សូម​សប្បុរសជន​មេត្តា​ជួយ​លោកយាយ ក្នុង​ក្តី​សង្ឃឹម​ចុង​ក្រោយ​ផង


ខេត្តកំពង់ស្ពឺ ៖ លោកយាយ​ពិការ​ភ្នែក​ទាំង​សងខាង រស់នៅ​ម្នាក់ឯង ពឹងពាក់​អាស្រ័យ​កូនក្មួយ និង​អ្នក​ជិតខាង ដាច់​ចិត្ត​លើកដៃ​ស្វែងរក​សប្បុរសជន​មេត្តា​ជួយ​គាត់​គ្រាន់​បាន​ហូប​ឆ្ងាញ់​នា​ជីវិត ចុង​ក្រោយ​របស់​គាត់​ផង​។ លោក​យ​យាយ​ពិការ​ភ្នែក​ទាំង​សងខាង​មានឈ្មោះ អ៊ុ​ង យស អាយុ​៨០​ឆ្នាំ រស់នៅ​ម្នាក់ឯង​ក្នុងភូមិ​បឹង​ងោង ឃុំ​ទឹកល្អក់ ស្រុក​គងពិសី ខេត្តកំពង់ស្ពឺ​។ ជួប​ជាមួយ​អ្នក​យក​ព័ត៌មាន យើង​លោកយាយ​បាន​រៀបរាប់​ថា លោកយាយ​ពិការ​ភ្នែក​តាំង​តែ​ពី​គាត់​អាយុ​បាន​៣​ឆ្នាំ​មក​ម្លេះ ដោយ​ជំនាន់​នោះ​(​កើត​ជំងឺ​ពិស​កុក​) ដោយ​មិន​អាច​ព្យាបាល​ជា​គាត់​ក៏​ត្រូវ​ពិការ​ភ្នែក​ទាំង​សងខាង​តែ​ម្តង ចាប់​តាំង​តែ​ពី​ពេល​នោះ​មករ​ហូត​ដល់​ជំនាន់​ប៉ុ​ល​ពត ពួក​គេ​មិន​ឲ្យ​គាត់​ទំនេរ​នោះ​ទេ បាន​ឲ្យ​គាត់​កាត់ដេរ​ខោអាវ​ឲ្យ​អង្គការ បើ​គាត់​មិន​ធ្វើ​តាម​ទេ គេ​នឹង​យក​គាត់​ទៅ​សម្លាប់​ចោល​។ លោកយាយ​បន្ត​ថា ដោយ​ខ្លាច​គេ​សម្លាប់ ណាមួយ​ខ្លួន​ពិការ​ភ្នែក​មើល​មិនឃើញ​ផង​ក៏​ចេះ​តែ​ប្រឹងប្រែង​ដេរ ទាំង​ភ្នែក​ងងឹត បាន​ខោ និង​អាវ​ឈាន​ទៅ​ដល់​កាត់​សាច់​ក្រណាត់​ខ្លួនឯង​ទៀត​ផង​។

  លោកយាយ​បន្ត​ទៀត​ថា គាត់​ក៏​ឆ្ងល់​ខ្លួនឯង​ដែល​ថា​ភ្នែក​ងងឹត​ទេ​ហេតុ​អី​បាន​កាត់ដេរ​ខោអាវ​ឲ្យ​គេ​បាន ហាក់បីដូចជា​មាន​វិញ្ញាណ​អ្វី​ចម្លែក​បញ្ជា​លើ​គាត់​អីចឹង​។ ដូចនេះ​គេ​មិន​យក​គាត់​ទៅ​សម្លាប់​នោះ​ទេ រហូត​មក​ដល់​ជំនាន់​បែប​ប៉ុ​ល​ពត​ថ្ងៃ​រំដោះ​៧​មក​រា ឆ្នាំ​១៩៧៩​មក​គាត់​បាន​រស់នៅ​ជាមួយ​កូនក្មួយ ហើយ​ក៏​បាន​ចាប់​អាជីព​កាត់ដេរ​ខោអាវ មាន​អ្នកស្រុក​ខ្លះ​ក៏​ឲ្យ​គាត់​កាត់ដេរ​ឲ្យ​បាន​ខោអាវ និង​អ្នកខ្លះ​ទៀត​យល់​ថា​គាត់​ពិការ​ភ្នែក​ចឹ​ង​កាត់​មិន​ស្អាត​ក៏​តាម​ហ្នឹង​ទៅ ប៉ុន្តែ​មាន​អ្នក​ណា​គេ​អាណិត​គាត់ ជួយ​ឲ្យ​គាត់​កាត់ដេរ​ខោអាវ​ឲ្យ​ទៅ​។ មិន​ត្រឹមតែ​កាត់ដេរ​ខោអាវ​ប៉ុណ្ណោះ​ទេ កាលពី​កំឡុង​ឆ្នាំ​១៩៩០​ជាង គាត់​អាច​ស្ទាប​លុយ​ដឹង​ថា​ក្រដាស​ប៉ុន្មាន និង​អាច​ដាំបាយ​បាន​ហូប​ខ្លួនឯង​ថែម​ទៀត​ផង​។ ប៉ុន្តែ​ឥឡូវនេះ​គាត់​ស្ទាប​លែង​ដឹង​ហើយ បាន​ត្រឹមតែ​ដេរអាវ​ខោ​ដោយ​ដៃ និង​ប៉ាក់​ឌិន​តិចតួច​តែ​ប៉ុណ្ណោះ​ទេ ជា​រៀងរាល់ថ្ងៃ​នេះ​គាត់​រស់នៅ​លើ​ផ្ទះ​ក្មួយ​ម្នាក់ឯង​ទេ ដល់​ម៉ោង​ហូប​បាយ​បាន​ក្មួយ​យក​មក​ឲ្យ ពេល​ទៅ​បត់​ដៃ​បត់ជើង​នៅ​បន្ទប់ទឹក​លោកយាយ​អាច​ដើរទៅ​បាន​ខ្លួនឯង ដូច​ជា​ដាក់​មុង សារ​មុង​ផួយ​ខ្លួនឯង បោក​ខោអាវ​ខ្លួនឯង​រាល់ថ្ងៃ ហើយ​ជា​រៀងរាល់ថ្ងៃ​សីល​តែងតែ​និមន្ត​ព្រះសង្ឃ មក​ឲ្យ​សីល​នៅផ្ទះ​របស់​គាត់​រហូត​ហ្នឹង​។

ជា​ចុង​ក្រោយ​លោកយាយ​សូម​សំណូមពរ​ដល់​សប្បុរសជន​នានា មេត្តា​ជួយ​ចិញ្ចឹម​គាត់​គ្រាន់​បាន​រស់ និង​ហូប​ឆ្ងាញ់​តទៅ​ទៀត​ផង​។ តាម​ម​ស្តី​របស់​លោក យឹ​ម យ៉ុ​ន អាយុ​៥៥​ឆ្នាំ ជា​អនុប្រធាន​ភូមិ​បឹង​ងោង បាន​និយាយ​ឲ្យ​ដឹង​ថា កាលពី​ប៉ុន្មាន​១០​ឆ្នាំ​មុន លោកយាយ អ៊ុ​ង យស គាត់​នៅ​អាច​កាត់​ខោអាវ​រក​លុយ បាន​ទៀត​ផង (​ដេរ​ម៉ាស៊ីន​ទៀត​)​ផង និង​អាច​ស្ទាប​លុយ​ដឹង​ក្រដាស​ប៉ុន្មាន​ទៀត អាច​ដាំបាយ​បាន ហូប​ខ្លួនឯង និង​អាច​ស្គាល់​អ្នក​នៅ​ក្នុងភូមិ​ផ្ទះ​ជិត​គ្នា​គ្រាន់តែ​ជើង​ជាន់​កាំជណ្តើរ លោកយាយ​ហៅ​ឈ្មោះ អ្នក​នោះ​មុន​ទៀត​ផង ដូច​ជា​រូប​លោក​ជាដើម​គ្រាន់តែ​ឡើង​កាំជណ្តើរ​គាត់​សួរ​ថា​អា យ៉ុ​ន មក​មានការ​អី មុន​បាត់​ហើយ​។ ប៉ុន្តែ​ពេល​នេះ​លោកយាយ​មាន​វ័យ​កាន់តែ​ចាស់​ណាស់​ទៅ​ហើយ មិន​អាច​កាត់ដេរ​ខោអាវ និង​ស្ទាប​លុយ​ដឹង​ដូច​មុន​ទៀត​ឡើយ ហើយ​រាល់ថ្ងៃ​លោកយាយ​បាន​ក្មួយ​ៗ ចិញ្ចឹម​ឲ្យ​ម្ហូប​នំចំណី​ដល់​គាត់ ដោយសារ​តែ​គាត់​គ្មាន​កូនចៅ​ហ្នឹង​គេ​នោះ​ទេ​។ ដូចនេះ​មាន​តែ​អំពាវនាវ​ដល់​សប្បុរសជន​ទាំងឡាយ​ណា​ដែល​មានចិត្ត​សប្បុរស​មេត្តា​ជួយ​ឧ​ប​ត្ថ​ម​ជា​សម្ភារ គ្រឿង​ឧបភោគ បរិភោគ និង​ថវិការ​ដល់​លោកយាយ​ពិការ​ភ្នែក​ទាំង​២​នេះ​គ្រាន់​យក​តែ​បុណ្យ​ផង​៕

Facebook Google Twitter Email

សូម​ subscribe Channel Youtube របស់​កោះ​សន្តិភាព​លោក​​អ្នក​នឹង​ទទូល​បាន​ព័ត៌មាន​ជា​វីដេអូ​ថ្មី​ៗ​បន្ថែម​ទៀត សូម​អគុណ!!!!!

សប្បុរសធម៌

អត្រាប្តូរប្រាក់

អត្រាប្តូរប្រាក់ផ្សេងទៀត

Live

Sponsored News

To Top

ការស្ទង់មតិគេហទំព័រថ្មី




សូម​អរគុណ