ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ក្តី​សង្ឃឹម​ចុង​ក្រោយ​​លោក​យាយ​ពិការ​ភ្នែក​បានសម្រេច​ដូច​បំណង

6 ឆ្នាំ មុន
  • កំពង់ស្ពឺ

ខេត្តកំពង់ស្ពឺ ៖ តាម​រយៈ​កោះសន្តិភាព​ដែល​បាន​ផ្សាយ​ពី​ជីវិត​តស៊ូ​របស់​លោកយាយ​ពិការ​​ភ្នែក​ទាំង​សងខាង​តាំងពី​អាយុ​៣​ឆ្នាំ​ រហូត​បច្ចុប្បន្ន​ជាង​៧០​ឆ្នាំ​ហើយ​រួច​មក ធ្វើ​ឱ្យ​សប្បុរសជន​ដែល​មាន​ក្តី​មេត្តាករុណា​ក្នុង​ខ្លួន​កើតក្តី​អាណិតអាសូរ​ចំពោះ​លោកយាយ​ជា​ពន់ពេក​ក៏​បាន​ចែករំលែក​ថវិកា​ផ្ទាល់ខ្លួន​ដើម្បី​លោកយាយ​បាន​ប្រើប្រាស់​តាម​តម្រូវ​ការ​ប្រចាំជីវិត​ចុង​ក្រោយ និង​ជា​រដូវ​បុណ្យចូលឆ្នាំ​ផង​ដែរ ។ ក្នុង​ឱកាស​ទទួល​ថវិកា​សប្បុរសជន​តាម​រយៈ​កោះសន្តិភាព​នៅ​ព្រឹក​ថ្ងៃ​ទី​១១ មេ​សា នៅ​ភូមិ​បឹង​ងោង…

ខេត្តកំពង់ស្ពឺ ៖ តាម​រយៈ​កោះសន្តិភាព​ដែល​បាន​ផ្សាយ​ពី​ជីវិត​តស៊ូ​របស់​លោកយាយ​ពិការ​​ភ្នែក​ទាំង​សងខាង​តាំងពី​អាយុ​៣​ឆ្នាំ​ រហូត​បច្ចុប្បន្ន​ជាង​៧០​ឆ្នាំ​ហើយ​រួច​មក ធ្វើ​ឱ្យ​សប្បុរសជន​ដែល​មាន​ក្តី​មេត្តាករុណា​ក្នុង​ខ្លួន​កើតក្តី​អាណិតអាសូរ​ចំពោះ​លោកយាយ​ជា​ពន់ពេក​ក៏​បាន​ចែករំលែក​ថវិកា​ផ្ទាល់ខ្លួន​ដើម្បី​លោកយាយ​បាន​ប្រើប្រាស់​តាម​តម្រូវ​ការ​ប្រចាំជីវិត​ចុង​ក្រោយ និង​ជា​រដូវ​បុណ្យចូលឆ្នាំ​ផង​ដែរ ។

ក្នុង​ឱកាស​ទទួល​ថវិកា​សប្បុរសជន​តាម​រយៈ​កោះសន្តិភាព​នៅ​ព្រឹក​ថ្ងៃ​ទី​១១ មេ​សា នៅ​ភូមិ​បឹង​ងោង ឃុំ​ទឹកល្អក់ ស្រុក​គងពិសី​ខេត្តកំពង់ស្ពឺ លោកយាយ​បាន​សម្តែង​នូវ​ក្តី​រំភើប​ឥត​ឧបមា ព្រោះថា​ពេល​នេះ​លោកយាយ​កំពុង​ត្រូវការ​ថវិកា​ចាំបាច់​ដើម្បី​ទ្រទ្រង់​ជីវភាព​របស់​លោកយាយ ។ ដោយ​ក្តី​ត្រេកអរ​លោកយាយ​បាន​លើកដៃ​បួងសួង​ដល់​វត្ថុ​ស័ក្តិ​សិទ្ធិ​ក្នុង​លោក​ជា​ពិសេស​បារមី​ទេវតា​ឆ្នាំ​ថ្មី​តាម​ជួយ​បីបាច់​ថែ រក្សា​សប្បុរសជន​ឱ្យ​ជួប​តែ​សុខ​ចម្រើន ។

នាម​សប្បុរសជន​ដែល​បាន​បរិច្ចាគ​ថវិកា​ជូន​លោកយាយ​៖
១-​លោក​ឧត្តមសេនីយ៍ត្រី ជូ សា​រុន មេបញ្ជាការ​កង​រាជ​អាវុធ​ហត្ត​ខេត្តកំពង់ស្ពឺ​ថវិកា​២០០.០០០​រៀល ។

២-​លោក​ថោ​ង រ​ង្ស៊ី សាស្ត្រាចារ្យ​សាកលវិទ្យាល័យ​ភូមិន្ទ​ភ្នំពេញ និង​ភរិយា​ថវិកា​៨០.០០០​រៀល ។

៣-​លោក សេង គី ផ្ទះ​លក់​ទា​ខ្វៃ​ផ្សារ​ច្បារ​អំពៅ​ខណ្ឌ​ច្បារ​អំពៅ​ថវិកា​១០០.០០០​រៀល ។

៤-​លោកស្រី ផូ ល​ក្ខិ​ណា និង​ស្វាមី ព្រមទាំង​បុត្រ​ប្រជាពលរដ្ឋ​នៅ​ភូមិ​បឹង​ងោង​ថវិកា​៥០.០០០​រៀល ។

៥-​លោកស្រី កុយ រតនា ហៅ​នួន និង​ស្វាមី រស់នៅ​ភូមិ​បើ​ន ឃុំ​ដងទង់ ស្រុក​ឈូក ខេត្តកំពត​ថវិកា​៥០.០០០​រៀល ។

៦-​យុវតី ត្រា សុ​ខេ​ធីតា រៀន​នៅ​សាលា​សុវណ្ណ​ភូមិ​សាខា​ទួល​គោក​ថវិកា​២០.០០០​រៀល៕

គួររំលឹកថា ៖

សូម​សប្បុរសជន​មេត្តា​ជួយ​លោកយាយ ក្នុង​ក្តី​សង្ឃឹម​ចុង​ក្រោយ​ផង

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ