់មន្ត្រីរាជការ ដែលទើបប្រកាសចូលកាន់មុខតំណែងថ្មី ត្រូវយកចិត្តទុកដាក់អនុវត្តតួនាទីភារ:កិច្ច ក្នុងការបំពេញការងារ ប្រកបដោយ មនសិការវិជ្ជាជីវ: និងមានការទទួលខុសត្រូវខ្ពស់ ព្រមទាំងមានកិច្ចសហការល្អ មានសាមគ្គីភាព និង ឯកភាពផ្ទៃក្នុង និងចូលរួមចំណែកធ្វើឱ្យការអនុវត្តការងាររបស់រដ្ឋបាលខេត្ត កាន់តែមានប្រសិទ្ធភាពខ្ពស់ ដើម្បីជំរុញការអនុវត្តកម្មវិធីកំណែទម្រង់នានារបស់រាជរដ្ឋាភិបាល ជាពិសេសការលើកកម្ពស់ ការផ្ដល់សេវាសាធារណៈ ជូនប្រជាពលរដ្ឋ និងការអភិវឌ្ឍខេត្ត ឱ្យ កាន់តែមានការរីកចម្រើនប្រកប ដោយបរិយាប័ន្ន និងសមធម៌សង្គម ឆ្លើយតបទៅនឹងសេចក្តីត្រូវការ និងសំណូមពរជាក់ស្តែងពិត ប្រាកដរបស់ប្រជាពលរដ្ឋនៅមូលដ្ឋានឱ្យបានកាន់តែល្អជាងមុន ប្រសិទ្ធភាពជាងមុន និងទទួលបាន ផលច្រើនជាងមុន ជាពិសេសត្រូវប្រកាន់ខ្ជាប់នូវអភិក្រមរបស់សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា គឺ «ឆ្លុះកញ្ចក់ ងូតទឹក ដុសក្អែល ព្យាបាល និងវះកាត់» និងបាវចនាពីរគឺ «កែទម្រង់ខាងក្នុង និងបង្កើតមិត្តខាងក្រៅ» ដោយស្មារតីឯករាជ្យ។
លោកជំទាវបណ្ឌិតអភិបាល បានមានប្រសាសន៍លើកឡើងថា៖ ដើម្បីពង្រឹងប្រសិទ្ធភាពការងារដឹកនាំ គ្រប់ គ្រងនៅរដ្ឋបាលថ្នាក់ក្រោមជាតិ រាជរដ្ឋាភិបាលរៀបចំច្បាប់ ស្តីពីវិសោធន៍កម្មច្បាប់មាត្រ ១៤០ នៃច្បាប់ ស្តីពីការគ្រប់គ្រងរដ្ឋបាលរាជធានី ខេត្ត ក្រុង ស្រុក ខណ្ឌ ក្នុងគោលបំណងកែសម្រួលចំនួន គណៈ អភិបាលរាជធានីខេត្ត ក្រុង ស្រុក ខណ្ឌ ក្នុងការបង្កើនធនធានមនុស្ស ក្នុងជួរគណៈអភិបាល ដែល ជាអង្គប្រតិបត្តិឱ្យមានចំនួនសមស្រប តាមស្ថានភាពនៃកំណើនសេដ្ឋកិច្ច កំណើនប្រជាពលរដ្ឋ និងភូមិសាស្ត្រ នៃរដ្ឋបាលថ្នាក់ក្រោមជាតិនីមួយៗ ដើម្បីធានារាប់រងអនុវត្តមុខងារ និងធនធាន ដែល បានផ្ទេរពីក្រសួង ស្ថាប័នថ្នាក់ជាតិតំណាងរាជរដ្ឋាភិបាល ក្រសួង ស្ថាប័ន ដូចជា៖ ការងារសន្តិសុខ របៀបរៀបរយសាធារណ: ច្បាប់ និងលិខតិបទដ្ឋានគតិយុត្តនានា ឱ្យកាន់តែមានប្រសិទ្ធភាព ឆ្លើយតប តាមតម្រូវការរបស់ប្រជាពលរដ្ឋ និងការអភិវឌ្ឍសេដ្ឋកិច្ចសង្គមនៅមូលដ្ឋាន។
នៅក្នុងឱកាសនោះផងដែរ លោកជំទាវបណ្ឌិត បាន ស្រីមុំ ក៍បានមានប្រសាសន៍សម្តែងការកោតសរសើ និងវាយតម្លៃខ្ពស់ ចំពោះថ្នាក់ដឹកនាំ មន្ត្រីរាជការគ្រប់លំដាប់ថ្នាក់ក្នុងខេត្តប៉ៃលិន ដែលបានរួមសាមគ្គីសហការគ្នា ខិតខំប្រឹងប្រែងយ៉ាងសកម្ម ក្នុងការអនុវត្តកម្មវិធីនយោបាយ និងយុទ្ធសាស្ត្របញ្ចកោណរបស់រាជរដ្ឋាភិបាលកម្ពុជា ក្រោមការដឹកនាំរបស់សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត ជានាយករដ្ឋមន្ត្រី ដោយបានជំរុញអភិវឌ្ឍខេត្ត ឲ្យមានការរីកចម្រើនលើគ្រប់វិស័យ និងរក្សាបាននូវសន្តិសុខ សណ្ដាប់សាធារណៈសង្គម បានល្អប្រសើរ សំដៅលើកកម្ពស់ជីវភាពរបស់ប្រជាពលរដ្ឋ និងកាត់បន្ថយភាពក្រីក្រ ជាពិសេសបានចូលរួមយ៉ាងសកម្មក្នុងការកែលម្អសោភ័ណភាពខេត្ត យ៉ាងស្រស់បំព្រងគួរឱ្យចង់គយគន់ផងដែរ៕





ចែករំលែកព័តមាននេះ