ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

អនុ​សាខា​កាកបាទក្រហមកម្ពុជា​ខណ្ឌ​កំ​បូល និង​សាលាសង្កាត់​ស្នោរ ទទួល​អំណោយ​ពី​អនុគណ​ខណ្ឌ

1 ឆ្នាំ មុន

រាជធានី​ភ្នំពេញ ៖ នា​ល្ងាច​ថ្ងៃ​ទី​២ ខែតុលា ឆ្នាំ​២០២២​នេះ នៅ​ក្នុង​បរិវត្ត​ភ្នៀ​ត​សិ​ម្ព​លិ ព្រះ​សិរី​កោសល សុំ សុខា ព្រះ​រាជាគណៈ​កិត្តិយស…

រាជធានី​ភ្នំពេញ ៖ នា​ល្ងាច​ថ្ងៃ​ទី​២ ខែតុលា ឆ្នាំ​២០២២​នេះ នៅ​ក្នុង​បរិវត្ត​ភ្នៀ​ត​សិ​ម្ព​លិ ព្រះ​សិរី​កោសល សុំ សុខា ព្រះ​រាជាគណៈ​កិត្តិយស សមាជិក​លេខាធិការដ្ឋាន​គណៈសង្ឃ​នាយក នៃ​ព្រះរាជាណាចក្រ​កម្ពុជា ព្រះ​វិន័យធរ​គណ​រាជធានី​ភ្នំពេញ ព្រះ​គ្រូ​អនុគណ​ខណ្ឌ​កំ​បូល និង​ជា​ចៅអធិការ​វត្ត​ភ្នៀ​ត​សិ​ម្ព​លិ បាន​រៀបចំ​ប្រគល់​គ្រឿង​ឧបភោគបរិភោគ និង​ទេយ្យទាន​មួយ​ចំនួន​ធំ សរុប​ចំនួន​១៨​វត្ត នៅ​ទូ​ទាំង​ខណ្ឌ​កំ​បូល ជូន​ដល់​អនុ​សាខា​កាកបាទក្រហម​ខណ្ឌ​កំ​បូល ដើម្បី​រួមចំណែក​ទ្រទ្រង់​សកម្មភាព​មនុស្សធម៌ របស់​កាកបាទក្រហម ដើម្បី​ជួយ​ជន​រង​គ្រោះ​ក្នុង​មូលដ្ឋាន​ខណ្ឌ ក្រោម​វត្តមាន​លោក ឃឹម ស៊ុន​សូ​ដា អភិបាល​នៃ​គណៈ​អភិបាល​ខណ្ឌ​កំ​បូល និង​ជា​ប្រធានកិត្តិយស​អនុ​សាខា​កាកបាទក្រហម​ខណ្ឌ​កំ​បូល ។

ព្រះ​គ្រូ​ចៅអធិការ​វត្ត​ភ្នៀ​ត​សិ​ម្ព​លិ មាន​សង្ឃដីកា អោយ​ដឹង​ថា គ្រឿង​ឧបភោគ បរិភោគ​របស់​វត្ត​ទាំងអស់​ចំនួន​១៨ នៅ​ទូ​ទាំង​ខណ្ឌ​កំ​បូល ដែល​ប្រគល់​ជូន​អនុ​សាខា​កាកបាទក្រហម មាន​ដូច​ជា​អង្ករ​ចំនួន ១,៨០០​គីឡូក្រាម​, មី​៥០​កេស​, ទឹកត្រី​៥០​កេស​, ទឹក​ស៊ី​អ៉ី​វ​៥០​កេស​, ទឹក​សុទ្ធ​៥០​កេស​, ភេសជ្ជៈ​៥០​កេស​, ស្ករស​១០០​គីឡូក្រាម​, ទឹកដោះគោ​១០០​កំប៉ុង​, បា​ឡុ​ង​៦​ឈុត ព្រមទាំង​ថវិកា​ចំនួន​៨​លាន​រៀល ។

ព្រះ​គ្រូ​ចៅអធិការ​វត្ត មាន​សង្ឃដីកា​បន្ត​ថា ក្រៅពី​ប្រគល់​គ្រឿង​ឧបភោគបរិភោគ​ជូន​ដល់​អនុ​សាខា​កាកបាទក្រហមកម្ពុជា​ខណ្ឌ​កំ​បូល ព្រះ​គ្រូ​ចៅអធិការ​វត្ត ក៏​បាន​ប្រគល់​ជូន​សាលាសង្កាត់​ស្នោរ ក្នុង​នោះ​រួម​មាន អង្ករ​ចំនួន​២០០​គីឡូក្រាម​, ភេសជ្ជៈ​៥​កេស​, ទឹកបរិសុទ្ធ​៥​កេស​, មី​៥​កេស​, ទឹកត្រី​២​យួរ​, ទឹក​ស៊ី​អ៉ី​វ​២​យួរ ព្រមទាំង​ថវិកា​ចំនួន​១​លាន​រៀល​ផង​ដែរ ។

លោក ឃឹម ស៊ុន​សូ​ដា អភិបាល នៃ​គណៈ​អភិបាល​ខណ្ឌ​កំ​បូល និង​ជា​ប្រធានកិត្តិយស​អនុ​សាខា​កាកបាទក្រហម​ខណ្ឌ​កំ​បូល
បាន​ថ្លែង​អំណរ​ព្រះ​គុណ​យ៉ាង​ជ្រាលជ្រៅ ចំពោះ​ព្រះ​សិរី​កោសល សុំ សុខា ព្រះ​រាជាគណៈ​កិត្តិយស សមាជិក​លេខាធិការដ្ឋាន​គណៈសង្ឃ​នាយក​នៃ​ព្រះរាជាណាចក្រ​កម្ពុជា ព្រះ​វិន័យធរ​គណ​រាជធានី​ភ្នំពេញ ព្រះ​គ្រូ​អនុគណ​ខណ្ឌ​កំ​បូល និង​ជា​ចៅអធិការ​វត្ត​ភ្នៀ​ត​សិ​ម្ព​លិ ព្រមទាំង​វត្ត​ចំនួន​១៨​វត្ត នៅ​ទូ​ទាំង​ខណ្ឌ​កំ​បូល ដែល​បាន​បរិច្ចាគ គ្រឿង​ឧបភោគ បរិភោគ​និង​ទេយ្យទាន ព្រមទាំង​ថវិកា ដល់​អនុ​សាខា​កាកបាទក្រហម​ខណ្ឌ​កំ​បូល ។

លោក​អភិបាល​ខណ្ឌ​សន្យា​ថា លោក​នឹង​យក​គ្រឿង​ឧបភោគ បរិភោគ​និង​ទេយ្យទាន​ទាំង​អស់នេះ​ទៅ​ចែក​ជូន​ដល់​ដៃ​ជន​រង​គ្រោះ​និង​ងាយ​រង​គ្រោះ​ក្នុង​មូលដ្ឋាន​ខណ្ឌ​ពោធិ​សែន​ជ័យ​នា​ពេល​ខាង​មុខ​នេះ ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ