ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

​​ទឹក​ជំនន់​​​នៅតែបន្តឡើង​រាល់ថ្ងៃ​ សូម​បង​ប្អូន​ប្រុង​ប្រយ័ត្នពីសុវត្ថិភាព​

1 ឆ្នាំ មុន
  • បន្ទាយមានជ័យ

ខេត្តបន្ទាយមានជ័យ ៖ សង្កេតឃើញ​ទឹកនៅតែបន្ត​ឡើងជារៀងរាល់ថ្ងៃ បង្កឱ្យមានផល​​​ប៉ះ​ពាល់​ដល់ប្រជាពលរដ្ឋ​ស្រុក​ភ្នំស្រុក និង​ស្រុក​ព្រៈ​នេត្រ​ព្រៈ ។ ដូច្នេះ សូមបងប្អូនត្រូវប្រុងប្រយ័ត្ន​ពីសុវត្ថិភាព ។ ​​ទឹកជំនន់បានហូរ​​ធ្លាក់​ពី​ស្ពាន​តា​ម៉ុ​ក…

ខេត្តបន្ទាយមានជ័យ ៖ សង្កេតឃើញ​ទឹកនៅតែបន្ត​ឡើងជារៀងរាល់ថ្ងៃ បង្កឱ្យមានផល​​​ប៉ះ​ពាល់​ដល់ប្រជាពលរដ្ឋ​ស្រុក​ភ្នំស្រុក និង​ស្រុក​ព្រៈ​នេត្រ​ព្រៈ ។ ដូច្នេះ សូមបងប្អូនត្រូវប្រុងប្រយ័ត្ន​ពីសុវត្ថិភាព ។

​​ទឹកជំនន់បានហូរ​​ធ្លាក់​ពី​ស្ពាន​តា​ម៉ុ​ក ​ស្រុក​អន្លង់​វែង ខេត្តឧត្តរមានជ័យ មក​ជន់​លិច​ឃុំ​ស្ពាន​ស្រែង ជាប់​ព្រំប្រទល់​ក្រឡាញ់ ស្រុកក្រលាញ់ និង​ស្រុក​ស្រីស្នំ ខេត្តសៀមរាប និង​ស្រុក​មង្គល​បូ​រី និង​ក្រុង​សិរី​សោភ័ណ ទឹកជំនន់​ធ្លាក់​ពី​ស្រុក​ប​វេ​ល ខេត្តបាត់ដំបង ក្នុង​ចំណោម​៥​ស្រុក​/​ក្រុង ដែល​ទឹក​កំពុង​​ជន់​លិច​ប៉ះពាល់​ប្រជាពលរដ្ឋ គឺ​ទឹក​នៅ​តែ​បន្ត​ឡើង​រាល់ថ្ងៃ។

យ៉ាងណា វត្ត​មានរបស់​ឯកឧត្តម អ៊ុំ រាត្រី បាន​ចុះ​ពិនិត្យ និង​នាំ​យក​អំណោយ​សម្តេច​តេ​ជោ ហ៊ុន សែន សម្តេច​កិត្តិ​ព្រឹទ្ធិ​បណ្ឌិត ប៊ុ​ន រ៉ា​នី ហ៊ុន សែន ចែក​ជូន​ប្រជាពលរដ្ឋ​ដែល​រង​ផល​ប៉ះពាល់​ដោយ​សារ​ទឹកជំនន់​ដល់​លំនៅ​ឋាន​ស្ថិត​នៅ​ស្រុក​ព្រះនេត្រព្រះ និង​ស្រុក​ភ្នំស្រុក នៅ​ថ្ងៃ​ទី​២៧ ខែកញ្ញា ឆ្នាំ​​២០២២ រយៈពេល​២​ថ្ងៃ​ជាប់​គ្នា ។

កាលពី​ថ្ងៃ​ទី​២៦ ខែកញ្ញា ឆ្នាំ​២០២២ នៅ​ឃុំ​ទឹកជោ​ស្រុក​ព្រៈ​នេត្រ​ព្រៈ ឯកឧត្តម អ៊ុំ រាត្រី បាន​នាំ​យក​អំណោយ​សម្តេច​តេ​ជោ ចែក​ជូន​ដល់​លំនៅ​ឋាន​របស់​ប្រជាពលរដ្ឋ​ដែល​លិចលង់ ដោយ​ទឹក​ជំ​ន់​ចំនួន​៣៧​គ្រួសារ និង​ថ្ងៃ​ទី​២៧ ខែកញ្ញា ឆ្នាំ​២០២២ ស្ថិត​ក្នុង​ឃុំ​ស្ពាន​ស្រែង ស្រុក​ភ្នំស្រុក បាន​នាំ​យក​អំណោយ​ចែក​ជូន​ដល់​លំនៅ​ដ្ឋា​ន​ប្រជាពលរដ្ឋ​ចំនួន​៤៥​គ្រួសារ ។

អំណោយ​សម្តេច​តេ​ជោ ហ៊ុន សែន និង​សម្តេច​កិត្តិ​ព្រឹទ្ធិ​បណ្ឌិត ប៊ុ​ន រ៉ា​នី ហ៊ុន​សែន ដែល​នាំ​យក​ចែក​ជូន គឺ​ក្នុង​១​គ្រួសារ​ទទួល​បាន​អង្ករ​១០​គីឡូក្រាម មី​១០​កញ្ចប់ ត្រីខ​៥​យួរ ទឹកស៊ីអ៊ីវ​៣​យួរ ទឹកត្រី​៣​យួរ និង​ថវិកា ។ ឯកឧត្តម អ៊ុំ រាត្រី បាន​ប្រាប់​ថា នៅ​ខេត្តបន្ទាយមានជ័យ មាន​៩​ស្រុក​/​ក្រុង​ក្នុង​នោះ មាន​៥​ស្រុក​/​ក្រុង​ដែល​រង​ផល​ប៉ៈ​ពាល់​ដោយ​ទឹកជំនន់​មាន​ចំនួន​៥.១៩៦​គ្រួសារ​ស្មើ​២៣.៦៦០​នាក់ ស្រី​៦.៩១៦​នាក់​ជម្លៀស​រក​ទីទួល​សុវត្ថិភាព​មាន​២៩២​គ្រួសារ​ស្មើ​១.០២៦​នាក់ និង​ទឹក​លិច​ស្រូវ​មាន​ផ្ទៃដី​២០.៩៣១​ហិ​កតា ផ្លូវ​លិច​ទឹក​និង​ហូរ​កាត់​មាន​ប្រវែង​៧៨.៣២៦​ម៉ែត្រ​។

អត្ថបទសរសេរ ដោយ