រាជធានីភ្នំពេញ ៖ រដ្ឋបាលរាជធានីភ្នំពេញ ជូនដំណឹងដល់បងប្អូនប្រជាពលរដ្ឋទាំងអស់ ឲ្យបានជ្រាបថា ដើម្បីចូលរួមអបអរសាទរ ក្នុងឱកាសពិធីបុណ្យចូលឆ្នាំថ្មី ប្រពៃណីជាតិ ឆ្នាំមមី អដ្ឋស័ក ព.ស.២៥៧០ គ.ស២០២៦ រដ្ឋបាលរាជធានីភ្នំពេញ សហការជាមួយសហភាពសហព័ន្ធយុវជនកម្ពុជា នឹងរៀបចំព្រឹត្តការណ៍ «នគរសង្ក្រាន្ត» ចំនួន ៦ទីតាំង រួមមាននៅរមណីយដ្ឋានវប្បធម៌ប្រវត្តិសាស្ត្រវត្តភ្នំ, សួនវឌ្ឍនៈ, ផ្លូវថ្មើរជើងចតុមុខ (Walk Street), ផ្សារទួលទំពូង, បាសាក់លែន និងសួនច្បារមុខវត្តបុទុមវតី ដែលមានរយៈពេល៦ថ្ងៃ ចាប់ពីថ្ងៃទី១៤ ដល់ថ្ងៃទី១៩ ខែមេសា ឆ្នាំ២០២៦ ដោយមានរៀបចំកម្មវិធីបែបប្រពៃណីជាតិ និងកម្សាន្តសប្បាយជាច្រើន ដូចជា កម្មវិធីទទួលទេវតាឆ្នាំថ្មី ដង្ហែព្រះពុទ្ធរូប ពូនភ្នំខ្សាច់ ស្រង់ព្រះ សម្តែងសិល្បៈ របាំប្រពៃណី របាំបុរាណ ល្បែងប្រជាប្រិយជាតិ (ទាញព្រ័ត្រ បោះអង្គញ់ វាយក្អម ចោលឈូង លាក់កន្សែង ចាប់កូនខ្លែង និងដណ្តើម ស្លឹកឈើ) ប្រគំតន្ត្រីបុរាណ-សម័យ រាំលេងកម្សាន្ត តាំងបង្ហាញគំនូរបុរាណ និងវត្ថុសិល្បៈវប្បធម៌។
ដើម្បីឲ្យព្រឹត្តការណ៍ខាងលើប្រព្រឹត្តទៅដោយរលូន រក្សាបាននូវសន្តិសុខ សុវត្ថិភាព សណ្តាប់ធ្នាប់ និងរបៀបរៀបរយសាធារណៈ ព្រមទាំងបញ្ចៀសបាននូវការកកស្ទះចរាចរ អាជ្ញាធរមានសមត្ថកិច្ច នឹងធ្វើការបញ្ចៀសចរាចរ នៅតំបន់មួយចំនួន ។
ជាមួយគ្នានេះ ដើម្បីជួយសម្រួលដល់ការធ្វើដំណើរមកលេងកម្សាន្តសប្បាយ នៅតាមទីតាំងរៀបចំព្រឹត្តិការណ៍ខាងលើ រដ្ឋបាលរាជធានីភ្នំពេញ នឹងចាត់ឲ្យរដ្ឋបាលខណ្ឌដូនពេញ និងរដ្ឋបាលខណ្ឌចំការមន រៀបចំទីតាំងចំណតសម្រាប់ទោចក្រយានយន្តក្នុងអំឡុងពេលឈប់សម្រាក ដោយកំណត់តម្លៃមិនឱ្យលើសពី ១,០០០ (មួយពាន់)រៀល ក្នុងមួយគ្រឿង នៅតាមទីតាំងសំខាន់ៗចំនួន៤ មានដូចខាងក្រោម ៖



ចែករំលែកព័តមាននេះ